New​ Song បទចម្រៀងពិសេស ទើបតែចេញថ្មីៗ! សែនពីរោះរណ្តំ​ដក់អារម្មណ៍មានទឹកដមមន្តស្នេហ៍៖ «បង សែន ឈឺក្អួតឈាមដូច អ៊ុក សារ៉េន នៅហ្វីលីពីន» - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
New​ Song បទចម្រៀងពិសេស ទើបតែចេញថ្មីៗ! សែនពីរោះរណ្តំ​ដក់អារម្មណ៍មានទឹកដមមន្តស្នេហ៍៖ «បង សែន ឈឺក្អួតឈាមដូច អ៊ុក សារ៉េន នៅហ្វីលីពីន»

New​ Song បទចម្រៀងពិសេស ទើបតែចេញថ្មីៗ! សែនពីរោះរណ្តំ​ដក់អារម្មណ៍មានទឹកដមមន្តស្នេហ៍៖ «បង សែន ឈឺក្អួតឈាមដូច អ៊ុក សារ៉េន នៅហ្វីលីពីន»

Share This

New​ Song បទចម្រៀងពិសេស ទើបតែចេញថ្មីៗ! សែនពីរោះរណ្តំ​ដក់អារម្មណ៍មានទឹកដមមន្តស្នេហ៍៖ «បង សែន ឈឺក្អួតឈាមដូច អ៊ុក សារ៉េន នៅហ្វីលីពីន»

១.បងលួចស្នេហ៍ស្រី ស្នេហ៍តាមអនឡាញ 
ឃើញស្រឡាញ់ផ្លាញ ស្នេហ៍តាមអនឡាញ ស្នេហ៍តាម TV
ស្រឡាញ់អូនស្មើនឹងជីវី តែអភ័ព្វស្រស់ម៉ារីយ៉ា
ស្ងួនភ្ងា ស្រីហ្វីលីពីន។

២. បងផ្ញើចុតម្មាយ ឲ្យទូតជូនស្រី
សុំណាត់ពីសី ចង់ជួបស្រីថ្លៃ ប៉ាវបាយ សុំស្នេហ៍
បោះ APEC ចោលមិនរួញរា កាត់ទៅភ្លាមជួបនឹងជីវ៉ា
ក្បត់ជាតិ ភរិយាមិនខ្លាច។

៣. ពេលបានជួបស្ងួន រៀមសែនឈឺផ្សារ
មិនគួរ ឡើយស្រីពុំងារ អូននាំស្វាម៉ីមកតាម
អូនថែមទាំងប្រាប់ពួកព័ត៌មាន ឲ្យរូបបងខ្មាសគេក្អួតឈាម
ហើយបានតែហិតខ្លិនស្រី។

៤. បងឈឺក្ទួតឈាម ដូចអ៊ុក សារ៉េន ឈឺហួសព្រំដែន
ស្នេហ៍ស្រីហ្វីលីពីន ពិតជាពើតផ្សារ បងបានត្រឹមអាម៉ាស់ចិន្តា
មកដល់ផ្ទះ រ៉ានី ជាន់ក លាហើយ ម៉ារីយ៉ា មាសបង។

ចំរៀងតាមសាច់រឿង៖ តាមពិតកិច្ចប្រជុំ APEC នៅយួនមានទាន់បញ្ចប់ឯណា ស្រាប់តែ ហ៊ុន សែន នេះ បានប្រញ៉ាប់ ចេញទៅហ្វីលីពីនមុនគេ កក់សណ្ឋាគារ រៀបចំពិធីជប់លៀងប៉ាវបាយតារាកុនហ្វីលីពីនឯណាឆ្កុយធ្វើប្ញកដូចខ្លួនម្ចាស់ផ្ទះ ឬអ្នកមាន។ ក្នុងរឿងនេះ តាមការផ្សាយព័ត៌មានអន្តរជាតិជាច្រើនបានលើកយកសំដីនាង Marian Rivera ថានាងបានទទួលលិខិតអញ្ជើញពីរ ហ៊ុន សែន កាលពីពីរបីថ្ងៃមុនមកម្ល៉េះ។ 

ចំពោះ ហ៊ុន សែន វិញតាមពិតមានផែនការច្បាស់លាស់សម្រាប់រឿងស្រីញីនេះ ហើយដើម្បីបិតបាំងភាពអាម៉ាស់ក៏ធ្វើឯងអញ្ជើញអតីតប្រធានាធិបតីហ្វីលីពីនមកហូបបាយជាមួយដែរ។ សម្រាប់នាង Marian Rivera វិញនាងនិយាយថា នាងមានភាពអៀនខ្មាស់ណាស់ ព្រោះនាងមិនដែលចូលរួមកម្មវិធីស្អី «កម្មវិធីហូបបាយមេដឹកនាំអាស៊ាន» ស្អីនោះទេ ហើយដោយភាពទើសទាល់នាងក៏មក តែនាំប្តីមកជាមួយដែរដែលការណ៍នេះធ្វើឲ្យ ហ៊ុន សែន ឈឺក្ងួតឈាមមិនចេញឡើយ។ តាមពិតរឿងនេះដោយសារនាងមានការបារម្ភ ឬនាងមានប្តីហើយ ទើបនាងទំលាយប្រាប់ការសែតនានា បើមិនដូច្នេះទេ បើនាងនៅទំនេរ ហើយមិនមានក្តីបារម្ភ ប្រហែលគ្មានអ្នកណាដឹងរឿងនេះឡើយ។ 

ដោយឡែកមេដឹកនាំនានាក្នុងពិភពលោកផ្សេងទៀត ដល់ថ្ងៃទី១២ ទើបគេនាំគ្នាចេញដំណើរមកកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅហ្វីលីពីននេះ៕








ប្រភព ៖ ប៉ាង សុខឿន - Khmer Sovannaphumi

No comments:

Post a Comment