បោកសុទ្ធ! អញទៅធ្វើអីហ្អែង!៖ ហ៊ុន សែន ថាបក្សប្រជាជនមិនចេះបែកបាក់ ឬក្បត់គ្នា?
តាមប្រវត្តិនៃបក្សប្រជាជនដែលជាបក្សយួនបង្កើតនៅឆ្នាំ១៩៥១គឺបានបង្ហាញនូវភាពក្បត់គ្នា បែកបាក់ ស៊ីសាច់ហុតឈាមគ្នា និងកាប់សំលាប់គ្នាវក់វីនៅផ្ទៃក្នុងនៃបក្សនេះតរៀងមករហូតដល់ពេលនេះ។ រឿងទាំងនោះ ខ្មែរ សុវណ្ណភូមិ សូមលើកមកដូចតទៅ៖
១. យួនក្បត់ប៉ុលពត និងប៉ុលពតក្បត់យួន នាំឲ្យយួនបង្កើតក្រុមអាយ៉ងថ្មី មានពួកលោក ប៉ែន សុវណ្ណ ចាន់ ស៊ី ជា ស៊ីម និង ហេង សំរិន មកជំនួស ពួកប៉ុលពតដែលកាលនោះ ហ៊ុន សែន នៅជាកូនតិនយួរកាបូបឲ្យលោក ប៉ែន សុវណ្ណ នៅឡើយ។
២. ហ៊ុន សែន មានប្រវត្តិជាកូនចៅលោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី តែក្រោយមកក្បត់លោកទាំងពីរ រួចទៅអោបជើងយួន ឲ្យយួនចាប់លោក ប៉ែន សុវណ្ណ ដាក់គុក និងសំលាប់លោក ចាន់ ស៊ី ចោល ដណ្តើមយកងំណាច។
៣. ក្រោយមក ហ៊ុន សែន ដណ្តើមអំណាចក្នុងបក្សពី ហេង សំរិន និងជាស៊ីម ដោយទុក ហេង សំរិន និងជាស៊ីម ជាប្រធានបក្ស និងប្រធានកិត្តិយសបក្ស ជាប្រធានព្រឹទ្ធសភា និងរដ្ឋសភា ទីងមោង។
៤. កំទេចលោក ជា សុផារ៉ា និងបក្សពួកចោល នៅឆ្នាំ ២០០៣ ដោយច្រណែន និងភ័យខ្លាចពីប្រជាប្រីយភាពរបស់លោក ជា សុផារ៉ា ខ្លាំងជាងខ្លួនដូចមេឃ និងដី។
៥. ក្រោយស្តេចតា ស៊ីហនុ ដាក់រាជ ហ៊ុន សែន បានយកទាហានទៅឡោមព័ទ្ធផ្ទះលោក ជា ស៊ីម ខែតុលា ឆ្នាំ ២០០៤ គំរាមសំលាប់លោក ជា ស៊ីម ព្រោះលោកមិនព្រមចុះហត្ថលេខាលើវិសោធនកម្មច្បាប់រដ្ឋនុញ្ញបោះឆ្នោតកញ្ចប់សម្រាប់បើកផ្លូវឲ្យមានរដ្ឋាភិបាលចម្រុះ ស៊ីភីភី - ហ្វ៊ុនស៊ីប៉ិច ក្នុងនាមលោកជាប្រមុខរដ្ឋស្តីទី។ តែដោយមានកម្លាំងប្រឆាំងពីផ្ទៃក្នុងស៊ីភីភីច្រើន មិនអាចសំលាប់លោក ជា ស៊ីម បាន ហ៊ុន សែន បានយកកម្លាំងដែលដឹកនាំដោយ ហុក ឡងឌី ទៅចាប់លោក ជា ស៊ីម បញ្ជូនទៅថៃមួយរយៈ រួចផ្សាយប្រាប់រាស្រ្តខ្មែរថាទៅព្យាបាលជំងឺ និងទុកឧ៌កាសឲ្យ ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធានឡើងជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសវិញ។
៦. សំលាប់លោក ហុក ឡងឌី ចោលនៅឆ្នាំ២០០៨ ដោយសារទំនាស់ផ្ទាល់ខ្លួន ជាពិសេសរឿងស្រីញី និងការដណ្តើមឥទ្ធិពលអំណាចក្នុងបក្ស តាមវិធីបំភ្លៃនៃការផ្ទុះឧត្តម្ភាគចក្រនៅបាវិត។
៧. ដកដំណែងលោក កែ គីមយ៉ាន ដែលជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទចោលឆ្នាំ ២០០៩ ដោយសារតែខ្លាចឥទ្ធិពល ទឹកចិត្តស្នេហាជាតិ និងការគាំទ្ររបស់សមាជិកក្នុងបក្សចំពោះលោក កែ គីមយ៉ាន ខ្លាំងជាងខ្លួន។
៨. ហេង ពៅ និង ម៉ក់ ជីតូ ពីរនាក់នេះដូចខ្លា និងឆ្កែចចក តែងខាំគ្នា បង្កបញ្ហាក្នុងបក្ស បង្កគ្រោះដល់ប្រទេស ឈ្លោះគ្នាបែកផ្សែងគ្រប់ពេល។
