ឧទកភ័យ​ពីទឹក​ភ្លៀង​ធំដែល​បានលិច​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ ឥឡូវបាន​ស្រក​ចុះ​វិញ​ហើយ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ឧទកភ័យ​ពីទឹក​ភ្លៀង​ធំដែល​បានលិច​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ ឥឡូវបាន​ស្រក​ចុះ​វិញ​ហើយ

ឧទកភ័យ​ពីទឹក​ភ្លៀង​ធំដែល​បានលិច​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ ឥឡូវបាន​ស្រក​ចុះ​វិញ​ហើយ

Share This

មន្ត្រី​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​លិច​ស្រុក​មួយ​ចំនួន​នោះ បាន​ស្រក​ចុះ​វិញ​ហើយ​គិត​មក​ដល់​ម៉ោង ៥​ល្ងាច​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រះវិហារ គឺ​លោក ចាប កុយ។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា ថា កាល​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នេះ ភ្លៀង​ដែល​មាន​កម្ពស់ ១២០​មិល្លីម៉ែត្រ បាន​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​ជន់​លិច​ស្រុក​មួយ​ចំនួន ដូចជា​ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​ត្បែងមានជ័យ រយៈពេល​ប្រហែល ៥​ម៉ោង ដោយសារ​តែ​ទឹក​ជន់​ហូរ​មិន​ទាន់ ប៉ុន្តែ​ពេល​នេះ​បាន​ស្រក​ចុះ​អស់​វិញ​ហើយ៖ «លិច​ពី​ម៉ោង ៤​ភ្លឺ រហូត​ដល់​ម៉ោង ៧-៨​ព្រឹក​ហ្នឹង គឺ​ស្រក​ចុះ​មួយ​ចំនួន​ធំ ប៉ុន្តែ​នៅ​ស្រុក​ជាំក្សាន្ត ជាប់​តំបន់​ព្រំដែន​កម្ពុជា-ថៃ គឺ​ភ្លៀង​កំពុង​ធ្លាក់ ប៉ុន្តែ​មិន​ជន់​ទេ ដោយសារ​ទឹក​ហូរ​ចូល​ស្ទឹងសែន អស់»។

ថ្វី​បើ​ស្រុក​មួយ​ចំនួន​ប៉ះពាល់​ដោយ​ទឹក​ជំនន់​រយៈពេល​ខ្លី ប៉ុន្តែ​មិន​មាន​មនុស្ស និង​សត្វ​រងគ្រោះ​ទេ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រះវិហារ នៅ​តែ​ធ្វើ​ការ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​តាម​ដង​ស្ទឹងសែន ត្រូវ​តែ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹក​ជំនន់​នៅ​ឡើយ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដោយសារ​តែ​អំឡុង​ពេល​នោះ កម្ពុជា កំពុង​ទទួល​រង​សម្ពាធ​ខ្យល់​ព្យុះ​ឈ្មោះ សុនកា (Sonca)៕



ទឹក​ជំនន់​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ


No comments:

Post a Comment