ជីវិតអ្នកបួស - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏

ជីវិតអ្នកបួស

វារមែងទាស់ឬប្រឆាំងនឹងរឿងធម្មជាតិ ច្រើនយ៉ាង។ ក្រៅពីនេះ វាជាជីវិតនៅអាស្រ័យរួមគ្នា និងដូចសុំអាស្រ័យស្នាក់នៅផ្ទះគេមួយរយៈខ្លីផង ដែលមានទាំងរឿងត្រូវគ្នា ស្របគ្នា ផ្ទុយគ្នា និងទាស់គ្នាខ្លះ មិនខាន។ តាមការសិក្សាខ្លះថា "វត្តជាកន្លែងមួយ ដែលមានក្ដីច្រើន"

សកម្មភាព ដែលប្រព្រឹត្តទៅ ដើម្បីយកឈ្នះធម្មជាតិ និងរឿងខ្លះ តម្រូវឲ្យមានវត្រ បង្គាប់ចិត្ត អត់ធន់ តស៊ូខ្លាំង ដែលពិបាកមិនតិចឡើយ ទើបត្រូវបានគេចាត់ទុកថា នេះជាគុណធម៌ជាដើម ដែលគេឲ្យតម្លៃ លើកតម្កើង គោរព, ខុសឆ្ងាយពីរឿងសមភាព សិទ្ធិ សេរីភាព របស់មនុស្សទួទៅ។ រឿងសមភាព និងសេរីភាពជាដើម គ្មាននរណាត្រូវគោរព ឱនក្រាបនរណាឡើយ។

ដោយហេតុផលនេះ ពាក្យ ដែលល្អសម្រាប់និយាយក្នុងពេលសឹក គឺ 

"នឿយណាយក្នុងផ្នួស" 

ឬ "អស់និស្ស័យក្នុងផ្នួស" 

លើកលែងតែអ្នកខ្លះ ដែលមានហេតុផលផ្សេង។

កន្លងមក ធ្លាប់បានឮអ្នកបួសម្នាក់ថា

"ប្រសិនបើមានកូនប្រុស មិនឲ្យបួសទេ"។

វាមិនមែនជារឿងងាយ ស្រួល ដូចការយល់ឃើញ របស់អ្នកខ្លះ ដែលមិនធ្លាប់បួសនោះឡើយ។ 

ប៉ុន្មានថ្ងៃខែមកនេះ ឃើញមានអ្នកសឹកច្រើន និងក៏មានរឿងនិយាយគ្នាផ្សេងៗច្រើនដែរអំពីរឿងអ្នកសឹក។

រឿងបួសហើយសឹក ជារឿងធម្មតា 

ប៉ុន្តែរឿងមិនធម្មតាគឺ សឹកយឺត,

នាំឲ្យគិតដល់ពាក្យថា

"ចូលព្រៃ ឲ្យទាន់ព្រឹក

សឹក ឲ្យទាន់ក្មេង"។

មិនដឹងថា ពាក្យដើមជា "សិក្ខ" ឬ "សឹក" ឡើយ

ប៉ុន្តែតាមឮមក និងតាមឃើញជីវិតអ្នកសឹកហើយច្រើននាក់ វាគួរជា "សឹក"។

នឹកដល់សម្ដីកុងម្នាក់ទៀត ដែលបានឮពីគេមក ដែលបានប្រាប់កូនថា

"ប្រសិនបើគិតសឹក កុំបួសនៅយូរ"

អ្វីៗសុទ្ធតែមិនទៀង រួមទាំងទ្រឹស្ដីខ្លះផង។  វាមានហេតុផ្សេងៗគ្នា និងពិបាកធ្វើឲ្យជាក់។ 

អ្នកពូកែយល់ ពូកែខាងទ្រឹស្ដី ខ្លះ អាចឬងាយសឹកមុនគេ លើកលែងតែអ្នកស្លុងទៅអ្វីមួយៗហើយ និងអាចមិនមានហេតុផលផ្សេង ទើបនៅបានរហូត។

No comments:

Post a Comment