៩. ដកតំណែង ហេង ពៅ និងចាប់ ហេង ពៅ ដាក់គុក ដោយសារ ហ៊ុន សែន លែងទុកចិត្ត ហេង ពៅ រហូតដល់សព្វថ្ងៃ។
១០. ហ៊ុន សែន ហ៊ុន ណេង និង ហ៊ុន សាន ទាំងបីនាក់នេះជាបងប្អូនបង្កើត និងនៅក្នុងបក្សតែមួយ តែសួរថ្នាក់ដឹកនាំបក្សប្រជាជនទៅអ្នកណាក៏ដឹងដែរថាបងប្អូនទាំងបីនាក់នេះដូចជាសត្រូវនឹងគ្នា មិនត្រូវគ្នាទេ។ លើសពីនេះ កូនចៅលោក ហ៊ុន សាន ក៏មិនដែលចូលចិត្ត ហ៊ុន សែន ដែរ ហើយ ហ៊ុន ម៉ាណា កូនស្រី ហ៊ុន សែន ក៏តែងចង់ស៊ីសាច់បងប្អូនស្រីជីដូនមួយរបស់ខ្លួន ហ៊ុន ចន្ថា កូនរបស់ ហ៊ុន ណេង ផងដែរ ដោយសារតែទំនាស់រឿងប្រុស និងរឿងរកស៊ី។
១១. ក្រៅពីនេះ ហ៊ុន សែន តែងមិនទុកចិត្ត ហ៊ីង ប៊ុន ហៀង សូម្បីតែបន្តិច ដោយឲ្យ គន់ គីម តែងឃ្លាំមើល ហ៊ីង ប៊ុនហៀង និងតែងតាំង ហ៊ុន ម៉ាណែត ឲ្យធ្វើជាអនុប្រធានកងអង្គរក្សឲ្យនៅគៀក ហ៊ីង ប៊ុនហៀង ថែមទៀត។ ហ៊ុន សែន ក៏បានឲ្យកូនខ្លួន ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានិត បង្កើតកម្លាំងសម្ងាត់របស់ខ្លួនដើម្បីតាមដានមេទ័ព ប៉ូលិស មេកងអង្គរក្ស សំខាន់ៗ ទាំងអស់នៅកម្ពុជាផងដែរ ហើយជាពិសេស អោយ ហ៊ុន ម៉ានិត មកកាន់កាប់ផ្នែកចារកម្ម ជំនួស ជា តារា ដោយដក ជា តារា គ្រវាត់ចោលដូចសំរាម។
១២. ហ៊ុន សែន មិនដែលទុកចិត្ត លោក ស ខេង និងតែង ហៅ លោក ស ខេង ថា អាខេង ឬអាខ្មៅ ហើយឲ្យគេតាមដាន អាខ្មៅ គ្រប់ពេល ព្រោះអាខ្មៅមានគេគំាទ្រច្រើនជាងខ្លួននៅក្នុងបក្ស។
១៣. ហ៊ុន សែន តែងកុងជាមួយ សុខ អាន ស្អប់ សុខ អាន ដូចលាមក ព្រោះ សុខ អាន ចេះដឹងជាងខ្លួនដូចមេឃនិងដី ហើយខ្លួនមិនអាចគ្រប់គ្រង ឬធ្វើស្អី សុខ អាន បានសូម្បីតែបន្តិច។
១៤. ចុងក្រោយគឺរឹតតែសំខាន់ដោយ រាល់សំដី និងរាល់បញ្ជា របស់ហ៊ុន សែន អត់មានមន្ត្រីថ្នាក់ក្រោមណាយកត្រចៀកស្តាប់។ ពោលគេស្តាប់ និងធ្វើតាមមួយប្រាវ ពួកគេនាំគ្នាឲ្យ«ក្ត» មក ហ៊ុន សែន វិញទាំងអស់ដែលនេះជាសញ្ញាបញ្ជាក់ប្រាប់ថា ហ៊ុន សែន គ្មានតំលៃ ហើយបក្សនេះ គ្មានការសាមគ្គីគ្នា និងគ្មានគោលការរួមស្អីទេ តែម្នាក់ៗក្នុងបក្សនេះគឺអញនិយមរៀងខ្លួន និងដើម្បីប្រយោជន៍អញរៀងខ្លួន។
បញ្ជាក់៖ ចំពោះការបន្តរស់រានមានជីវិតនៃបក្សនេះគឺដោយសារតែមានយួនជាអ្នកឈរជានិមិត្តរូបបង្រួបបង្រួម តែយួនបើកដៃឲ្យអ្នកដឹកនាំក្នុងបក្សនេះសំលាប់គ្នាទៅវិញទៅមក ទុកតែអ្នកសាហាវខ្លាំងជាងគេគ្រប់គ្រង ព្រោះវាមិនខាតយួនឡើយនូវទង្វើនេះ។ ម្យ៉ាងទៀតដោយសារបក្សប្រឆាំងមិនចេះធ្វើទង្វើព្រៃផ្សៃ ឬល្បិចព្រៃផ្សៃដូចបក្សនេះទើប ក្លាយជាចំណុចដែលជួយបកស៊ីភីភីនេះបន្តរស់បានដល់សព្វថ្ងៃនេះផងដែរ តែមិនមែនដោយសារបក្សនេះមានសាមគ្គីភាព មិនចេះបែកបាក់ ឬមិនចេះក្បត់គ្នាផេះស្អីនោះទេ។
ដោយ៖ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment