តើអ្នកណាចូលចិត្តប្រើពាក្យថា «លាបពណ៌»? អត្ថបទ ដោយ ខ្មែរ សុវណ្ណភូមិ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តើអ្នកណាចូលចិត្តប្រើពាក្យថា «លាបពណ៌»? អត្ថបទ ដោយ ខ្មែរ សុវណ្ណភូមិ

តើអ្នកណាចូលចិត្តប្រើពាក្យថា «លាបពណ៌»? អត្ថបទ ដោយ ខ្មែរ សុវណ្ណភូមិ

Share This

ពាក្យ​ «លាបពណ៌» នេះជាពាក្យពេញនិយមទាំងក្នុងពិភពនយោបាយ និងបុគ្គលឯកជនដែលមានការប្រើប្រាស់ដោយប្រភេទ៖

១. ពួកកុម្មុយនីស្ត និងពួកផ្តាច់ការ ដោយពួកគេប្រើពាក្យនេះសម្រាប់ទាំងការវាយបកគូបដិបក្ខ និងការបិទបាំងនូវទង្វើអាក្រក់របស់ពួកគេ។

២. ជនមិនចេះទទួលខុសត្រូវ និងអញនិយម ដោយជនប្រភេទនេះ តែងរកលេសគេចវេសពីការរិះគន់ មិនទទួលស្គាល់នូវទង្វើខុសរបស់ខ្លួន និងគិតថាមានតែអញត្រូវ។

ដោយឡែកនៅក្នុង ពិភពអ្នកសេរីនិយម ឬសង្គមប្រជាធិបតេយ្យ និងក្នុងក្រុមមនុស្ស ឬប្រជាជាតិមានអរិយធម៌ ចេះទទួលខុសត្រូវ និងមានសេចក្ទីថ្លៃថ្នូរ វិញ គេមិនដែលឮពាក្យ«លាបពណ៌» នេះត្រូវបានគេលើកយកមកប្រើប្រាស់ដើម្បីជាដំណោះស្រាយឆ្លើយតបនឹងមតិប្រឆាំងឬរិះគន់ឡើយ។ ព្រោះថាគ្រប់ពាក្យរិះគន់ ឬពាក្យវាយប្រហារប្រឆាំងគ្នា គេគិតថាជា «មតិ ឬជាសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ ឬពលរដ្ឋក្នុងសង្គម» ហើយអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះគឺរាល់ពាក្យរិះគន់ ឬប្រឆាំងមិនថាកម្រឹតណា តែងត្រូវបានគេទទួលយកមកពិចារណា ពិភាក្សា និងកែតម្រូវគ្រប់ពេល។

នេះហើយជាមូលដ្ឋានគ្រឹះដែលនាំឲ្យសង្គមគេគេចផុតពីការបែកបាក់ ការគុំគួន ការកាប់សំលាប់ និងទទួលបានមកវិញនូវក្តីគោរព ដំណោះស្រាយមានតំលៃរួម ជាតិរីកចំរើន និងមានសន្តិភាពពិត។ ព្រោះថា មានតែការចេះទទួលយកគំនិតអ្នកដទៃ និងការចេះនិយាយគ្នាទេទើបជាគន្លឹះនៃដំណោះស្រាយគ្រប់បញ្ហា៕






ប្រភព ៖ ​សុវណ្ណភូមិ ខ្មែរ

No comments:

Post a Comment