​រ​ដ្ឋា​ភិបា​ល​ព្រ​មា​ន​ឱ្យ​លោ​ក ​អេ​ង​ ​ឆៃអ៊ា​ង​ ​កែ​ត​ម្រូ​វ​សា​រចំ​អ​ក​លោ​ក​ ​សុខ​​ ​​ទូច​ ​រឿង​ថា ​​ច​ង់​កែច្បា​ប់​លើ​ពា​ក្យ​ «​​សង្រ្គោះ ​»​ ​និ​ង ​«​ ​ប​ដិ​វ​ត្ត​ន៍ ​»​ ​​​!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
​រ​ដ្ឋា​ភិបា​ល​ព្រ​មា​ន​ឱ្យ​លោ​ក ​អេ​ង​ ​ឆៃអ៊ា​ង​ ​កែ​ត​ម្រូ​វ​សា​រចំ​អ​ក​លោ​ក​ ​សុខ​​ ​​ទូច​ ​រឿង​ថា ​​ច​ង់​កែច្បា​ប់​លើ​ពា​ក្យ​ «​​សង្រ្គោះ ​»​ ​និ​ង ​«​ ​ប​ដិ​វ​ត្ត​ន៍ ​»​ ​​​!!

​រ​ដ្ឋា​ភិបា​ល​ព្រ​មា​ន​ឱ្យ​លោ​ក ​អេ​ង​ ​ឆៃអ៊ា​ង​ ​កែ​ត​ម្រូ​វ​សា​រចំ​អ​ក​លោ​ក​ ​សុខ​​ ​​ទូច​ ​រឿង​ថា ​​ច​ង់​កែច្បា​ប់​លើ​ពា​ក្យ​ «​​សង្រ្គោះ ​»​ ​និ​ង ​«​ ​ប​ដិ​វ​ត្ត​ន៍ ​»​ ​​​!!

Share This

រដ្ឋាភិបាលតាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី រាជបណ្ឌិតសភាកម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានចេញលិខិតមួយឆ្លើយតបទៅនឹងការឌឺដងរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិទៅលើលោក សុខ ទូច អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។

មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានបញ្ចេញសារមួយបែបអស់សំណើចបូក រួមជាមួយនឹងការចំអកដាក់លោក សុខ ទូច ជុំវិញការលើកឡើងបែបចង់ឱ្យធ្វើច្បាប់ពិនិត្យទៅលើការប្រើពាក្យថា « សង្រ្គោះ » និងពាក្យថា « បដិវត្តន៍ » ជាដើម ។ សារនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២០ កក្កដា នេះ។

លោក អេង ឆៃអ៊ាង បានសរសេរលើកឡើងថា បើសិនជាអាចឈានដល់ការបង្កើតច្បាប់នេះតាមការលើកឡើងមែននោះគួរណាតែបង្កើតច្បាប់លុបអក្សរខ្មែរ ដែលបង្កើតឡើងដោយសម្ដេចព្រះសង្ឃរាជ ជួនណាត តែម្ដងទៅ ។ លោកបន្តចំអកទៀតថា ក្រោយពេលលុបអក្សរសាស្រ្តខ្មែរដែលបង្កើត និងរៀបចំដោយស្ដេចសង្ឃហើយនោះ លោក សុខ ទូច គួរតែបង្កើតអក្សរសាស្រ្តថ្មី ហើយយកមកប្រើតែម្ដងទៅ ។ ៖ « បើគាំទ្រឲ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យប្រើពាក្យ"ខ្មែរ"មួយចំនួន ដូចលោកសុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរ ដែលបង្កើតនិងរៀបចំដោយសម្តេចសង្ឃរាជ ជួន ណាត ចេញទៅ ហើយឲ្យលោក សុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ » ។

ដោយសារតែការសរសេរសារបែបបញ្ឈិតបញ្ឈៀងឌឺដងយ៉ាងដូច្នេះ រាជបណ្ឌិត្យសភាកម្ពុជាបានច្រានចោល និងចោទប្រកាន់ លោក អេង ឆៃអ៊ាង ថា កំពុងលាបពណ៌ និងមូលបង្កាច់លោក សុខ ទូច  ដោយសារតែលោក អេង ឆៃអ៊ាង ខ្លួនឯងមិនបានទទួលព័ត៌មានច្បាស់ការ។

នៅក្នុងវេទិកាតុមូលស្តីពីទស្សនៈជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីថ្ងៃទី១៩ កក្កដា ម្សិលមិញនេះអនុប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច លើកឡើងថា កម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រោះដូចសម័យដែលមានសង្រ្គាមកាប់ចាក់គ្នា ឬត្រូវធ្វើបដិវត្តន៍អ្វីនោះទេ ដូច្នេះហើយ ទើបពុំចាំបាច់គួរប្រើពាក្យទាំងនេះ ប៉ុន្តែពាក្យដែល ល្អហើយត្រូវយកមកប្រើប្រាស់នោះ គឺការធ្វើកំណែទម្រង់ ៖ « ៖ «កន្លែងខ្លះខ្ញុំចង់ឲ្យមានការធ្វើវិសោធនកម្ម
លើការប្រើប្រាស់ពាក្យទៀត ពាក្យបដិវត្តន៍ ពាក្យសង្គ្រោះសូម្បីតែសម័យតេជោហ្នឹង សម្តេចនាយកបើលោកប្រើពាក្យសង្គ្រោះគឺខុសតែម្តង តែបើសម្តេចតេជោ និយាយពីសមមិត្ត ហ៊ុន សែន និយាយពីសង្គ្រោះអាហ្នឹងត្រូវ» ។

ក្នុងលិខិតដែលរាជបណ្ឌិតសភាកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២០ កក្កដា នេះ ដើម្បីឆ្លើយតបទៅនឹងលោក អេង ឆៃអ៊ាង នោះ បានលើកឡើងថា លោក សុខ ទូច មិនបានមានប្រសាសន៍លើកឡើងដូចក្នុងន័យលោក អេង ឆៃអ៊ាង លើកឡើងនោះទេ ។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់រាជបណ្ឌិត្យសភាកម្ពុជាបានស្នើអោយលោក អេង ឆៃអ៊ាង លុបសារនេះ ឬក៏ធ្វើការកែប្រែសារនេះចេញអោយបានលឿនតាមដែលអាចធ្វើទៅបាន ៕




ប្រភព ៖​ វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ 
ព័ត៌មានទាក់ទង៖ លោ​ក ​អេ​ង​ ឆៃ​អ៊ា​ង​ បាន​ចំ​អ​ក​ឱ្យលោ​ក​ ​សុ​ខ​ ​ទូ​ច​ ​ថា​ គួ​រ​តែ​ប​ង្កើ​ត​ច្បា​ប់​លុប​អ​​ក្ស​រ​ខ្មែ​រចោ​ល​ទៅ​ ប្រ​សិ​នបើ​ហ៊ា​ន​ធ្វើ​ច្បាប់​​លើកា​រ​ប្រើ​ពា​ក្យ ​«​ ស​​ង្រ្គោះ​ ​»​ ​ឬ ​« ​ប​ដិ​វត្ត​ន៍ ​»​ ​តា​មកា​រ​​ស្នើ ​​​​!!

No comments:

Post a Comment