វិធីសាស្រ្តដាំដុះដំណាំឪឡឹកឲ្យបានផ្លែច្រើន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
វិធីសាស្រ្តដាំដុះដំណាំឪឡឹកឲ្យបានផ្លែច្រើន

វិធីសាស្រ្តដាំដុះដំណាំឪឡឹកឲ្យបានផ្លែច្រើន

Share This

* ការរៀបចំដី ៖
– ភ្ជួរហាលដីចំនួន១០ ទៅ ១៥ថ្ងៃ។
– ភ្ជួរដីជម្រៅ ១៥ ទៅ ២០ ស.ម។

* ការលើករង ៖
– ទទឹងរង៖ ទំហំ ១ ម៉ែត្រ និងបណ្តោយតាមលទ្ធភាពដីដែលមាន តែមិនគួរអោយ លើលពី ១៥ ទៅ ២៥ម៉ែត្រ ព្រោះពិបាកក្នុងការថែរក្សា។
– កំពស់៖ នៅរដូវប្រាំងពី ២០ ទៅ ៣០ ស.ម និងរដូវវស្សា ពី ៣០ ទៅ ៥០ ស.ម
– ជីទ្រាប់បាត៖ ជាទូទៅដី ២ម៉ែត្រការ៉េ ប្រើជីលាមកសត្វចំនួន ៣គីឡូ និងជីគីមី ២០-២០-១៥ ចំនួន ៦០ក្រាម ច្របល់ចូលក្នុងរងអោយបាន សព្វល្អមុនពេលដាំ។
– ការគ្របរង៖ រងអាចគ្របបានជាមួយប្លាស្ទិច ឬចំបើង ដើម្បីការពារ ស្មៅ និងការហូរច្រោះដោយទឹកភ្លៀង។

* ការធ្វើរោងបណ្តុះកូន ៖
ការធ្វើរោងបណ្តុះកូនជួយអោយកូនដុះលូតលាស់បានល្អ កាត់បន្ថយការរលួយកូន និងការពារកូនពីការឆ្លង់ជំងឺ ពីសត្វល្អិត រោងបណ្តុះកូនអាចធ្វើបានតាមទំហំដូចខាងក្រោម ៖

– ដំបូលរោង៖ នៅរដូវវស្សាប្រើប្លាស្ទិចថ្លា និងរដូវប្រាំងប្រើស្បៃកាត់ពន្លឺ ៥០% ដោយកំពស់ដំបួលប្រវែង ២ម៉េត្រ
– កំពស់រាន៖ ០.៨ ទៅ ១ម៉ែត្រពីដី
– ទទឹងរាន៖ ០.៨ ទៅ ១ម៉ែត្រ
– ប្រើស្បៃជាជញ្ជាំងការកូនពីសត្វល្អិត។

* ការបណ្តុះកូន
– ធ្យូងអង្កាម ៣ភាគ (ត្រាំទឹក ២យប់), លាមកសត្វ/កំប៉ុស្តន៏ ២ភាគ (ម៉ត់ល្អ) និងដីមានជីជាតិ ឬដីដំបូក ១ភាគ (ម៉ត់ល្អ) លាយច្របល់គ្នាអោយសព្វរួចដាក់ចំហុយរយៈពេលមួយម៉ោង។

* ការបណ្តុះគ្រាប់
– យកគ្រាប់ដាក់ពង្រាយទៅក្នុងក្រណាត់ដែលជក់ទឹក ហើយរុំគ្រាប់ នោះអោយហប់ល្អ
– យកគ្រាប់ទៅផ្អាប់រយៈពេល ២ ទៅ ៣យប់
– ស្រោចទឹកលើក្រណាត់អោយសើមរហូត
– យកគ្រាប់ដែលបែកមាត់ចាប់ ដាក់ក្នុងថាសបណ្តុះ ១គ្រាប់ ១រន្ធ
– កប់គ្រាប់ជម្រៅ ១/៣ នៃគ្រាប់
– ស្រោចទឹកកូនអោយទៀងទាត់។

* ការដាំកូន​ ៖
– ពេលកូនឪឡឹកមានអាយុ ៤ ទៅ ៥ថ្ងៃត្រូវដាក់កូនអោយត្រូវពន្លឺថ្ងៃ និងបន្ថយការស្រោចទឹក។
– កូនឪឡឹកអាចដាំបាននៅអាយុ ១០ ទៅ ១២ ថ្ងៃ។

* ការដាក់ជី ៖
– ជីត្រូវដាក់រយៈពេល ៧ ទៅ ១០ថ្ងៃម្តង (បើដីខ្សាច់) ប្រសិនបើដីល្បាយច្រើនជាងខ្សាច់ ត្រូវដាក់ជី ១៥ថ្ងៃម្តង់។
– ប្រភេទជីដែលត្រូវដាក់ចំបងមានបីប្រភេទ គី ជី ៤៦-០-0 ជី ២០-២០-១៥ និងជី ០-០-៦០
– ត្រូវចង់ចាំថាដាក់ជីរួច ទើបអាចស្រោចទឹកបាន
– កប់ជីក្នុងរន្ធ ចោះពីរ រន្ធសង់ខាងរណ្តៅចំងាយពីគល់ដំណាំ ៨ ទៅ ១២ សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ។

* ការស្រោចទឹក ៖
– ត្រូវស្រោចទឹកនៅពេលព្រឹក ដោយប្រើប្រព័ន្ធតំណក់ទឹក ឬបញ្ជូលតាមពោះរងក៏បាន។
– ឪឡឹកជាប្រភេទដំនាំត្រូវការទឹក ដូចនេះត្រូវស្រោចទឹកអោយបាន ទៀងទាត់ល្អ។

* ការកាត់ខ្នែង ៖
– ការកាត់ខ្នែងឪឡឹកត្រូវធ្វើនៅពេលវាមានស្លឹក ៥ ហើយបន្ទាប់មកយើង ត្រូវកាត់ត្រួយមេចេញ។ បន្ទាប់មកទៀតត្រួយផ្សេងៗនិឹងដុះមក ដូចនោះយើងត្រូវកាត់ត្រួចដែលដុះចេញមកនោះទៀត ដោយទុកតែ ២ ទៅ ៣ត្រួយណាដែលល្អបានហើយ។ ដូចនេះយើងទទួលបាន ឪឡឹកមួយដើមមានមែកតែពីរទេ ហើយមែកនោះទៀតសោត យើងត្រូវទុកផ្លែតែ ១ ទៅ ២ បានហើយដោយទុកតែផ្លែណាដែលល្អជាងគេ។

* ជម្ងឺ និងសត្វល្អិត ៖
– ជម្អឹដែលច្រើនកើតមានឡើងចំពោះដំណាំឪឡឹកមាន ជំងឺទុំលឿងស្លឹក ជំងឺផ្សិតម្សៅ ជំងឺរលួយផ្លែ ។ល។
– សត្វល្អិតដែលច្រើនកើតមានឡើងចំពោះដំណាំឪឡឹកមានដូចជា ទ្រីប រុយស ចៃ ដង្កូវសីញេ ។ល។

* ការប្រមូលផល៖
– ឪឡឹកអាចប្រមូលផលបាននៅអាយ ៦៥ ទៅ ៧៥ថ្ងៃ អាស្រ័យតាម ពូជ។
– ត្រូវបេះផ្លែឪឡឹកអោយជាប់ទងដើម្បីរក្សាគុណភាពផ្លែ។









ប្រភព៖ សម្បត្តិ Sambath

No comments:

Post a Comment