បែកធ្លាយរលាយរលត់! មន្ត្រីជាន់ខ្ពស់នៅក្បែរសែន ទម្លាយការសម្ងាត់ មូលហេតុដែល ហ៊ុន សែន រំលាយ CNRP ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាច...!? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បែកធ្លាយរលាយរលត់! មន្ត្រីជាន់ខ្ពស់នៅក្បែរសែន ទម្លាយការសម្ងាត់ មូលហេតុដែល ហ៊ុន សែន រំលាយ CNRP ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាច...!?

បែកធ្លាយរលាយរលត់! មន្ត្រីជាន់ខ្ពស់នៅក្បែរសែន ទម្លាយការសម្ងាត់ មូលហេតុដែល ហ៊ុន សែន រំលាយ CNRP ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាច...!?

Share This

បែកធ្លាយរលាយរលត់! មន្ត្រីជាន់ខ្ពស់នៅក្បែរសែន ទម្លាយការសម្ងាត់ មូលហេតុដែល ហ៊ុន សែន រំលាយ CNRP ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាច...!?

យោងប្រភពព័ត៌មានតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក លោកឆាំ ឆានី ​(Chham Chhany) បានចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងថា៖ មូលហេតុដែល ហ៊ុន សែន រំលាយ CNRP

ប្រភពពីមន្ត្រីជាន់ខ្ពស់ដែលនៅកៀកៗក្បែរក្លៀក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា កាលពីចុងខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុុមប្រឹក្សាឃុំ សង្កាត់ រួច លោក ហ៊ុន សែន បានទៅប្រទេសយួន ដើម្បីចូលរួមពិធីខួបកំណើត នាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc ។

ក្នុងពិធីនោះ Nguyen Xuan Phuc បាននិយាយប្រាប់ ហ៊ុន សែន ថា៖ ស្ថានភាពនយោបាយនៅកម្ពុជាមានការប្រែប្រួលខ្លាំងគួរឲ្យបារម្ភបំផុត ព្រោះការបោះឆ្នោតឃុំ សង្កាត់ យើងអាចវិនិច្ឆ័យបានថា គណបក្សប្រជាជកម្ពុជាមិនអាចយកជ័យជំនះលើគណបក្សប្រឆាំងបានទៀតទេ ដូច្នេះបក្សកុម្មុយនីស្តវៀតណាមចាំបាច់ត្រូវតែឲ្យគណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់មេដឹកនាំ ។

ប្រភពឲ្យដឹងថា Nguyen Xuan Phuc បានប្រាប់ទៅ ហ៊ុន សែន ថា បក្សកុម្មុនីស្តវៀតណាម បានគិតគូររួចហើយពីបញ្ហានេះគឺ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា អាចបន្តយកឈ្នះគណបក្សប្រឆាំងបាន គណបក្សប្រជាជនកម្ពុជាត្រូវតែប្តូរបេក្ខភាពនាយករដ្ឋមន្ត្រី និងមន្ត្រីដែលមានរឿងអាស្រូវមួយចំនួនទៀតចេញ ដើម្បីស្តារប្រជាប្រិយភាពយកមកវិញ ។

Nguyen Xuan Phuc បានបន្តថា បេក្ខភាពលោក ស ខេង ជាជម្រើសតែមួយគត់ដែលអាចស្រោចស្រង់គណបក្សប្រជាជនឲ្យរស់ឡើងវិញបាន ដូច្នេះខ្ញុំចង់ដឹងនូវចម្លើយ និងការសម្រេចចិត្តរបស់លោក ( ហ៊ុន សែន ) ។

គ្រាន់តែឮ Nguyen Xuan Phuc និយាយថាដាក់បេក្ខភាព ស ខេង ជានាយករដ្ឋមន្ត្រីភ្លាម ហ៊ុន សែន មុខឡើងស្លេក ហើយនិយាយទៅកាន់ Nguyen Xuan Phuc ទាំងញ័រមាត់ថា « សូមទុកឱកាសឲ្យខ្ញុំជួសជុលនូវការបាត់បង់ប្រជាប្រិយភាពសិន ខ្ញុំចង់កំទេចគណបក្សប្រឆាំងចោលតែម្តង តើឯកឧត្ត ( Nguyen Xuan Phuc ) យល់យ៉ាងណា ?

Nguyen Xuan Phuc តប ហ៊ុន សែន វិញថា បើសិនជាឯកឧត្តមអាចកំទេចគណបក្សប្រឆាំងបានជោគជ័យ ឯកឧត្តមអាចនៅបន្តដឹកនាំជានាយករដ្ឋមន្ត្រីបាន ។ គ្រាន់តែឮ Nguyen Xuan Phuc និយាយចឹងភ្លាម ហ៊ុន សែន លុតជង្គង់អរគុណ Nguyen Xuan Phuc ដូចពួកបាវព្រាវអរគុណចៅហ្វាយនាយចឹង ។

ប្រភពបានបន្តថា រឿង ហ៊ុន សែន ខ្លាចបក្សប្រឆាំងឈ្នះឆ្នោតវាជាចំណែកមួយ តែរឿងដែល ហ៊ុន សែន បារម្ភមួយទៀតនោះគឺ បើយួនឲ្យលោក ស ខេង ឡើងជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ ទោះជាបក្សប្រឆាំងមិនអាចយកឈ្នះបក្សប្រជាជនកម្ពុជាដោយសារប្រជាប្រិយភាពលោក ស ខេង ក៏ដោយក៏ ហ៊ុន សែន អាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បានដែរ ហើយថែមទាំងរងនូវក្តីវិនាសអន្តរាយដោយសារក្រុមលោក ស ខេង សងសឹកទៀតផង ព្រោះក្រុមលោក ស ខេង មិនដែលភ្លេចនូវការឈឺចាប់ដែល ហ៊ុន សែន បានធ្វើទៅលើក្រុមគាត់ឡើយ តួរយ៉ាង ការដកឧត្តមសេនីយ៍ កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងទ័ព ការចាប់ខ្លួនប្រធានអង្ករក្សសម្តេច ជា ស៊ីម ដាក់ពន្ធនាគារ ជាដើម ។

សរុបសេចក្តីមក ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បាន ខ្លាចក្រុម ស ខេង សងសឹក និងខ្លាចគណបក្សសង្គ្រោះជាតិឈ្នះ ដែលធ្វើឲ្យយួនលែងត្រូវការគាត់ ចឹងហើយបានជា ហ៊ុន សែន កំទេចបក្សសង្គ្រោះជាតិចោលដោយមិនខ្វល់ពីការថ្កោលទោសរបស់ពលរដ្ឋម្ចាស់ឆ្នោត សហគមន៍ជាតិ និងអន្តរជាតិ ៕








ប្រភព ៖ Chham Chhany

No comments:

Post a Comment