ក្ដៅៗហុយៗ! ពីប្រភពច្បាស់ការណ៍៖ នេត សាវឿន ឈឺធ្ងន់ត្រូវបញ្ជូនទៅសាំងហ្កាពួរ !
ប្រភពច្បាស់ការណ៍ ដែលតែងតែផ្តល់ព័ត៌មានមកឲ្យ ឆាំ ឆានី ចុះផ្សាយ រហូតធ្វើឲ្យក្រុមគ្រួសារសម្តេច ជោ ក្តៅក្រហាយគ្មានទីបញ្ចប់ បានឲ្យដឹងថា នៅពេលនេះឧត្តមសេនីយ៍ អគ្គស្នងការនរគរបាលជាតិ នេត សាវឿន ឈឺធ្ងន់ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅដេកពេទ្យនៅសាំងហ្កាពួរហើយ ខណះសម្តេច ជោ កំពុងដេកព្យាបាលនៅសាំងហ្កាពួរស្រាប់ ។
ករណី នេត សាវឿន ឈឺធ្ងន់ហើយត្រូវចាកចេញពីកម្ពុជា ទៅព្យាបាលនៅសាំងហ្កាពួរនេះ ក្រុមគ្រួសារ និងរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់ព៌តមាន តែទោះជាយ៉ាងនេះក្តីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់តាំងលោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ឋ ជាអគ្គស្នងការនគរបាលជាតិស្តីទីជំនួសលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន ដែលអវត្តមាននៅក្នុងប្រទេស ។
ក្នុងសេចក្តីសម្រេចខាងលើ មិនបានបញ្ជាក់អំពីមូលហេតុនៃការអវត្តមានរបស់លោក នេត សាវឿន ដែលគេស្គាល់ថាត្រូវជាក្មួយប្រសាររបស់ ហ៊ុន សែន (កូនប្រសារ ហ៊ុន ណេង) នោះទេ ដោយគ្រាន់តែបញ្ជាក់ថា អគ្គស្នងការស្តីទី លោកផ្កាយ៤ ឆៃ ស៊ីណារិទ្ឋ មានសិទ្ឋិសម្រេចការងារពេញសមត្ថកិច្ចក្នុងនាមអគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិ រហូតដល់ពេលមានវត្តមានអគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិ មកបំពេញភារកិច្ចវិញ ។
តាមប្រភពពត៌មានក្នុងស្រុកមួយបានផ្សាយថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍ដូចជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមក្នុងរឿងតែងតាំងលោក ឆៃ ស៊ីណារិទ្ធ ជំនួសលោក នេត សាវឿន បានទេ នៅព្រឹកថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
ការពិត រឿងដែលលោក ស ខេង តែងតាំងលោក ឆៃ ស៊ីណារិទ្ធ ជាអគ្គស្នងការនរគរបាលជាតិស្តីទី ជំនួសលោក នេត សាវឿន គឺបណ្តាលមកពីលោក នេត សាវឿន ឈឺធ្ងន់ត្រូវទៅព្យាបាលនៅសាំងហ្កាពួរហ្នឹងឯង ។
ប្រភពបញ្ជាក់ថា ការតែងតាំងលោក ឆៃ ស៊ីណារិទ្ធ ជំនួសលោក នេត សាវឿន នៅពេលនេះ មិនប្រាកដថាអាចដកវិញនៅពេលដែលលោក នេត សាវឿន ត្រឡប់មកកម្ពុជានោះទេ ព្រោះលោក ឆៃ ស៊ីណារិទ្ធ ជាមនុស្សក្នុងក្រុមលោក ស ខេង ដូច្នេះនៅពេលដែលអវត្តមានលោក នេត សាវឿន វាដូចជាក្រុមលោក ស ខេង បានទទួលកំណប់ធ្លាក់ពីលើមេឃដើម្បីពង្រឹងអំណាចអញ្ចឹង ៕
ប្រភព៖ Chham Chhany
No comments:
Post a Comment