ទូកនេសាទវៀតណាមខុសច្បាប់ត្រូវក្រុមអាជ្ញាធរឥណ្ឌូនេស៊ីបាញ់កម្ទេច។ AFP |
ក្រុងហាណូយ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា អ្នកនេសាទវៀតណាម ៤ នាក់ត្រូវបានទាហានជើងទឹកឥណ្ឌូនេស៊ីបាញ់ឲ្យរបួសកាលពីចុងសប្តាហ៍កន្លងទៅ។
យោងតាមរបាយការណ៍តាមប្រព័ន្ធអ៊ីធើណិតមួយផ្សាយដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងផ្តល់ជំនួយរបស់ខេត្ត Binh Dinh ភាគកណ្តាលនៅវៀតណាមបានឲ្យដឹងថា ទូកនេសាទវៀតណាមមួយគ្រឿងដែលមាននាវិក ៦ នាក់បម្រើការនោះ ត្រូវរងការបាញ់ប្រហារកាលពីល្ងាចថ្ងៃសៅរ៍។
ទូកនោះ ត្រូវបាននាំត្រឡប់ទៅកាន់កោះ ConDao របស់វៀតណាមកាលពីព្រឹកព្រហាមថ្ងៃចន្ទនិងអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
របាយការណ៍នោះ បានបន្ថែមទៀតថា៖ «នាវិកពីរនាក់ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមណ្ឌលសុខាភិបាលស្រុក ConDao ហើយស្ថានភាពរបស់ពួកគេកំពុងមានភាពប្រសើរ»។
មនុស្សពីរនាក់ផ្សេងទៀត បានរងរបួសស្រាលជាងគេ។ ទូកឥណ្ឌូនេស៊ី និងទូកវៀតណាមពីមុនមក បានប៉ះទង្គិចគ្នានៅក្នុងដែនសមុទ្រចិនខាងត្បូងដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើននៅក្នុងនោះមាន ប្រទេសចិន និងកោះតៃវ៉ាន់ បានទាមទាររៀងៗខ្លួន។
នៅក្នុងខែឧសភា ទូកនេសាទមកប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាបន្ទាប់ពីក្រុមឆ្មាំសមុទ្រឥណ្ឌូនេស៊ីបានចាប់ទូកនេសាទវៀតណាមដោយចោទប្រកាន់ថា ប្រតិបត្តិការដោយខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន។
ក្រុងហ្សាការតា បានចាប់ឃុំខ្លួននាវិកវៀតណាម ១១ នាក់បន្ទាប់ពីមានការប្រឈមដាក់គ្នានៅជុំវិញកោះ Natuna នៅឥណ្ឌូនេស៊ីខណៈសមាជិកម្នាក់នៃក្រុមឆ្មាំសមុទ្រកំពុងត្រូវចាប់ឃុំខ្លួននៅវៀតណាម៕
ប្រភព៖ postkhmer
No comments:
Post a Comment