កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ​ពីអន្តរជាតិ​ក្រោយ​ពីតុលាកាឡ៍​ហ៊ុនសែនរំលាយ​បក្សព្រះអាទិត្យ​ដែលមានមហាតេជានុភាពដ៏ខ្លាំងក្លាក្នុងកម្ពុជរដ្ឋ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ​ពីអន្តរជាតិ​ក្រោយ​ពីតុលាកាឡ៍​ហ៊ុនសែនរំលាយ​បក្សព្រះអាទិត្យ​ដែលមានមហាតេជានុភាពដ៏ខ្លាំងក្លាក្នុងកម្ពុជរដ្ឋ!

កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ​ពីអន្តរជាតិ​ក្រោយ​ពីតុលាកាឡ៍​ហ៊ុនសែនរំលាយ​បក្សព្រះអាទិត្យ​ដែលមានមហាតេជានុភាពដ៏ខ្លាំងក្លាក្នុងកម្ពុជរដ្ឋ!

Share This

កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ​ពីអន្តរជាតិ​ក្រោយ​ពីតុលាកាឡ៍​ហ៊ុនសែនរំលាយ​បក្សព្រះអាទិត្យ​ដែលមានមហាតេជានុភាពដ៏ខ្លាំងក្លាក្នុងកម្ពុជរដ្ឋ!

VOA Khmer ៖ កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ក្រោយ​ពី​រំលាយ​បក្ស​ប្រឆាំង​ ដោយ​ម៉ែន គឹមសេង 

រដ្ឋ​ធានី​វ៉ាស៊ីនតោន៖ ប្រទេស​​កម្ពុជា​ប្រឈមនឹង​ការដាក់ទណ្ឌកម្មជាអន្តរជាតិ​ក្រោយពី​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំងហើយ​​យកអាសនៈរបស់​ពួកគេ​មក​បែងចែក​ឱ្យ​គណបក្ស​ដទៃ​។

តុលាការ​កំពូល​បាន​សម្រេចកាលពីថ្ងៃព្រហស្បតិ៍​​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​​តាម​បណ្តឹង​របស់​​ក្រសួងមហាផ្ទៃ​​ដែល​ចោទ​ថា​គណបក្សនេះ​បាន​ធ្វើ​សកម្មភាព​ក្បត់ជាតិនិង​បាន​ហាម​ឃាត់​​មន្ត្រី​គណបក្ស​ចំនួន​១១៨នាក់ឋានៈ​​ចាប់ពីប្រធានគណបក្ស​រហូតដល់​ប្រធាន​ចលនា​យុវជន​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

ក្រៅពីថ្នាក់ដឹកនាំ​គណបក្ស​ដែល​​ត្រូវប៉ះពាល់​គឺមាន​សមាជិកក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ជិត​​៥០០០​នាក់​​ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មីៗនេះហើយ​មិនព្រម​ចុះចូលនឹង​គណបក្ស​កាន់អំណាច​​ក៏​ត្រូវ​​បាត់​បង់​តំណែង​ផងដែរ។

សមាជិករដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ពីរនាក់​និង​ជា​ប្រធាន​ក្រុមការងារ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​​គឺ​លោក​ស្ទីវ ឆាបុត​និងលោក​អាឡាំង ឡូវឹនសល​បាន​ហៅ​សាលក្រម​កាលពីថ្ងៃ​ទី​១៦ខែវិច្ចិកា​នោះ​ថា«ជា​ថ្ងៃ​ដ៏ខ្មៅងងឹត​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏ក្មេងខ្ចី​របស់​ប្រទេស​កម្ពុជា»​។
រីឯ​​​ការិយាល័យអ្នកនាំពាក្យ​របស់​សេតវិមានចាត់ទុក​ថា​​ការអភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេសកម្ពុជាបាន​«ថយ​ក្រោយ​យ៉ាងលឿន ហើយ​បាន​ដាក់​ការលូត​លាស់​ផ្នែក​សេដ្ឋកិច្ច​និង​តួនាទី​របស់​ខ្លួន​នៅលើ​ឆាកអន្តរជាតិ​ក្នុង​ហានិភ័យ‍»។

សេតវិមាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​នឹង​ចាត់វិធានការ​ជាក់លាក់មួយចំនួន​ដើម្បី​ឆ្លើយ​តប​ចំពោះ​«សកម្មភាព​ដ៏​គួរ​ឲ្យសោកស្តាយយ៉ាងខ្លាំង‍» របស់​រដ្ឋាភិបាល​កម្ពុជា។ បើទោះបីជា​សហរដ្ឋអាមេរិក​មិនបាន​បញ្ជាក់​ច្បាស់​ថា​នឹងដាក់វិធានការអ្វីបន្ថែម​ប៉ុន្តែ​សេតវិមាន​បាន​ប្រកាស​​បញ្ឈប់​ការគាំទ្រ​ថវិកា​ចំពោះ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) និង​កិច្ចការ​រដ្ឋបាល​របស់​គណៈកម្មាធិការ​នេះ​សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​ហើយ​ថា​ការបោះឆ្នោត​នោះ នឹង​មិន​«ស្របច្បាប់​ គ្មានសេរី​ឬ​យុត្តិធម៌‍»ទេ។ ប៉ុន្មានម៉ោង​ក្រោយពី​តុលាការ​កំពូល​កម្ពុជា​ចេញ​សាលក្រម​សម្រេច​នេះ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកក៏​​បានអនុម័ត​សេចក្តី​សម្រេច​លេខ​២៧៩​​ជាឯកច្ឆ័​ន្ទ​​​ស្នើឱ្យ​ក្រសួងការបរទេស​និង​​ក្រសួង​ហិរញ្ញវត្ថុ​​ពិចារណា​​ដាក់មន្ត្រី​ជាន់​ខ្ពស់ទាំងឡាយ​ណា​​របស់​រដ្ឋាភិបាល​កម្ពុជា​​ដែល​ចូលរួម​រំលោភ​សិទ្ធិមនុស្ស​ក្នុង​បញ្ជី​ខ្មៅមួយ​ដែល​ហាម​មិន​ឱ្យ​ចូល​សហរដ្ឋ​​អាមេរិក ​បង្កក​ទ្រព្យ​សម្បត្តិ​នៅក្រៅ​ប្រទេស​របស់​ពួកគេ​និង​ហាម​ពលរដ្ឋ​អាមេរិកាំង​មិន​ឱ្យ​ប្រាស្រ័យ​ទាក់ទង​និង​ប្រកបរបរ​រកស៊ី​ជាមួយ ​បើសិន​ជា​​ថ្នាក់ដឹកនាំ​កម្ពុជា​មិន​ទាញ​សភាពការណ៍​ឱ្យ​វិលត្រឡប់​មក​សភាព​ដើម​វិញ។

សភាពការណ៍​ដូចដើម​វិញ​​​គឺ​​ដោះ​លែង​លោកកឹម សុខា​ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ដែល​រដ្ឋាភិបាល​បាន​ចាប់ដាក់ពន្ធនាគារ​តាំងពីថ្ងៃទី​៣ខែ​កញ្ញា​ដោយ​ចោទប្រកាន់​ពីបទក្បត់ជាតិ បើកលំហរ​សេរីភាព​សារព័ត៌មាន​​​ឡើងវិញ​ដោយសារ​រដ្ឋាភិបាល​បាន​បិទស្ថានីយ៍​វិទ្យុ​ជាង​២០ដែល​ធ្លាប់​ផ្សាយ​កម្មវិធី​វិទ្យុ​អាស៊ីសេរី​និង​សំឡេងសហរដ្ឋ​អាមេរិក​(VOA) ​​និងអនុញ្ញាតឱ្យ​អង្គការ​សង្គម​ស៊ីវិលដំណើការ​ឡើង​វិញ​ ព្រម​ទាំង​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​​ខែកក្កដា​​ឆ្នាំ​​២០១៨។
សេចក្តីសម្រេចចិត្ត​របស់ព្រឹទ្ធសភានេះ​ស្នើឡើង​ដោយសមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏មាន​ឥទ្ធិពលជាច្រើនរូប​ដូចជា​ ​លោក​ចន ម៉ាក់ខេន លោក ឌីក ដឺប៊ិន លោកថិត គ្រូស លោកម៉ាកូ រូប៊ីអូ លោកស្រី​អេលីហ្សាបែត វារឹន និង​លោក​អេដវឺដ ម៉ាគី។

