ទ្រព្យសម្បត្តិរបស់កូនៗ កូនប្រសារ និងរួមទាំងសាច់ញាតិ ក្មួយប្រុសក្មួយស្រីរបស់ ចមជនផ្ដាច់ការពុករលួយផុតលេខ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe)​ នៃហ្ស៊ីមបាវ៉េ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ទ្រព្យសម្បត្តិរបស់កូនៗ កូនប្រសារ និងរួមទាំងសាច់ញាតិ ក្មួយប្រុសក្មួយស្រីរបស់ ចមជនផ្ដាច់ការពុករលួយផុតលេខ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe)​ នៃហ្ស៊ីមបាវ៉េ

ទ្រព្យសម្បត្តិរបស់កូនៗ កូនប្រសារ និងរួមទាំងសាច់ញាតិ ក្មួយប្រុសក្មួយស្រីរបស់ ចមជនផ្ដាច់ការពុករលួយផុតលេខ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe)​ នៃហ្ស៊ីមបាវ៉េ

Share This

តោះមកមើលទ្រព្យសម្បត្តិរបស់កូនៗ កូនប្រសារ និងរួមទាំងសាច់ញាតិ ក្មួយប្រុសក្មួយស្រីរបស់ ចមជនផ្ដាច់ការពុករលួយផុតលេខ រ៉ូប៊ឺត មូហ្គាបេ នៃហ្ស៊ីមបាវ៉េ ពិតជាមហាសាលមែន​! ទាំងចាយវាយស៊ីចាយទិញតែរបស់ល្អៗតម្លៃថ្លៃកប់ពពក! ពិតជាអស្ចារ្យ សមឈ្មោះកូនចៅចមជនផ្ដាច់ការពុករលួយបឺតរដ្ឋជញ្ជក់ឈាមប្រជាមែន! ។

ចមជនផ្តាច់ការពុករលួយផុតលេខ លោក រ៉ូប៊ឺត មូហ្គាបេ  (Robert Mugabe) ដែលបានធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់មកទៀត ឡើងជាប្រធានាធិបតី នៃប្រទេស ហ្ស៊ីមបាបវេ (Zimbabwe) តាំងពីឆ្នាំ ១៩៨០ គឺ ៣៧ ឆ្នាំមកហើយ បានធ្លាក់ពីតំណែង ព្រោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលស្មោះត្រង់ជាមួយប្រជាពលរដ្ឋ និងចំពោះជាតិមាតុភូមិ បានធ្វើរដ្ឋប្រហារ បណ្ដេញឲ្យជនផ្តាច់ការរូបនេះ ចុះចេញពីតំណែង

លើពិភពលោកនេះ បន្ទាប់ពីចមជនផ្តាច់ការ រ៉ូប៊ឺត មូហ្គាបេ  (Robert Mugabe) រូបនេះ ដែលបានក្ដាប់អំណាចយូរជាងគេ គឺ ចមចោរបុរសខ្លាំងហ៊ុន សែន ដែលបានធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ៣២ឆ្នាំមកហើយ។ ឥឡូវ ភ្នែកពិភពលោក កំពុងតែបាញ់តម្រង់មកលើ ចមចោរបុរសខ្លាំងហ៊ុន សែន រូបនេះ ដោយរង់ចាំមើល នៅពេលវេលាដែលប្រជាពលរដ្ឋខ្មែរ នឹងបណ្ដេញឲ្យជនផ្តាច់ការរូបនេះ ចុះចេញពីតំណែង ដូច  រ៉ូប៊ឺត មូហ្គាបេ ដែរ។

ចមជនផ្តាច់ការពុករលួយផុតលេខ រ៉ូប៊ឺត មូហ្គាបេ  (Robert Mugabe)នៃប្រទេស ហ្ស៊ីមបាវ៉េ កាន់អំណាច ៣៧ឆ្នាំ និងបានធ្លាក់ពីអំណាចកាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៧ កន្លងមកនេះ មានលុយផ្ទាល់ខ្លួន ១,៣ ពាន់ លានដុល្លារអាមេរិក ។ 

ដោយឡែកកូនទាំងបួននាក់របស់ រ៉ូប៊ឺត មូហ្គាបេ និង កូនប្រសារ រួមទាំងសាច់ញាតិ ក្មួយប្រុស ក្មួយស្រីរបស់ រ៉ូប៊ឺត មូហ្គាបេ ផងម្នាក់ៗសុទ្ធតែជាមហាសេដ្ឋី មានលុយតិចមិនតិចជាង ៣០០លានដុល្លារអាមេរិកឡើយ។ ពួកគេចាយវាយហ៊ឺហារ  ប្រើស្បែកជើងតម្លៃថ្លៃៗកប់ពពក ថោកបំផុត គិតត្រឹមជាង១០,០០០ ដុល្លារអាមេរិកឡើងទៅក្នុង១គូ នាឡិការដៃម៉ាក រ៉ូឡិច ដាំពេជ្រតម្លៃតិចបំផុតជាង៣០០,០០០ដុល្លារអាមេរិកឡើងទៅ មានឡានម៉ាកល្អៗថ្លៃៗ ដូចជា Lamborghini, Rolls-Royce, Land rover, Mercedes, Batmobile, ect. មានយន្តហោះឯកជន ក្នុងបន្ទប់យន្តហោះពួកគេស្រោបសុទ្ធតែមាស កាំភ្លើងមាស ផឹកស្រាថ្លៃៗពីបរទេស និងរៀបចំពិធីជប់លៀងខួបកំណើតពួកគេម្តងៗអស់រាប់សែនដុល្លារ។ ជារួមការមានបានរបស់ពួកគេគឺ កើតចេញពីអំពើពុករលួយ លួចប្លន់ជាតិ ខណៈប្រទេស ហ្ស៊ីមបាវ៉េ ជាប្រទេសដ៏សែនក្រីក្រមួយក្នុងពិភពលោក ប្រជាពលរដ្ឋមានចំណូល GDP ប្រចាំឆ្នាំប្រហាក់ប្រហែលនឹងកម្ពុជា។ 

និយាយរួម ចមជនផ្តាច់ការ រ៉ូប៊ឺត មូហ្គាបេ និង កូនចៅ រួមទាំងសាច់ញាតិរបស់រ៉ូប៊ឺត មូហ្គាបេ មានទ្រព្យសម្បត្តិមិនខុសពីមេចោរ ហ៊ុន សែន កូនចៅ ហ៊ុន សែន និងសាច់ញាតិ ហ៊ុន សែន នៅកម្ពុជាឡើយ។

សូមបញ្ជាក់ថាពេលនេះរដ្ឋាភិបាល ហ្ស៊ីមបាវ៉េបន្តតំណែង បាននឹងកំពុងរៀបចំពាក្យបណ្តឹងនានាប្តឹងចមជនផ្តាច់ការ រ៉ូប៊ឺត មូហ្គាបេ ពីទោសឧក្រិដ្ឋសម្លាប់មនុស្ស និងលួចប្លន់សម្បត្តិធនធានជាតិ៕
















No comments:

Post a Comment