សូមប្រុងប្រយ័ត្ន! ទឹកស្ទឹងសែនបន្តជោរជន់ឡើងខ្ពស់យ៉ាងលឿន ដល់កម្រិតត្រូវប្រុងប្រយ័ត្នពីឧទកភ័យហើយ!
ខេត្តព្រះវិហារ៖ ទឹកស្ទឹងសែន ខេត្តព្រះវិហារនៅថ្ងៃទី២៩នេះ បានបន្តជោរជន់ឡើងខ្ពស់ យ៉ាងឆាប់រហ័ស កម្ពស់ទឹកឡើងខ្ពស់ជាងថ្ងៃម្សិលមិញ ដោយវាស់បានកម្ពស់ទៅដល់ ១៣,៧៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ កម្ពស់១៣,២៦ម៉ែត្រ អាជ្ញាធរខេត្តបានជួនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅទីវាលទំនាបដែលងាយនឹងរងការប៉ះពាល់ពីទឹកជំជន់ សូមប្រុងប្រយ័ត្នជាប្រចាំពីបញ្ហាទឹកជំនន់នេះ ដោយសារតែទឹកស្ទឹងនេះនៅមានការបន្តឡើងកម្ពស់។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានសកម្មភាពទឹកអោយបានល្អិតល្អន់ ងាយស្រួលក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាន់ពេលវេលា។
ហើយនៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះផងដែរ កាកបាទក្រហមកម្ពុជា សាខាខេត្តព្រះវិហារ បានចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងនូវផលប៉ះពាល់ពីបញ្ហាទឹកជំនន់នេះ និងបានបោះតង់ជ្រកនៅលើទីទួលសុវត្តិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនមកពីចំណុចអន្លង់វិល ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ចំនួន៦១គ្រួសារ ដែលកំពង់រងនូវការលិចលង់តាមជួរមាត់ដងស្ទឹងសែន៕
ប្រភព ៖ campost
No comments:
Post a Comment