(ប៊ីប៊ីស៊ី) ប្រធានាធិបតីប្រទេសស៊ីមបាវ៉េ លោក Robert Mugabe៖ បុរសខ្លាំងជនផ្ដាច់ការគំរាមកំហែងចាប់ខ្លួនជនណាហ៊ានថាគាត់ជិតងាប់ដោយសារវ័យចាស់ជរា ដែលមច្ចុរាជកំពុងរកមុខដូចបូស !!
បុរសខ្លាំងនៅហ្សិមបាវ៉េ Robert Mugabe ដែលមានជិត ៩៤ឆ្នាំ បានប្រកាសថា លោកមិនស្លាប់នោះទេ ហើយជនទាំងឡាយណា ហ៊ានប្រមាថអាយុជីវិតលោក គឺ នឹងត្រូវចាប់ខ្លួនពុំខានឡើយ។
លោក ប្រធានាធិបតី Robert Mugabe បានអះអាងដូចនេះ បន្ទាប់ពីភរិយារបស់លោក គឺ លោក ស្រី Grace Mugabe បានទាមទារឱ្យ លោក Mugabe តែងតាំងលោកស្រីធ្វើជាបេក្ខជនតំណែងប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ខណៈ មានពាក្យចចាមអារ៉ាមថា លោកទើបត្រឡប់មកពីព្យាបាលជម្ងឺនៅឯប្រទេសសិង្ហបុរី ហើយស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលអ្នកខ្លះបានថា លោក Robert Mugabe ដើរលែងរួចហើយ។
លោក Robert Mugabe បានអះអាងថា៖«អ្នកណាហ៊ាន ថា លោកស្លាប់គឺនេះជា Robert Mugabe អ្នកច្រឡំហើយ គឺព្រះ បានរក្សាជីវិតខ្ញុំដដែល ! ខ្ញុំសូមអរគុណព្រះជាម្ចាស់ ដែររក្សាសុខភាពរបស់ខ្ញុំឱ្យនៅតែរឹងមាំ។ អ្នកណាប្រមាថខ្ញុំ គឺត្រូវប្រយ័ត្ន»។
បុរសខ្លាំងកាន់អំណាចជិត៤០ ឆ្នាំនៃប្រទេសហ្សិមបាវ៉េ បានថ្លែងដូចនេះ ទៅកាន់អ្នកគាំទ្រលោកនៅឯវេទិកានយោបាយមួយ នៅរដ្ឋធានី Harare កាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា ។ ប៉ុន្តែ លោក ជាមនុស្សវ័យជរាស្ទើរដើរលែងរួចទៅហើយ គឺអ្នកហែរហម គ្រៀឡើង វេទិកាហើយពេលខ្លះ មិនមានវត្តមាននៃកិច្ចប្រជុំធំរបស់ប្រទេសទៀតផង។ ប្រទេសហ្សិមបាវ៉េនឹងបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ គណបក្ស ZANU-PF កំពុងប្រឈមមុខនឹងការបែកបាក់គ្នាក្នុងផ្ទៃក្នុងបក្សយ៉ាងខ្លាំង ដោយសារតែភរិយារបស់បុរសខ្លាំងរូបនេះ ទាមទារឱ្យប្ដីរបស់លោកស្រីតែងតាំងលោកស្រី ជាបេក្ខជនបេក្ខជនតំណែងប្រធានាធិបតី ស្របពេលមេដឹកនាំកំពូលៗរបស់បក្សនេះ ជំទាស់យ៉ាងខ្លាំង។ លោក Robert Mugabe ធ្លាប់សន្យាបន្តកាន់អំណាចរហូតដល់លោកអាយុ ១០០ឆ្នាំ ។
ករណីប្រមាថអាយុជីវិតបុរសខ្លាំងរូបនេះ បានបណ្ដាលឱ្យអ្នកសារព័ត៌មាន ២ រូប ត្រូវបានចាប់ខ្លួនពីបទផ្សាយព័ត៌មានបង្កអសន្តិសុខផងដែរ៕ (BBC)
Credit : wmc
ព័ត៌មានទាក់ទង ៖ ការធ្វើដំណើរលើកទី៣របស់លោក Mugabe ទៅសិង្ហបុរីឆ្នាំនេះបង្កឲ្យមានការព្រួយបារម្ភនិងការរិះគន់ (VOAKHMER)
No comments:
Post a Comment