លោកចន ម៉ាក់ខេន​បាន​បញ្ជាក់​ក្រោយ​ពី​អនុម័តសេចក្តីសម្រេច​នោះថាបើទោះបី​ជា​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​បាន​ចំណាយពេលជាច្រើន​ទសវត្សរ៍​ដើម្បី​លើកស្ទួយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​ពហុបក្ស​ក៏ស្ថានភាព​​កម្ពុជា​នៅតែ​អាក្រក់។

លោកចន ម៉ាក់ខេន បាន​បន្ថែម​ថា៖«លោកហ៊ុនសែន​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​​ប្រកប​ដោយ​និទណ្ឌ​ភាព​អស់​រយៈ​ពេល​ជាង​បីទសវត្សរ៍​ហើយ​ក្នុងពេល​កាន់អំណាចនេះ​លោក​ហ៊ុនសែន​ប្រើប្រាស់​មធ្យោបាយគ្រប់បែបយ៉ា​ងដើម្បី​គាបសង្កត់​គណបក្ស​ប្រឆាំង​ដែលស្របច្បាប់​ ធ្វើទុក្ខ​បុកម្នេញ​អង្គការ​សង្គមស៊ីវិល បំភិតបំភ័យ​អ្នកសារព័ត៌មាន​និង​បដិសេធ​ចោល​គំនិត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ។ ជាងពេលណាៗទាំងអស់​គឺ​យើង​នឹង​នៅតែ​ប្តេជ្ញា​លើក​កម្ពស់​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា‍»។​

​លោក​សមាជិក​ព្រឹទ្ធសភា​Ted Cruz ក៏បាន​ព្រមាន​រដ្ឋាភិបាលកម្ពុជា​តាំងពីមុន​សេចក្តី​សម្រេច​នេះ​ត្រូវបាន​ព្រឹទ្ធសភាអនុម័ត​ថា ​ប្រសិនបើ​ស្ថានីយ៍វិទ្យុ​ទាំងឡាយ​ដែល​បាន​បិទនិង​អង្គការ​នានា​មិន​អាច​ដំណើរការតាម​លទ្ធិប្រជាធិបតេយ្យ​ទេ​គឺ«វាជាការមិនអាច​ឱ្យ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទទួលស្គាល់​ភាពស្របច្បាប់‍»​នៃ​ការ​បោះឆ្នោត​នៅឆ្នាំ​ក្រោយ​បានទេ។

ក្រៅពីចំណាត់ការខាងលើ​នៅមានសេចក្តីព្រាងច្បាប់​ស្តីពី​ប្រតិបត្តិការ​ក្រៅប្រទេស​របស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិកដែល​ព្រឹទ្ធសភា​កំពុងតែពិភាក្សាមួយ​ទៀត​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំត្រូវ​តែ​អនុវត្ត​តាម​នោះ​គឺ​មានការកាត់ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជាការបន្ថែម​ទៅនឹង​ទណ្ឌកម្មផ្នែក​ទិដ្ឋាការ​​ដែល​អាច​នឹង​ត្រូវ​​ដាក់លើមន្ត្រី​ជាន់ខ្ពស់​​​កម្ពុជាមួយចំនួន​​មិន​ឱ្យ​ចូលក្នុង​សហរដ្ឋ​អាមេរិក​។ នេះបើយោងតាម​សេចក្តីព្រាងច្បាប់​ដែល​វីអូអេ​ទទួលបាន។

