លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់គេហទំព័រក្នុងស្រុកមួយដោយលោកឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីសាង់សង់ចេតិយតម្កល់សពលោកបណញឌិត កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់ក្នុងហាងម៉ាតនៃស្ថានីយ៍ប្រេងកាល់តិចបូកគោកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ២០១៦កន្លងមក ។
ការប្រកាសផ្តល់ថវិកា៥ម៉ឺនដុល្លារដើម្បីសាងសង់ចេតិយតាមការអំពាវវនាវរបស់ក្រុមគ្រួសារលោក កែម ឡី ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកសភារដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លីម ស្នើទៅប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត កុំឲ្យយកលុយចូលបុណ្យមួយម៉ឺនដុល្លាររបស់លោក ហ៊ុន សែន ប៉ុន្តែសំណើនេះត្រូវប្អូនលោកបណ្ឌិត កែម ឡី បដិសេធដោយពន្យល់ថា ការចូលបុណ្យជាសទ្ធារបស់លោកនាយករដ្ឋមន្ត្រី ដូច្នេះលោកទទួលបានលុយនេះរួចហើយ មិនអាចប្រគល់ត្រឡប់លោក ហ៊ុន សែន វិញទេ។
បើតាមលោក ហុង លីម សទ្ធារបស់លោក ហ៊ុន សែន ចូលលុយបុណ្យមួយម៉ឺនដុល្លារជួយចេញថ្លៃបបរជាការប្រមាថវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី និងវិញ្ញាណក្ខន្ធអ្នកផ្សេងទៀតដែលស្លាប់ព្រោះការបាញ់សម្លាប់៖ «»។លោក ហុង លីម អះអាងថា លុយខ្វះថ្លៃបបរជិត ៨ពាន់ដុល្លារនោះ លោកអាចរៃអង្គាសប្រាក់ដើម្បីបង្គ្រប់បាន។
ទំនងជាចង់ឌឺដាក់សមាជិកសភារដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លីម នោះ លោកហ៊ុន សែន ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ លោកនាយករដ្ឋមន្ត្រី នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។
លោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។
ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក កែម រិទ្ធិសិទ្ធ បានសម្តែងក្តីរីករាយ និងគោរពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តប្រកបដោយមេត្តាធម៌របស់លោក ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេចសម្រាប់ជួយសាងសង់ចេតិយ បងប្រុសរបស់លោក។
ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរហើយសម្រាប់ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី ដែលកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី។
លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកទឹកចិត្តរបស់លោក ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ធំធេងបំផុតសម្រាប់ក្រុមគ្រួសាររបស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាននោះឡើយពេញមួយជីវិត៕
ប្រភព ៖ angrut
No comments:
Post a Comment