ប្រវត្តិសាស្ត្រក្ដៅៗ បើជាកូនខ្មែរស្នេហាជាតិមាតុភូមិពិតត្រូវតែអាន៖ ស្វែងយល់ផែនការ «ក៥» ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺជាផែនការប្រហារបុរសខ្មែរចោលយ៉ាងរង្គាល ដើម្បីបម្រើផលប្រយោជន៍យួនហាណួយ លេបត្របាក់ទឹកដីខ្មែរទាំងមូល-What is K5 Plan? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ប្រវត្តិសាស្ត្រក្ដៅៗ បើជាកូនខ្មែរស្នេហាជាតិមាតុភូមិពិតត្រូវតែអាន៖ ស្វែងយល់ផែនការ «ក៥» ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺជាផែនការប្រហារបុរសខ្មែរចោលយ៉ាងរង្គាល ដើម្បីបម្រើផលប្រយោជន៍យួនហាណួយ លេបត្របាក់ទឹកដីខ្មែរទាំងមូល-What is K5 Plan?

ប្រវត្តិសាស្ត្រក្ដៅៗ បើជាកូនខ្មែរស្នេហាជាតិមាតុភូមិពិតត្រូវតែអាន៖ ស្វែងយល់ផែនការ «ក៥» ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺជាផែនការប្រហារបុរសខ្មែរចោលយ៉ាងរង្គាល ដើម្បីបម្រើផលប្រយោជន៍យួនហាណួយ លេបត្របាក់ទឹកដីខ្មែរទាំងមូល-What is K5 Plan?

Share This

ប្រវត្តិសាស្ត្រក្ដៅៗ បើជាកូនខ្មែរស្នេហាជាតិមាតុភូមិពិតត្រូវតែអាន៖ ស្វែងយល់ផែនការ «ក៥» ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺជាផែនការប្រហារបុរសខ្មែរចោលយ៉ាងរង្គាល ដើម្បីបម្រើផលប្រយោជន៍យួនហាណួយ លេបត្របាក់ទឹកដីខ្មែរទាំងមូល-What is K5 Plan? 

ប្រភពព័ត៌មានឯកសារប្រវត្តិសាស្ត្របានមកពីទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី បានអោយដឹងយ៉ាងដូច្នេះថា៖ ផែនការ ក៥ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ គឺជាផែនការសម្លាប់ខ្មែរ ដើម្បីបម្រើវៀតណាម

ផែនការ ក៥ ជាផែនការរៀបចំដោយវៀតណាម ដើម្បីបន្តសម្លាប់ជនជាតិខ្មែរ ក្រោយពីរបបខ្មែរក្រហម ប៉ុល ពត បានដួលរលំ នៅឆ្នាំ ១៩៧៩។ ផែនការនេះ ត្រូវបានរៀបចំនៅទីក្រុងហាណូយ នៅដើមទស្សវត្សរ៍ឆ្នាំ ១៩៨០ រួចទៅត្រូវបានចាប់ផ្តើមអនុវត្តបន្តិចម្តងៗ ចាប់ពីឆ្នាំ ១៩៨១ មុននឹងចូលអនុវត្តពេញទំហឹង ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨។

ក្រោមលេសការពារប្រទេសកម្ពុជា តទល់នឹងកម្លាំងសេសសល់របស់ ប៉ុល ពត វៀតណាមបានបញ្ជារដ្ឋអំណាច ដែលគេបានបន្តុបនៅប្រទេសកម្ពុជា (ដែលគេឲ្យឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា) ឲ្យកែនប្រជាពលរដ្ឋដោយបង្ខំ យកទៅឆ្ការព្រៃ នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃ ដើម្បីសាងសង់កំផែងទប់ទល់កម្លាំងស្នេហាជាតិ ដែលប្រឆាំងយួនឈ្លានពាន នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃ។

ផែនការ ក៥ នេះ បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់រាប់ម៉ឺន រាប់សែននាក់ ដោយមិនគិតអ្នករងរបួស និងអ្នកដែលក្លាយទៅជាជនពិការ ដាច់ដៃដាច់ជើង។ គេបានកែនប្រជាពលរដ្ឋជាបន្តបន្ទាប់ ពីគ្រប់ខេត្ត បញ្ជូនឲ្យទៅស្លាប់ដោយជាន់មីន គ្រុនចាញ់ អត់បាយ ធ្វើការហួសកម្លាំង ឬត្រូវទាហានយួនបាញ់សម្លាប់ ចំពោះអ្នកដែលហ៊ានរត់ចេញពីទីតាំង ដែលគេបានកំណត់ឲ្យធ្វើការ។

លោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីមុនគេបង្អស់ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្តុបដោយួន ត្រូវបានវៀតណាមចាប់ដាក់គុក នៅចុងឆ្នាំ ១៩៨១ ពីព្រោះលោកហ៊ានជំទាស់ការរៀបចំផែនការ ក៥ នេះ។ បន្ទាប់មកទៀត លោក ចាន់ សីុ ដែលបានឡើងកាន់តំណែងជំនួសលោក ប៉ែន សុវណ្ណ ត្រូវបានវៀតណាមលួចសម្លាប់ នៅចុងឆ្នាំ ១៩៨៤ ដោយសារតែលោកមានការឈឺចាប់ ហើយហ៊ានជំទាស់ផែនការ ក៥ នេះ ដែលជាវិធីប្រល័យពូជសាសន៍មួយទៀត បន្ទាប់ពីខ្មែរក្រហម ប៉ុល ពត។ នៅដើមឆ្នាំ ១៩៨៥ លោក ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអាយ៉ង ជំនួសលោក ចាន់ សុី ហើយលោកក៏បានយល់ព្រមសហការជាមួយវៀតណាម ក្នុងការអនុវត្តផែនការ ក៥ នេះ រហូតដល់ទីបញ្ចប់។

សូមអានរបាយការណ៍លម្អិត អំពីផែនការ ក៥ ជាភាសាបារាំង និងជាភាសាអង់គ្លេស ដែលដកស្រង់ពីសៀវភៅនិពន្ធដោយលោកស្រី វេជ្ជបណ្ឌុិតបាំរាំងឈ្មោះ Esmeralda Luciolli ដែលបានធ្វើការនៅប្រទេសកម្ពុជា ក្នុងសម័យនោះ។ សូមចុចមើលសេចក្តីសង្ខេប
- ជាភាសាបារាំង
- ជាភាសាអង់គ្លេស

អ្នកណា ដែលបានរៀបចំ និងដឹកនាំផែនការ ក៥ ដែលជានយោបាយកែនមនុស្សដោយបង្ខំ ឲ្យទៅស្លាប់ ក្នុងទ្រង់ទ្រាយធំបែបនេះ គឺត្រូវប្រឈមមុខការចោទប្រកាន់ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សលោក ដូចក្រុមពួក ប៉ុល ពត អញ្ចឹងដែរ។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូន និងក្មួយៗណា ដែលបានរក្សាឯកសារ ឬក៏ស្គាល់សាក្សី ក្នុងសោកនាដកម្មនេះ (ជនរងគ្រោះ ជនពិការ ស្ត្រីមេម៉ាយ ក្មេងកំព្រា) មេត្តាទាក់ទងខ្ញុំផ្ទាល់ តាមអាស័យដ្ឋាន Email: samrainsysrp@gmail.com ។

«ជនជាតិណា ដែលមិនស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាជនជាតិ ដែលងាយស្រួលគ្រប់គ្រង ពីសំណាក់អាណានិគមនិយមបរទេស។ » នេះជាបណ្តាំរបស់អ្នកប្រាជ្ញបារាំងមួយរូប ឈ្មោះ George Cœdès (១៨៨៦-១៩៦៩) ដែលបានស្រាវជ្រាវ ពីប្រវត្តិសាស្ត្រ និងអរិយ្យធម៌ នៃប្រទេសកម្ពុជា អស់មួយជីវិតរបស់លោក។

Conceived in Vietnam and implemented in Cambodia in the 1980s, the K5 Plan was intended to continue the killing of Khmer people after the fall of Pol Pot.
- Summary in English of a fundamental book in French on the K5 Plan or K5 Wall
- Résumé en français du livre "Le Mur de Bambou

ប្រភពព័ត៌មានឯកសារប្រវត្តិសាស្ត្របានមកពីទំព័រហ្វេសប៊ុករបស់ លោក ខ្មែរ សុវណ្ណភូមិ បានអោយដឹងយ៉ាងដូច្នេះថា៖ ពិសេសសម្រាប់កូនខ្មែរត្រូវតែអាន និងផ្សាយបន្ត៖ ផែនការ «ក៥»

ស្វែងយល់ផែនការ «ក៥» របស់យួន និងផែនការយួនផ្សេងទៀតសម្រាប់ឈ្លានពានខ្មែរ និងគ្រប់គ្រងខ្មែរដែលលោក ប៉ែន សុវណ្ណ មិនព្រម តែ ហ៊ុន សែន ព្រម។ នេះហើយជាមូលហេតុដ៏សែនច្បាស់ គេចាប់លោក ប៉ែន សុវណ្ណ ទៅដាក់គុកនៅយួន លើក ហ៊ុន សែន បន្តុបឲ្យដឹកនាំបន្ត ហើយមានផែនការ«ក៥» ដំណើរការ,​ មានយួនចូលមករស់នៅស្រុកខ្មែរដោយសេរី យ៉ាងអនាធិបតេយ្យ និងដីតាមព្រំដែននៅបន្តបាត់រហូតមកដល់ពេលនេះ ហើយ ហ៊ុន សែន នៅតែការពារយួន។





