ជយោៗ! សូមអនុមោទនា ត្រេកអរនឹងរដ្ឋាភិបាលសែនហ៊ុន! រដ្ឋាភិបាលស៊ុយអែតសម្រេចផ្ដាច់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាផ្លូវការ ហើយ!-Sweden officially cuts development aid to Cam
រដ្ឋាភិបាលស៊ុយអែត សម្រេចជាផ្លូវការថា នឹងមិនផ្ដួចផ្ដើមឲ្យមាននូវកិច្ចព្រមព្រៀងថ្មីណាមួយស្ដីពីការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ លើកលែងតែក្នុងវិស័យអប់រំ និងសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី២១ វិច្ឆិកា ស្ថានទូតស៊ុយអែត ប្រចាំក្រុងភ្នំពេញ បញ្ជាក់ថា អាស្រ័យហេតុដូច្នេះ រដ្ឋាភិបាលស៊ុយអែត នឹងមិនអាចបន្តផ្ដល់ការគាំទ្ររបស់ខ្លួនចំពោះវិស័យកំណែទម្រង់វិមជ្ឈការ ដូចដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ននេះឡើយ។
ស្ថានទូតស៊ុយអែត សង្កត់ធ្ងន់ៗថា គោលជំហរនេះនឹងនៅតែបន្តមានសុពលភាពរហូតទាល់តែរដ្ឋាភិបាលស៊ុយអែត អាចពិចារណាអំពីការណែនាំថ្មីមួយសម្រាប់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត ហៅកាត់ថា ស៊ីដា (Sida) ស្ដីពីការផ្ដោតទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ស៊ុយអែត ក្នុងប្រទេសកម្ពុជា។
ប្រទេសស៊ុយអែត សំដែងក្តីបារម្ភពីការវិវត្តន៍នយោបាយចុងក្រោយនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី ម៉ាហ្គុដ វ៉លស្រ៊ម (Margot Wallstrom) កាលពីសប្ដាហ៍មុនបានគូសបញ្ជាក់ថា វិធានការរដ្ឋាភិបាលកម្ពុជា ក្នុងការរម្លាយគណបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គការសង្គមស៊ីវិល គឺជាដំណើរធាក់ថយក្រោយយ៉ាងធ្ងន់ធ្ងរសម្រាប់ការវិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែលនេះ គូសបញ្ជាក់ថា ដោយពិចារណាលើការវិវត្តន៍ផ្នែកនយោបាយជាលក្ខណៈអវិជ្ជមានទាំងនេះ រដ្ឋាភិបាលស៊ុយអែត បច្ចុប្បន្នកំពុងពិនិត្យមើលឡើងវិញទៅលើទម្រង់នៃទំនាក់ទំនងរបស់ខ្លួននៅកម្ពុជា។ ស្ថានទូតបានលើកឡើងអំពីការផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការការអភិវឌ្ឍស្ដីពីការគាំទ្រចំពោះវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចដែលត្រូវបានពង្រឹងក្នុងឆ្នាំ២០១៧ នេះ តាមរយៈការបង្កើនការគាំទ្រដល់ក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ប្រទេសស៊ុយអែត ធ្លាប់ជាដៃគូកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីដ៏យូរអង្វែងមួយជាមួយកម្ពុជា ធ្វើការក្នុងវិស័យចម្បងៗចំនួនបី ក្នុងនោះរួមមាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពយេនឌ័រ វិស័យវិមជ្ឈការ ការអប់រំ និងការងារ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានកំណត់ដោយក្របខ័ណ្ឌយុទ្ធសាស្ត្រមួយដែលគ្របដណ្ដប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
នៅចុងបញ្ចប់នៃសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានទូតស៊ុយអែត គូសបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្ត និងផ្សារភ្ជាប់របស់ខ្លួនក្នុងការស្វែងរកមធ្យោបាយនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
រដ្ឋាភិបាលស៊ុយអែត សម្រេចជាផ្លូវការថា នឹងមិនផ្ដួចផ្ដើមឲ្យមាននូវកិច្ចព្រមព្រៀងថ្មីណាមួយស្ដីពីការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ លើកលែងតែក្នុងវិស័យអប់រំ និងសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី២១ វិច្ឆិកា ស្ថានទូតស៊ុយអែត ប្រចាំក្រុងភ្នំពេញ បញ្ជាក់ថា អាស្រ័យហេតុដូច្នេះ រដ្ឋាភិបាលស៊ុយអែត នឹងមិនអាចបន្តផ្ដល់ការគាំទ្ររបស់ខ្លួនចំពោះវិស័យកំណែទម្រង់វិមជ្ឈការ ដូចដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ននេះឡើយ។ ស្ថានទូតស៊ុយអែត សង្កត់ធ្ងន់ៗថា គោលជំហរនេះនឹងនៅតែបន្តមានសុពលភាពរហូតទាល់តែរដ្ឋាភិបាលស៊ុយអែត អាចពិចារណាអំពីការណែនាំថ្មីមួយសម្រាប់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត ហៅកាត់ថា ស៊ីដា (Sida) ស្ដីពីការផ្ដោតទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ស៊ុយអែត ក្នុងប្រទេសកម្ពុជា។
ប្រទេសស៊ុយអែត សំដែងក្តីបារម្ភពីការវិវត្តន៍នយោបាយចុងក្រោយនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី ម៉ាហ្គុដ វ៉លស្រ៊ម (Margot Wallstrom) កាលពីសប្ដាហ៍មុនបានគូសបញ្ជាក់ថា វិធានការរដ្ឋាភិបាលកម្ពុជា ក្នុងការរម្លាយគណបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គការសង្គមស៊ីវិល គឺជាដំណើរធាក់ថយក្រោយយ៉ាងធ្ងន់ធ្ងរសម្រាប់ការវិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ដដែលនេះ គូសបញ្ជាក់ថា ដោយពិចារណាលើការវិវត្តន៍ផ្នែកនយោបាយជាលក្ខណៈអវិជ្ជមានទាំងនេះ រដ្ឋាភិបាលស៊ុយអែត បច្ចុប្បន្នកំពុងពិនិត្យមើលឡើងវិញទៅលើទម្រង់នៃទំនាក់ទំនងរបស់ខ្លួននៅកម្ពុជា។
ស្ថានទូតបានលើកឡើងអំពីការផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការការអភិវឌ្ឍស្ដីពីការគាំទ្រចំពោះវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចដែលត្រូវបានពង្រឹងក្នុងឆ្នាំ២០១៧ នេះ តាមរយៈការបង្កើនការគាំទ្រដល់ក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប្រទេសស៊ុយអែត ធ្លាប់ជាដៃគូកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីដ៏យូរអង្វែងមួយជាមួយកម្ពុជា ធ្វើការក្នុងវិស័យចម្បងៗចំនួនបី ក្នុងនោះរួមមាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពយេនឌ័រ វិស័យវិមជ្ឈការ ការអប់រំ និងការងារ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានកំណត់ដោយក្របខ័ណ្ឌយុទ្ធសាស្ត្រមួយដែលគ្របដណ្ដប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
នៅចុងបញ្ចប់នៃសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានទូតស៊ុយអែត គូសបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្ត និងផ្សារភ្ជាប់របស់ខ្លួនក្នុងការស្វែងរកមធ្យោបាយនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment