លោក សម សារី មិនមែនត្រឹមតែជាវីរបុរសនោះទេ តែគាត់ជាមហាវីរបុរស(Grand Héro)ខ្មែរ ទើបសមនឹងគុណបំណាច់របស់គាត់ ដែលបានធ្វើចំពោះជាតិខ្មែរកន្លងមក !
រឿងនរណានិយាយ ថា សម សារី ឪពុកលោកសមរង្ស៊ី ជាជនក្បត់ជាតិ នេះជាភាសានយោបាយ ។ ប៉ុន្តែរឿងដែលជាផ្លូវការគឺ កាលសម្តេចព្រះនរោត្តម សីហនុ លោកនៅគ្រងរាជ្យ ជាព្រះប្រមុខរដ្ឋ ពីឆ្នាំ ១៩៩៣ មកដល់ ២០០៤ ទ្រង់បានផ្ញើចុត្មាយ(សំបុត្រ) ទៅកាន់លោកសម រង្ស៊ី បញ្ជាក់ថា លោក សម សារី ជាវីរបុរសជាតិ ក្នុងបេសសកម្មដឹកនាំគណប្រតិភូខ្មែរ នៅសន្និសិទ ក្រុងសេណែវ ឆ្នាំ១៩៥៤ ។
គឺលោកសម សារី នេះហើយដែលសកម្មក្នុងការប្រឆាំងនិងបណ្តាប្រទេសមហាអំណាចប្លុកកុម្មុយនិស្ត ដែលចង់បំបែកប្រទេសខ្មែរជាពីរ ។
សម្រាប់យើងអ្នកស្រាវជ្រាវ ទោះបីក្នុងស្ថានភាពណាក៏ដោយ មិនត្រូវសម្របខ្លួន ជាមួយអ្នកនយោបាយនោះទេ ព្រោះអ្នកនយោបាយងាយណាស់ក្នុងការវាយតម្លៃគូបដិបក្ខខ្លួនថា « ក្បត់ជាតិ » ។
ឧទាហរណ៍៖ នៅសម័យសង្គមរាស្ត្រនិយម នរណាក្បត់ស្តេច គឺក្បត់ជាតិ នៅសម័យខ្មែរក្រហមនរណាក្បត់អង្គការ គឺក្បត់ជាតិ នៅសម័យយួនត្រួតស្រុកខ្មែរ នរណាក្បត់យួន គឺក្បត់ជាតិ ។
តែនៅសម័យនេះ ពាក្យ ក្បត់ជាតិ ឬចង់ចោទនរណាមួយ ក្បត់ជាតិ គឺ ទាមទារការបកស្រាយជាផ្លូវច្បាប់ ។ ការចោទនរណាមួយថា ក្បត់ជាតិ ដោយ មិនមានការវិនិឆ្ឆ័យ ពីតុលាការ គឺជា« បទបរិហារកេរ្តិ៍ ដោយអសុទ្ធចិត្ត » ៕
ប្រភព ៖ ហែន វិភាគ
No comments:
Post a Comment