សារពីមន្រ្តីម្នាក់៖ រលកព្យុះកំពុងបោកបក់ក្នុងគណបក្សប្រជាជនកម្ពុជា(ស៊ីភីភី)រវាងខ្សែៃS.K.&ហ.ស.
នៅគ្រប់ក្រសួងមន្ទីរនៅកម្ពុជា មន្រ្តីទាំងអស់ស្ថិតនៅក្នុងខ្សែពីរធំៗគឺ ខ្សែ ស ខេង ដែលគេនិយមហៅកាត់ថា ខ្សែ S.K (អេស ខ) និងខ្សែ ហ៊ុន សែន ដែលគេនិយមហៅកាត់ហៅថា ខ្សែ ហ. ស. ជាពិសេសពួកមន្រ្តីនៅក្រសួង មហាផ្ទៃ និងការពារជាតិ។ ជាទូទៅពីមុនមក ខ្សែ S.K តែងលាក់មុខ មិនសូវហ៊ានចេញមុខមាត់ឡើយ ហើយមានតែខ្សែ ហ ស ទេដែលក្អេងក្អាង ចេញមុខចេញមាត់វ៉ាងទីគ្រប់កន្លែងនោះ។
តែពេលនេះខាងខ្សែ S.K មិនដូចមុនទេ ដោយពួកគេហ៊ានចេញមុខចេញមាត់ដូចខាងខ្សែ ហ ស ដោយចំហដែរ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ មនុស្សក្នុង ខ្សែ ហ ស បានបង្ហាញទំនោររបស់ខ្លួនគាំទ្រ S.K ស្ទើរគ្រប់គ្នា ហើយពួកគេពេលខ្លះ ហ៊ានទៅចូលរួមកម្មវិធី និងធ្វើកិច្ចការរួមជាមួយក្រុម S.K ដោយចំហរមិនដូចមុនឡើយ។
រឿងនេះចង់បញ្ជាក់ថានៅក្នុងស៊ីភីភី មន្រ្តីភាគច្រើនគឺគេគាំទ្រសម្តេច ស ខេង ដោយគេគិតថាសម្តេច ស ខេង ជាមនុស្សមានគុណធម៌ និងស្រឡាញ់ជាតិ ជាងសម្តេច ហ៊ុន សែន។ ការណ៍នេះហើយដែលតាំងពីដើមមកសម្តេច ហ៊ុន សែន មិនដែលផ្ទេរតំណែងនាយករដ្ឋមន្រ្តីស្តីទីដល់សម្តេច ស ខេងដឹកនាំនោះ៕
ប្រភព ៖ ប៉ាង សុខឿន - Khmer Sovannaphumi(ខ្មែរ សុវណ្ណភូមិ)
No comments:
Post a Comment