ឱកាសនិយាយចុងក្រោយ៖ សមនឹងឈ្មោះ ចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ នៃហ្ស៊ីមបាវ៉េ មែន!ប្រកាសមិនលាលែងពីតំណែង ទោះបីកាំភ្លើងភ្ជង់ក្បាល រថក្រោះរង់ចាំកម្ទេចភូមិគ្រឹះចោល ក៏មិនព្រមលាលែងពីតំណែង! អីចឹងជាជម្រើសយោធានៃហ្ស៊ីមបាវ៉េ មានតែត្រូវផ្ដាច់ពូជចមជនផ្ដាច់ការរូបនេះចោលហើយមើលទៅ!
ក្នុងសុន្ទរកថារបស់ចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) ថ្លែងទៅកាន់ប្រជាពលរដ្ឋហ្ស៊ីមបាវ៉េ ដែលទន្ទឹងរង់ចាំយូរនោះ លោកចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) ប្រធានាធិបតីហ្ស៊ីមបាវ៉េ បាននិយាយកាលពីប៉ុន្មានម៉ោងមុននេះថា លោកមិនព្រមចុះចេញពីតំណែងជាដាច់ខាត ទោះបីជាគណបក្សរបស់លោកអំពាវនាវឲ្យលោកចេញពីតំណែងយ៉ាងណាក៏ដោយ។ ក្នុងសារផ្សាយតាមទូរទស្សន៍ លោកចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) និយាយតាមសម្តីដើមថា យើងត្រូវចេះអត់ឱនឲ្យគ្នា និងចេះដោះស្រាយការខ្វែងគំនិតគ្នាក្នុងស្មារតីសហជីវិន ដោយលោក កត់សម្គាល់ថា លោកទទួលស្គាល់ថា មានបញ្ហាលើកឡើងដោយគណបក្សកាន់អំណាចរបស់លោក។
គណបក្សនេះទុកពេលឲ្យលោករហូតដល់ពេលថ្ងៃត្រង់ដើម្បីពិចារណាអំពីការលាលែងពីតំណែងរបស់លោក ឬត្រូវប្រឈមបទចោទប្រកាន់ធ្ងន់ធ្ងរ។ លោក រ៉ូប៊ើត មូហ្គាបេ បាននិយាយថា ព្រឹត្តិការណ៍ជាច្រើនក្នុងសប្តាហ៍នេះនៅប្រទេសហ្ស៊ីមបាវ៉េ មិនអាចគំរាមកំហែងដល់ស្ថាប័នរដ្ឋាភិបាល ឬរដ្ឋអំណាចរបស់លោកជាប្រមុខរដ្ឋ និងជាអគ្គបញ្ជាការកងទ័ពនោះទេ។
ប៉ុន្តែប៉ុន្មានម៉ោងមុននេះ គណបក្សរបស់លោកបានតែងតាំងលោកអនុប្រធានាធិបតី Emmerson Mnangagwa ធ្វើជាប្រធានគណបក្ស ក្រោយពីលោក រ៉ូប៊ើត មូហ្គាបេ បានដកតំណែងកាលពីពីរសប្តាហ៍មុន។ មេដឹកនាំគណបក្សក៏ដកតំណែងលោកស្រី Grace ពីប្រធានសម្ព័ន្ធស្ត្រីគណបក្ស និងបណ្តេញចេញពីគណបក្ស។ កាលពីសប្តាហ៍មុន កងទ័ពនៃហ្ស៊ីមបាវ៉េបានធ្វើអន្តរាគមន៍ ដោយបានកាន់កាប់ស្ថាប័នមួយចំនួនប្រឆាំងនឹងលោក រ៉ូប៊ើត មូហ្គាបេ ដែលបានតែងតាំងភរិយារបស់លោកដែលគេមិនចូលចិត្ត ឲ្យធ្វើជាអ្នកកាន់តំណែងបន្តពីលោក។ សកម្មភាពនេះបាននាំឲ្យមានការភ័យខ្លាចថា នឹងមានការដកតំណែងដូចដែលលោក រ៉ូប៊ើត មូហ្គាបេ បានធ្វើចំពោះលោក Emmerson Mnangagwa៕
No comments:
Post a Comment