​ចោរាធិបតេយ្យ​គឃ្លើន៖ អាជ្ញាធរ​រដ្ឋាភិបាល​ចោរាធិបតេយ្យ​ចុះ​រុះរើ​ស្លាក​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទូទាំង​ប្រទេស!-Authority remove CNRP banner - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
​ចោរាធិបតេយ្យ​គឃ្លើន៖ អាជ្ញាធរ​រដ្ឋាភិបាល​ចោរាធិបតេយ្យ​ចុះ​រុះរើ​ស្លាក​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទូទាំង​ប្រទេស!-Authority remove CNRP banner

​ចោរាធិបតេយ្យ​គឃ្លើន៖ អាជ្ញាធរ​រដ្ឋាភិបាល​ចោរាធិបតេយ្យ​ចុះ​រុះរើ​ស្លាក​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទូទាំង​ប្រទេស!-Authority remove CNRP banner

Share This

​ចោរាធិបតេយ្យ​គឃ្លើន៖ អាជ្ញាធរ​រដ្ឋាភិបាល​ចោរាធិបតេយ្យ​ចុះ​រុះរើ​ស្លាក​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទូទាំង​ប្រទេស!

អាជ្ញាធរ​គណបក្ស​កាន់អំណាច​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​កម្លាំង​ប៉ូលិស​ទាហាន ចុះ​រុះរើ​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះជាតិ នៅ​គ្រប់​ទីកន្លែង។

ប្រធាន​ក្រុមការងារ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ​លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​អាជ្ញាធរ​គណបក្ស​កាន់អំណាច​ដឹកនាំ​សមត្ថកិច្ច​ចុះ​រុះរើ​កម្ទេច​ចោល គ្មាន​សល់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា។ លោក​អះអាង​ថា យុទ្ធនាការ​បំផ្លាញ​ស្លាក​គណបក្ស​នេះ សូម្បីតែ​ស្លាក​គណបក្ស​មួយ​សន្លឹក ក៏​គេ​មិន​ទុក​ឲ្យ​ឃើញ​ស្រមោល​ដែរ ដោយ​ក្នុង​នោះ​មាន​ទីតាំង​តិចតួច​ណាស់​ដែល​សកម្មជន​គណបក្ស​លោក​ចុះ​រុះ​រើចេញ​ដោយ​ខ្លួនឯង៖ «ពី​ព្រឹក​មិញ​ខ្ញុំ​បាន​ជិះ​ឡាន​ទៅ​ប៉ោយប៉ែត ខ្ញុំ​បាន​ឆ្លងកាត់​អតីត​ទី​ស្នាក់​ស្រុក​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​អូរជ្រៅ នៅ​ខាងស្ដាំ​ដៃ​ខ្ញុំ ឃើញ​ក្រុម​ប៉ូលិស​ព័ទ្ធជុំវិញ ហើយ​ឃើញ​សកម្មជន​របស់​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​ឲ្យ​រុះរើ​ស្លាក។ រីឯ​ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹកភ្នែក​មិន​ហាន​ចុះ​មើល​ទេ ព្រោះ​ឈ្មោះ​ខ្ញុំ​ត្រូវ​បាន​គេ​ផ្អាក​មិន​ឲ្យ​ធ្វើ​នយោបាយ។ ខ្ញុំ​ឃើញ​បែប​នេះ ខ្ញុំ​នឹក​ស្រណោះ​ទៅដល់​ខ្មោច​ឪពុក​ខ្ញុំ​កាលពី​ឆ្នាំ​១៩៧៦ ឃើញ​គេ​បណ្ដើរ​ពុក​ខ្ញុំ​យក​ទៅ​សម្លាប់ លោក​ពុក​ខ្ញុំ​មិន​ហ៊ាន​មើល​មុខ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ហ៊ាន​មើល​មុខ​គាត់»។

ការ​រុះរើ​ស្លាក​គណបក្សប្រឆាំង​ទ្រង់ទ្រាយ​ធំ​នេះ មាននៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស ដោយ​ទីតាំង​ខ្លះ​អាជ្ញាធរ​កម្ទេច​ចោល​ទាំង​ស្លាក និង​ដែក​គ្រោង​សាង​បិទ​ស្លាក​គណបក្ស។

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល ប្រកាស​សាលដីកា​រំលាយ​ចោល កាល​ពី​រសៀល​ថ្ងៃទី​១៦ វិច្ឆិកា។ ការ​រំលាយ​គណបក្ស​មួយ​នេះ រង​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ដោយ​ថា​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ រហូត​មក​ទល់​ពេលនេះ មិនទាន់​ឃើញ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ណា ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​រដ្ឋអំណាច​ដែល​បំផ្លាញ​ស្លាក​គណបក្ស​របស់​ពួកគេ​នៅឡើយ​ទេ៕








ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment