មហារលកស៊ឹណាម៉ិ​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋខ្មែរនៅ​ក្រៅ​ប្រទេស​កំពុង​បោកបក់យ៉ាង​ខ្លាំង​ក្រោយ​បក្ស​ប្រឆាំងត្រូវបានរំលាយ ដោយតុលាកាឡ៍ដៃចោរ!-Mass​ protest abroad against Hun Sen - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
មហារលកស៊ឹណាម៉ិ​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋខ្មែរនៅ​ក្រៅ​ប្រទេស​កំពុង​បោកបក់យ៉ាង​ខ្លាំង​ក្រោយ​បក្ស​ប្រឆាំងត្រូវបានរំលាយ ដោយតុលាកាឡ៍ដៃចោរ!-Mass​ protest abroad against Hun Sen

មហារលកស៊ឹណាម៉ិ​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋខ្មែរនៅ​ក្រៅ​ប្រទេស​កំពុង​បោកបក់យ៉ាង​ខ្លាំង​ក្រោយ​បក្ស​ប្រឆាំងត្រូវបានរំលាយ ដោយតុលាកាឡ៍ដៃចោរ!-Mass​ protest abroad against Hun Sen

Share This

មហារលកស៊ឹណាម៉ិ​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋខ្មែរនៅ​ក្រៅ​ប្រទេស​កំពុង​បោកបក់​ខ្លាំង​ក្រោយ​បក្ស​ប្រឆាំងត្រូវបានរំលាយ ដោយតុលាកាឡ៍ដៃចោរ!-Mass​ protest abroad against Hun Sen

មហារលកស៊ឹណាម៉ិ​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​នាយ​សមុទ្រ កំពុង​បោកបក់​ខ្លាំង នៅ​ក្រោយ​​គណបក្ស​សង្គ្រោះជាតិត្រូវបានរំលាយ ដោយតុលាកាឡ៍ដៃចោរ! កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកនេះ ហើយជាមួយគ្នានេះតុលាកាឡ៍កំពូលក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។ ប្រជាពលរដ្ឋ​សហគមន៍​ខ្មែរ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា គ្រោង​នឹង​ធ្វើ​មហា​តុ​កម្ម នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​សម្ដែង​ការ​ជំទាស់ ទៅ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​មក​លើ​គណបក្ស​សង្រ្គោះជាតិ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

លោក លី សុខា ដែល​ជា​ពលរដ្ឋ​ខ្មែរ​-​កាណាដា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា មាន​ការ​ព្រួយបារម្ភ និង​ខឹងសម្បា​ចំពោះ​ស្ថានការណ៍​នយោបាយ ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ធ្ងន់ធ្ងរ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ឡើង​កាន់​អំណាច​ពី​ដំបូង​ដោយ​ការ​លើក​បន្តុប​ពី​រដ្ឋាភិបាល​បរទេស។

លោក លី សុខា ថា​បាតុកម្ម​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្ញើ​សារ ទៅ​រដ្ឋាភិបាល​ប្រទេស​កាណាដា ឲ្យ​ធ្វើ​យ៉ាង​ណា ដាក់​សម្ពាធ និង​ទណ្ឌកម្ម​ទៅលើ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង ព្រមទាំង​ការរំលោភ​ស្មារតី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១។ លោក លី សុខា ជឿជាក់​លើ​សម្ពាធ​អន្តរជាតិ ដែល​មាន​ភាព​ជាក់លាក់​ខ្លាំង​នៅ​លើក​នេះ ដោយសារតែ​សហគមន៍​អន្តរជាតិ ចាប់ផ្ដើម​បង្ហាញ​ចំណាត់​ការ​ជា​បន្តបន្ទាប់​រួចហើយ ដែល​មិន​យូរ​មិន​ឆាប់ ប្រទេស​កម្ពុជា​នឹង​ត្រូវ​រង​សម្ពាធ​នេះ​យ៉ាង​ដំណំ និង​ត្រូវតែ​ពិចារណា​ទង្វើ​របស់​ខ្លួន​ឡើងវិញ៕






ប្រភព៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment