មើលត្រឹមតែសមិទ្ធិផលក៏អាចដឹងដល់ក្រយៅថាគិតជាតិជាង ឬក៏គិតបក្សជាងបាត់ទៅហើយ !!
មិនថាស្រែ មិនថាក្រុង គឺទីស្នាក់ការគណបក្សប្រជាជន តែងតែធំ និងស្អាតជាងអាគារឃុំសង្កាត់របស់រដ្ឋជានិច្ច។ រឿងនេះអត់មានអ្នកណាប្រឌិតទេ តែជាការពិត១០០%។ អ្វីដែលរឹតតែហួសចិត្តថែមទៀតគឺនៅឃុំខ្លះតាមខេត្តខ្លះ គឺអាគាររដ្ឋបាលសាលាឃុំ អត់មានទេ តែបែរជាមានអាគារស្នាក់ការបក្សធំៗទៅវិញ ហើយមន្រ្តីឃុំសង្កាត់ដែលដឹកនាំដោយបក្សប្រជាជនតែងយកអាគារបក្សទាំងនោះជាកន្លែងធ្វើការឃុំសង្កាត់ជំនួស។
ទាក់ទងនឹងចំណុចនេះ ប្រជាពលរដ្ឋគ្រប់រូបតែងតែចោទសួរថា តើដីដែលបក្សប្រជាជនសាងសង់អាគារទីស្នាក់ការបក្សគ្រប់ឃុំសង្កាត់ទូទាំងប្រទេសនេះ ជាដីទិញពីរដ្ឋ ឬជាដីយកពីរដ្ឋ ឬលួចពីរដ្ឋតាមក្បាលចិត្ត? តើបក្សប្រជាជនចាត់ទុកថា ដី ទូទាំងប្រទេសជាដីកម្មសិទ្ធរបស់បក្សប្រជាជនឬ? ។
ជាចុងក្រោយ តាមសមិទ្ធផលនេះ វាបានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា(ស៊ីភីភី) ដែលជាបក្សបង្កើតឡើងដោយយួន ហូ ជីមិញ ជាបក្សដែលគិតតែប្រយោជន៍បក្សធំជាងប្រយោជន៍ជាតិ១០០% មិនអាចប្រកែកបានឡើយ ព្រោះវាមិនដែលប្រទេសណា រដ្ឋក្ររហាមជាងបក្សនោះទេ ហើយក៏មិនដែលមានបក្សនយោបាយណាដឹកនាំប្រទេសមានលុយកសាងមន្ទីរបក្ស តែបែជាគ្មានលុយកសាងមន្ទីររដ្ឋនោះដែរ។ អត់មានទេ! ៕
អត្ថបទដោយ ៖ សុវណ្ណភូមិ ខ្មែរ
No comments:
Post a Comment