ប្រភពព័ត៌មានឯកសារប្រវត្តិសាស្ត្របានមកពីទំព័រហ្វេសប៊ុករបស់ លោក Ratanak Eng បានអោយដឹងយ៉ាងដូច្នេះថា៖​ ផែនការ ក៥ គឺ កេណ្ឌ កងទ័ព កាប់ឈើ ការពារ កម្ពុជា

ផ្តួចផ្តើមដោយយួន នៅក្នុងទសវត្ស ៨០ ស្លាប់ប្រជាជនខ្មែររាប់ម៉ឺននាក់។ ពួកគេស្លាប់ដោយជាន់មីន និងកើតជំងឺគ្រុនចាញ់ ហើយអ្នកស្លាប់ភាគច្រើនជាបុរសដែលពេញកំលាំង។​ ផែនការនេះត្រូវបានផ្តួចផ្តើមដោយមេទ័ពយួន មានឈ្មោះថា ឡេ ឌឹកអាញ់ ដើម្បីទប់ទល់ជាមួយចលនាតស៊ូត្រីភាគី។

ប្រភពព័ត៌មានឯកសារប្រវត្តិសាស្ត្របានមកពីទំព័រហ្វេសប៊ុករបស់ លោក Try Sam បានអោយដឹងយ៉ាងដូច្នេះថា៖​ "ក៥"មកពីពាក្យ “K5″

"ក៥” មកពីពាក្យ “K5″ ដែលជាពាក្យខ្លី របស់ភាសាយួន “Ke hoach 5″។
“Ke hoach 5″ ប្រែថា “ផែនការ ៥”។

ចឹង “ក៥” ជា “ផែនការ ៥” របស់យួន ពេលកាន់កាប់ប្រទេសខ្មែរ (១៩៧៩ – ១៩៨៩)។
ប៉ុន្តែបច្ចុប្បន្ន ហ៊ុនសែនភ័យណាស់ ពីផែនការ “ក៥” ក៏បំលែងប្រវត្តិសាស្ត្រ ថាពាក្យហ្នឹងជា កូនខ្មែរ … វិញ បន្ទាប់ពីសមរង្ស៊ីគំរាមប្តឹង ពីការសំលាប់រង្គាល ក្នុងផែនការ ក៥ របស់យួន សំដៅសំលាប់ខ្មែរ រាប់ម៉ឺននាក់!

កាលសម័យយួនកាន់កាប់ប្រទេសខ្មែរ, ផែនការ “ក៥” បានកែនប្រុសៗ ទាំងអ្នកធ្វើការរដ្ឋ (អាយុតិចជាង ៣០) ទាំងរាស្ត្រធម្មតា តាមភមិសង្កាត់ នៅទីក្រុងភ្នំពេញ និងតាមខេត្ត រាប់សិបម៉ឺននាក់ សឹងអស់ប្រុសៗ ពីភូមិ អោយទៅកាប់ឆ្ការចំការមីន បណ្តោយព្រំដែនសៀម។ នៅខាងមុខ ពួកអ្នកឆ្ការចំការមីន ជាចំការមីន និងទ័ពខ្មែរត្រភាគី, នៅខាងក្រោយ ជាទ័ពយួន។ នោះជាសមរភូមិសង្គ្រាមក្តៅគគុក រវាង ទ័ពយួន និងទ័ពត្រីភាគី (សីហនុ, ខៀវសំផន, សឺនសាន), ចំណែក ពលករ “ក៥” ជាទ្រនាប់ សំរាប់ស្លាប់/របួស។

បើទៅ “ក៥” ហើយ គ្មានវាសនាមកវិញទេ!! បើមិនស្លាប់ ក៏ពិការដែរ។ ខ្ញុំមានពូ ស្លាប់នៅ “ក៥”, បន្ទាប់ពីពូស្លាប់ កូន របស់ពូ ត្រូវប្រធានសង្កាត់ ចុះឈ្មោះអោយទៅក៥ ទៀត ប៉ុន្តែវារត់គេចពួន, មីងពិបាកចិត្ត ធ្លាក់ឈឺ និងស្លាប់ ពីរឆ្នាំបន្ទាប់។



No comments:

Post a Comment