ហ៊ុន ម៉ាណែត ស៊ីលៀសរអៀសខ្លួន ត្រូវខ្មោចគ្រូចូលឡើងឥទ្ធិឫទ្ធិប្រកាសក្ដែងៗថាបានជ័យជំនះលើលោកម៉ែន ណាត និងថា ក្រុមរបស់លោកម៉ែន ណាត ហ៊ានស៊ី តែមិនហ៊ានសង!-Mannat_Global witness report. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ហ៊ុន ម៉ាណែត ស៊ីលៀសរអៀសខ្លួន ត្រូវខ្មោចគ្រូចូលឡើងឥទ្ធិឫទ្ធិប្រកាសក្ដែងៗថាបានជ័យជំនះលើលោកម៉ែន ណាត និងថា ក្រុមរបស់លោកម៉ែន ណាត ហ៊ានស៊ី តែមិនហ៊ានសង!-Mannat_Global witness report.

ហ៊ុន ម៉ាណែត ស៊ីលៀសរអៀសខ្លួន ត្រូវខ្មោចគ្រូចូលឡើងឥទ្ធិឫទ្ធិប្រកាសក្ដែងៗថាបានជ័យជំនះលើលោកម៉ែន ណាត និងថា ក្រុមរបស់លោកម៉ែន ណាត ហ៊ានស៊ី តែមិនហ៊ានសង!-Mannat_Global witness report.

Share This

ហ៊ុន ម៉ាណែត ស៊ីលៀសរអៀសខ្លួន ត្រូវខ្មោចគ្រូចូលឡើងឥទ្ធិឫទ្ធិប្រកាសក្ដែងៗថាបានជ័យជំនះលើលោកម៉ែន ណាត និងថា ក្រុមរបស់លោកម៉ែន ណាត ហ៊ានស៊ី តែមិនហ៊ានសង!-Mannat_Global witness report.

យោងតាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែត បានបង្ហោះសារចំអកឡកឡាយ ដល់លោកម៉ែន ណាត និងក្រុមរបស់លោកម៉ែន ណាត មានយ៉ាងដូច្នេះថា ៖ ចុម! អ្នកក្លាហាន ម៉ែន ណាត និងក្រុមគាត់ឆាប់លើកទង់ជ័យសចុះចាញ់លឿនម៉្លេះ?

ប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និងក្រុមរបស់គាត់បានសរសេរចោទប្រកាន់ខ្ញុំថាគាត់មានពត៌មានច្បាស់និងភស្តុតាងដែលបង្ហាញថាខ្ញុំមានលាក់លុយ ២០០លានដុល្លានៅក្នុងធនាគារនៅស្រុកបារាំងមួយឈ្មោះ BNP ហើយខ្ញុំកំពុងមានឈ្មោះដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socialiste ដែលហ៊ានអោយថ្លៃជាង ៥៨លានអឺរ៉ូ (ដោយគាត់មានបង្ហាញជាកាសែតបារាំងដែលចុះផ្សាយទៀត)។ ក្នុងនាមជាកូនប្រុសដូចគ្នា យើងមិនចាំបាច់និយាយចុះឡើងច្រើននាំអោយវែងឆ្ងាយអីទេ ខ្ញុំបបួលគាត់ភ្នាល់ដោយយកអនាគតជីវិតនយោបាយរបស់យើងទាំងពីរដាក់តែម្តង។

ទោះជាគាត់ថាមានពត៌មានឬភស្តុតាងក្នុងដៃក៏ដោយ ក៏ខ្ញុំផ្តល់ពេលអោយគាត់រហូតដល់ ២សប្តាហ៏ដើម្បីទៅរកភស្តតាងមកបង្ហាញថាការចោទប្រកាន់របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ មិនចេះតែនិយាយទេ។

នៅពេលដែលគាត់យកភស្តុតាងនោះមកបង្ហាញហើយ ខ្ញុំនិងគាត់អាចរួមគ្នាស្នើសុំទៅស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅបារាំង ដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណៈបក្ស Le Parti Socialiste ថាភស្តុតាងដែលលោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មកអោយនោះពិតជាត្រឹមត្រូវឬទេ។

មិនបានមួយម៉ោងផង ស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថាមិនបាច់ភ្នាល់ទេ។ ហើយក្រុមរបស់គាត់បែរមកចោទថាខ្ញុំហ៊ានភ្នាល់ដោយសារខ្ញុំដឹងថាលោកមិនអាចរកភស្តុតាងបានទៅវិញ sic. ចុះម៉េចបានទៅជាចឹងវិញទៅ? លោក ម៉ែន ណាត ដែលបានសរសេរនិងផ្សព្វផ្សាយពត៌មានចោទខ្ញុំ ធ្លាប់បានអះអាងប្រាប់គេឯងថាគាត់មានពត៌មានច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ជាមួយខ្ញុំទៅវិញ? ម៉្យាងទៀតក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេលលោក ចោទខ្ញុំ បែរជាទទួលស្គាល់ថាលោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅវិញ។ ចុះពេលគាត់សរសេរលើកមុន គឺបានន័យថាគាត់សរសេរអត់មានភស្តុតាងអីត្រឹមត្រូវទេឬ?

បើតាមការសារភាពរបស់ក្រុមគាត់ដូច្នេះ បានន័យថាលោក ម៉ែន ណាត ឆ្លើយយ៉ាងលឿនថាមិនហ៊ានភ្នាល់នោះគឺដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។

ខ្ញុំហ៊ានភ្នាល់ព្រោះខ្ញុំគ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុមគាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់ថាគាត់គ្មានភស្តុតាង (ឬមិនអាចរកភស្តុតាងបាន) ដូចដែលគាត់ធ្លាប់អួត ពេលគាត់សេរសេរចោទប្រកាន់ខ្ញុំ។

ចឹង លោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ី តែមិនហ៊ានសងទេ។

ខ្ញុំគិតថាបងប្អូនដែលតាមដានរឿងនេះប្រាកដជាបានមើលឃើញនិងយល់ច្បាស់ហើយថា អ្នកខ្លះពូកែខាងសរសេរនិងផ្សព្វផ្សាយពត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសរសេរឬផ្សព្វផ្សាយនោះទេ។

ហេតុដូច្នេះ សូមលោក ម៉ែន ណាត និងក្រុមរបស់លោក កុំមានការភ្ញាក់ផ្អើលអ្វី ក្នុងការដែលខ្ញុំុនិងប្រជាពលរដ្ឋទូទៅឈប់រវល់ និងឈប់អោយតម្លៃទៅលើអ្វី ដែលលោកនិងក្រុមលោកសរសេរ ឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដ ហើយដដែលៗ ដូចក្នុងករណីនេះអញ្ចឹង។

ចុចអានព័ត៌មានទាក់ទង៖ រឿងហ៊ុន ម៉ាណែត ក្ដៅគូទខ្លាំង ក្រោកឈរតតាំងនឹងលោកម៉ែន ណាត
ប្រភព៖ Manet Hun 

No comments:

Post a Comment