លោក​​អ៊ូវីរៈស្ថាបនិក​និងជាប្រធាន​វេទិការអនាគត​យល់​ថា​កម្ពុជា​អាច​នឹងរងទណ្ឌកម្ម​បន្ថែម​ទៀត​លើផ្នែកសេដ្ឋកិច្ច៖ «បើតាមខ្ញុំ​ទាយ​បើសិនជាគ្មានភាព​ធូរស្រាយ​ឬការចរចាមួយណា​ទេ​ប្រហែលជា​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បញ្ចប់​GSP គឺការផ្តល់អាទិភាព​ដល់ប្រទេសកម្ពុជា​ដែល​ជាប្រទេស​ក្រីក្រ​នាំចេញផលិតផល​ទៅ​សហរដ្ឋ​អាមេរិក​ដោយគ្មាន​ពន្ធ‍»។

កម្ពុជា​បាន​ទទួល​ឋានៈជាប្រទេស​ដែល​ទទួល​បាន​ពន្ធ​អនុគ្រោះ​នេះ​តាំងពីឆ្នាំ​១៩៩៧​ហើយ​ទទួល​បាន​ការអនុគ្រោះលើ​ទំនិញ​ជាច្រើនរយលានដុល្លារ។ ក្នុង​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំ​ទំនិញ​ដោយ​រួចពន្ធក្នុង​ទឹកប្រាក់​ទំហំ​១៧៩លានដុល្លារ។ នេះ​បើតាមការបញ្ជាក់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅកម្ពុជា​តាមទំព័រ​ហ្វេសប៊ុក​ដោយបន្ថែម​ថា​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​​របស់​​សហរដ្ឋ​អាមេរិក​កំពុងតែ​ពិនិត្យ​សើរើ​ឡើង​វិញ​ពីឋានៈនេះដែលក្នុងនេះ​មាន​កម្ពុជា​​ផងដែរ។

ការនាំចេញ​របស់កម្ពុជា​ជិត​៧០ភាគរយ​ឆ្ពោះទៅទីផ្សារ​របស់​សហគមន៍អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​​​ដែល​មានទំហំទឹកប្រាក់​ជាង៧ពាន់លានដុល្លារ​សហរដ្ឋអាមេរិកក្នុងនោះ​ទំហំ​នៃ​ការ​​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជាង​៤.៥៥៥លានដុល្លារនៅឆ្នាំ​២០១៦។ ភាគច្រើន​នៃ​ការ​នាំ​ចេញ​គឺ​ផលិតផល​សម្លៀកបំពាក់​ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ-កម្មការិនី​រោងចក្រ​ជាង​៧០០.០០០នាក់។ លោក​អ៊ូ វីរៈ​បានបន្ថែម​ថា​សហគមន៍​អឺរ៉ុប​អាច​នឹង​ពិចារណាដកកម្មវិធីអនុគ្រោះពន្ធ​«អ្វីៗ​គ្រប់​យ៉ាង​​ក្រៅពីសព្វាវុធ»​ផងដែរ។

