យោងតាមប្រភពព័ត៌មានថៃបានរាយការណ៍ពីមហាឧទកភ័យ ថា៖ ស្ថានការណ៍មហាឧទកភ័យនៅខេត្តសកលនគរ(សៈគន់ណៈខន) ខេត្តមួយនៅភូមិភាគឦសាននៃប្រទេសថៃ បានជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរខ្លាំងបំផុតក្នុងអំឡុង ២០ឆ្នាំមកនេះ បណ្ដាលមកពីព្យុះភ្លៀងខ្លាំង ហើយគ្រោះទឺកជំនន់នេះ ធ្វើឱ្យផ្លូវជាតិចម្បងតភ្ជាប់ឆ្លងខេត្តដាច់ខូចខាតយ៉ាងខ្លាំង មិនអាចធ្វើដំណើរបាន និងផ្លូវជាតិឆ្លងស្រុកភូមិ ក៏មានការដាច់ខូចខាតច្រើនខ្សែផងដែរ ។
បញ្ហាគ្រោះទឹកជំនន់ជោរជន់ឡើងខ្ពស់យ៉ាងលឿន ធ្វើឱ្យលិចលង់ច្រើនស្រុកច្រើនភូមិនេះ បណ្ដាលឱ្យប្រជាជនថៃដែលកំពុងរស់នៅក្នុងតំបន់គ្រោះទឹកជំនន់នេះ ត្រូវប្រឈមមុខនឹងបញ្ហាក្ដៅក្រហាយយ៉ាងខ្លាំងក្នុងការដំណើរជីវិត របស់របរមានតម្លៃនិងរបស់ប្រើប្រាស់ជម្លៀសនិងភៀសខ្លួនយកមកមិនទាន់ ពីព្រោះមិនបានត្រៀមខ្លួនប្រុងប្រយ័ត្នពីឧទកភ័យជាមុនមក ៕
ប្រភព ៖ Nanthiya Pakeenanthanarat thairath
No comments:
Post a Comment