រដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងហាណូយ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤, មានខអ្វីខ្លះដែរ ខ្មែរត្រូវតែអាន !!
Vayofm ៖ កម្ពុជា និងវៀតណាម បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា បន្ទាប់ពីដំណើរទស្សនៈកិច្ចលោកង្វៀង ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម មកកម្ពុជារយៈពេល៣ថ្ងៃ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម បានលើកឡើងពីការទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយផ្សារភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរនាពេលមក។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍រួម គេសង្កេតឃើញថា កម្ពុជា-វៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នាលើឯកសារចំនួន៤សំខាន់ៗ រវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយលោកង្វៀង ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមរួមមាន៖
១. ពិធីសារស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែន។
២. ក្របខណ្ឌកិច្ចព្រមព្រៀងរួមរវាងកម្ពុជា និងវៀតណាម ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។
៣. អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្ដាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល និង
៤. អនុស្សារណៈយោគយល់គ្នារវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងប្រទេសទាំងពីរផងដែរ។
ម្យ៉ាងវិញទៀតនៅក្នុងសេចក្ដីថ្លែងការណ៍រួម កម្ពុជា-វៀតណាម បានឯកភាពគ្នាពង្រឹងទំនាក់ទំនងនយោបាយ រឹតចំណង និងជំរុញថែមទៀតការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសបន្តពង្រឹង ពង្រីក និងបង្កើនប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ផងដែរ។ សំខាន់ជាងនេះប្រទេសទាំងពីរបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយផ្អែកលើគោលការណ៍មិនអនុញ្ញាតឲ្យកម្លាំងនយោបាយ ឬយោធាណាមួយ ប្រើប្រាស់ប្រទេសខ្លួនឡើយ………………។
សូមបញ្ជាក់ថា លោកង្វៀង ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕
ប្រភព ៖ vayofm
No comments:
Post a Comment