លោក​អ៊ូវីរៈ​បន្ថែម​ថា៖«តាមពិតលេសសិទ្ធិ​មនុស្ស​និង​លេស​ប្រជាធិបតេយ្យនេះ​អាចជា​លេស​មួយ​សមស្រប​សម្រាប់​ពួកគេ​។ មើលទៅបើសិនជា​កាត់​ពីរហ្នឹង​បើសិន​ជា​គេ​បញ្ឈប់​ហើយ​គេ​អត់​ឱ្យ​វិញ​ទេ​ព្រោះអី​ប្រទេស​កម្ពុជា​មិនមែនជាប្រទេស​ក្រីក្រ​បំផុត​ដូចកាលពីដើមទេ​អីចឹង​នៅពេល​ដែល​យើង​ដល់​ថ្នាក់​នេះ​ហើយ​គឺ​យើង​មិនអាច​បាន​ទេ​ប៉ុន្តែយើង​បាន​នៅពេល​បច្ចុប្បន្ន​ដោយសារ​យើង​បន្តទេ​ហើយ​តាម​ខ្ញុំ​ទាយ​គឺ​គេ​បន្ត​ដល់​១០ឆ្នាំ​ទៀត​គឺ​គេនឹង​បញ្ឈប់​ប៉ុន្តែ​តាម​ស្ថានភាព​បច្ចុប្បន្ន​គេ​បញ្ឈប់​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​យើង‍»។​ សហគមន៍​អឺរ៉ុប​​បាន​ចាត់ទុក​សេចក្តីសម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ថា​ជា«ជំហាន​ដ៏ធំ​ចាកចេញ​ពី​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​ពហុបក្ស​‍​‍» ហើយ​ស្នើ​ឱ្យកម្ពុជា​កែប្រែ​ស្ថានការណ៍​ជាបន្ទាន់​ឱ្យ​គ្រប់គណបក្ស​នយោបាយទាំងអស់​ក្នុងនោះមាន​«គណបក្ស​សង្គ្រោះជាតិ​ មេដឹកនាំ​និង​អ្នកគាំទ្រ​របស់​ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​និង​ស្របតាមច្បាប់‍»។

សហគមន៍​អឺរ៉ុប​បាន​បន្ថែម​ទៀតថា៖«ការគោរព​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​គឺ​ជា​បុរេលក្ខខណ្ឌ សម្រាប់​ប្រទេស​កម្ពុជា​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោងពន្ធ​អនុគ្រោះ​ «អ្វីគ្រប់យ៉ាង​លើកលែងតែសព្វាវុធ‍»។ ចំណែក​ឯប្រទេស​ស៊ុយអែត​ដែល​ជាប្រទេស​ផ្តល់ជំនួយ​លំដាប់ទីបួនដល់ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ក្រោយពីសាលក្រម​តុលាការ​រំលាយគណបក្ស​សង្គ្រោះជាតិ​ថា​រដ្ឋាភិបាល​ស៊ុយអែត​នឹង​«ពិនិត្យមើលឡើងវិញ​នូវរាល់​ទម្រង់​នៃ​ការ​ជាប់​ទាក់​ទង​‍»​នៅក្នុង​ប្រទេស​កម្ពុជា។

តាំងពីមុន​សាលក្រម​ចេញម្ល៉េះ ​កំសួល​នៃ​ការបង្ក្រាប​លើ​ក្រុមអ្នក​ប្រជាធិបតេយ្យ​បាន​បង្ខំ​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​រត់ភៀសខ្លួនចេញ​ពីប្រទេស​កម្ពុជា​មក​សំងំ​លាក់ខ្លួន​នៅ​បរទេស​​។
លោកសមរង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​លាលែង​ចេញកាលពីដើមឆ្នាំ​នេះ​បាន​ចេញ​មុខ​ជាសាធារណៈឡើង​វិញ​និង​កាន់តែ​ខ្លាំង​ជាងមុន​ក្រោយ​ពេល​ដែល​លោក​កឹមសុខា​​ត្រូវ​បាន​​​អាជ្ញាធរ​ចូលទៅចាប់​ខ្លួន​ទាំងកណ្តាល​អាធ្រាត​យក​ទៅដាក់ពន្ធនាគារ។

លោកសមរង្ស៊ី​បាន​ប្រកាស​វិល​ចូល​គណបក្ស​វិញ​ក្នុងរយៈ​ពេល​តែ​មួយ​ថ្ងៃមុន​ការរំលាយ​គណបក្ស​។
​នៅក្នុងបទសម្ភាស​ជាមួយ​នឹង​វីអូអេ​លោកសមរង្ស៊ី​បញ្ជាក់​ថា​លោក​មិន​ទទួល​យក​ការ​សម្រេច​នេះ​ទេ​។ លោក​បន្ថែមថា​​​ពលរដ្ឋ​កម្ពុជា​អាច​នឹង​បញ្ចៀស​ការដាក់​ទណ្ឌកម្មនេះបានដោយ​ការទាមទារ​ឱ្យ​លោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន​ប្តូរ​គោល​ជំហរ៖«សូមឱ្យបងប្អូនជនរួមជាតិ​ទាមទារ​ឱ្យ​លោកហ៊ុនសែនចុះចេញពីតំណែង​ពីព្រោះ​បើ​លោក​ហ៊ុន​សែន​​នៅតែ​កាន់​អំណាច​នៅតែធ្វើ​អំពើអាក្រក់បែបនេះទៀត​នឹង​មានទណ្ឌកម្មហើយ​នឹ​ង​មាន​ទណ្ឌកម្ម​​ខាង​ផ្នែកសេដ្ឋកិច្ច។ ដូច្នេះ​បើ​លោក​ហ៊ុនសែន​នៅតែធ្វើអាក្រក់​ដូចនេះទៀត​សេរីភាព​យើង​​ក៏អត់​ ភាព​សំបូរសប្បាយ​សេដ្ឋកិច្ចយើង​ក៏អត់​។ ដូច្នេះ​យើងត្រូវ​តម្រូវ​ឱ្យ​លោកហ៊ុនសែន​ប្តូរ​​នយោបាយ​របស់​គាត់​ឈប់​គាប​សង្កត់​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​​​ជូនប្រជារាស្រ្ត​ខ្មែរវិញ​ហើយ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​មានលោក​កឹមសុខា​​ដែល​ជាប្រធាន​គណបក្ស​សង្គ្រោះជាតិ‍»។​ វាជា​ការប្រថុយ​មួយ​ដ៏ខ្លាំង​ផងដែរ​សម្រាប់​គណបក្ស​កាន់​អំណាច​ក្នុងការ​ជ្រើស​រើស​រវាង​​​ការ ត្រូវ​​ប្រឈម​នឹង​គូប្រជែង​មួយ​ដែល​មានកម្លាំង​ប្រហាក់ប្រហែល​គ្នា​ក្នុង​ការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ​ក្រោយ​​​ឬ​រង​​​សម្ពាធ​អន្តរជាតិខាងផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការលើក​​ឡើង​​របស់​ក្រុមអ្នកវិភាគ។

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពីខែ​មិថុនា​ឆ្នាំ​នេះ​បានបង្ហាញ​ថា​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ជិត​​៥១ភាគរយ ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជិត​៤៤​ភាគរយ។ ​វាជា​ការ​កើន​​សំឡេង​គាំទ្រ​បន្តិច​ដល់​គណបក្ស​កាន់អំណាច​បន្ទាប់ពី​ធ្លាក់ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ប៉ុន្តែ​ក៏​ជា​ការព្រួយបារម្ភដែ​រ​ព្រោះ​គណបក្ស​កាន់អំណាច​តែងតែ​ធ្លាក់សំឡេង​គាំទ្រ​វិញ​នៅក្នុង​​ការបោះឆ្នោត​ថ្នាក់ជាតិ។ ដោយឡែក​​គណបក្ស​ប្រឆាំង​តែង​តែ​​កើន​ការគាំទ្រ​ដោយសារតែ​គោល​នយោបាយ​ថ្នាក់ជាតិ​មាន​ការទាក់ទាញ​អ្នកបោះឆ្នោត​ជាង​ថ្នាក់​មូលដ្ឋាន៕




No comments:

Post a Comment