ក្តៅៗហុយៗ៖ បុរសខ្លាំងតេជោសែនជ័យ កំពុងភិតភ័យនឹងស្រមោលខ្លួនឯងខ្លាំង ក៏ខំប្រឹងពង្រឹងកម្លាំងដកឯង ដាក់កូនអញ មានអោយឃើញជាបន្តបន្ទាប់ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្តៅៗហុយៗ៖ បុរសខ្លាំងតេជោសែនជ័យ កំពុងភិតភ័យនឹងស្រមោលខ្លួនឯងខ្លាំង ក៏ខំប្រឹងពង្រឹងកម្លាំងដកឯង ដាក់កូនអញ មានអោយឃើញជាបន្តបន្ទាប់ !!

ក្តៅៗហុយៗ៖ បុរសខ្លាំងតេជោសែនជ័យ កំពុងភិតភ័យនឹងស្រមោលខ្លួនឯងខ្លាំង ក៏ខំប្រឹងពង្រឹងកម្លាំងដកឯង ដាក់កូនអញ មានអោយឃើញជាបន្តបន្ទាប់ !!

Share This

ក្តៅៗហុយៗ៖ បុរសខ្លាំងតេជោសែនជ័យ កំពុងភិតភ័យនឹងស្រមោលខ្លួនឯងខ្លាំង ក៏ខំប្រឹងពង្រឹងកម្លាំងដកឯង ដាក់កូនអញ មានអោយឃើញជាបន្តបន្ទាប់ !!

យោងតាមប្រភពព័ត៌មានក្ដៅៗពី លោកឆាំ ឆានី ​(Chham Chhany) ទើបតែបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក មានអោយដឹងថា បុរសខ្លាំងតេជោសែនជ័យ ក្រោយពី​ប្លន់​បាន​ ៥៥អាសនៈពី CNRP ហើយ នឹងតែងតាំង​កូនប្រសារបស់ខ្លួនឈ្មោះ "សុខ​ ពុទ្ធិវុធ​" ដែលត្រូវជាប្តី​របស់ ហ៊ុន​ ម៉ាលី​ អោយឡើងជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។ សារពេញទាំងស្រុងរបស់លោកឆាំ ឆានី មានយ៉ាងដូច្នេះថា៖

ក្តៅៗ៖ ហ៊ុន សែន មានគម្រោងដកឯង ដាក់កូនអញទៀតហើយ

ប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកា ២០១៧ នេះ ថា ក្រោយពី​ប្លន់​បាន​ ៥៥អាសនៈពី CNRP ហើយ ហ៊ុន សែន ​នឹងតែងតាំង​កូនប្រសា សុខ​ ពុទ្ធិវុធ​ (ប្តី​ ហ៊ុន​ ម៉ាលី)​ ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។

ពេល​នេះ​មាន​ចរន្ត​បី​កំពុង​ត្រៀម​បង្ក​ចលាចល ៖

១)​ សារ៉ាក់​ ខាន់​ រដ្ឋលេខាធិការ​ក្រសួង​ជើងចាស់ ត្រៀម​កម្លាំង​CPP​ ចាស់​ និង​បានស្នើសុំ​កម្លាំង​បង្កប់​ CNRP ក្នុង​ក្រសួង​អោយ​ជួយ​គាំ​ទ្រ ។

២)​ កាន​ ច័ន្ទ​មេត្តា​ រដ្ឋលេខាធិការ​ជើងថ្មី​ ត្រៀម​កម្លាំង​យុវជន​ និង​កម្លាំង​បង្កប់​ CNRP រាជ​ធានី​អោយ​ជួយ​គាំ​ទ្រ ។

៣)​ ឯក​ វណ្ឌី​ រដ្ឋលេខាធិការ​ជើងចាស់​កូតា​ហ៊្វុនស៊ីនប៉ិច​​ ត្រៀម​កម្លាំង​ហ្វ៊ុនស៊ីនប៉ិច​ ក្នុង​ក្រសួង​អោយ​ជួយគាំទ្រ ។

ចរន្តទាំងបីនេះកើតឡើងក៏ព្រោះតែពួកគេមិនពេញចិត្តនឹងទង្វើរបស់ ហ៊ុន សែន ដែលមិនផ្តល់នូវគុណតម្លៃឲ្យពួកគេ ក្នុងការបំពេញការងារជាច្រើនឆ្នាំកន្លងមក ហើយមិនត្រឹមតែមិនមិនលើកទឹកចិត្តដល់ការខិតខំរបស់ពួកគេ តែបែជាមើលងាយ មើលថោក មកប្លន់អំណាចយកឲ្យទៅកូនប្រសារ និងបក្សពួកទៀតផង ។

អ្នកស្អប់ខ្ពើមនូវការដឹកនាំរបស់ ហ៊ុន សែន មិនមែនតែប៉ុណ្ណឹងទេ មន្ត្រីរាជការ ប៉ូលីស ទាហាន ថ្នាក់ឧត្តមសេនីយ៍ច្រើនណាស់ដែលគេស្អប់ខ្ពើម អីចឹងហើយបានជាសព្វថ្ងៃនេះ ហ៊ុន សែន គ្មានទុកចិត្តអ្នកណាបានក្រៅពីកូនៗរបស់គាត់ ហើយគិតតែពីដកគេ ដាក់កូនគាត់ ដែលទង្វើនេះបានធ្វើឲ្យគេស្អប់ខ្ពើមគាត់កាន់តែខ្លាំងឡើងៗ ៕

**គូសបញ្ជាក់ កន្លងមកថ្មីៗ បុរសខ្លាំងតេជោសែនជ័យ បានតែងតាំង​កូនប្រុស​ទាំងពីរ របស់ខ្លួន គឺ​ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានិត ឡើងសក្ដិយសធំមកក្ដោបក្ដាប់កងយោធពល​ខេមរភូមិន្ទ និង​ឡើងជាគណៈកម្មាធិកា​រ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ផងដែរ៕ 














ប្រភព ៖ Chham Chhany

No comments:

Post a Comment