រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមថុនធីតាមុនពេលចាប់ខ្លួន ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមថុនធីតាមុនពេលចាប់ខ្លួន !

រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមថុនធីតាមុនពេលចាប់ខ្លួន !

Share This

រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថា Lim Thonthida ដែលទាក់ទងបុគ្គលមានអំណាចក្នុងស្រុកខ្មែរ កំពុងតែល្បីក្នុងបណ្ដាញសង្គមកាន់តែខ្លាំងឡើងៗជាលំដាប់ មិនតាមដានអានមិនបានឡើយ ព្រោះរឿងនេះកំពុងល្បីៗជាងរឿងលោកkem sokhaផង! តែហេតុអ្វីបានព័ត៌មានក្នុងស្រុកខ្មែរស្ងាត់ជ្រាប? តោះមកអាន រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមធនធីតាមុនពេលចាប់ខ្លួន ! តើមានរឿងរ៉ាវស្រាវសេចក្ដីយ៉ាងណាខ្លះដែរ? 

ឃ្លាំង វឌ្ឍនជាតិ៖ ក្នុងចំណោមស្រីកំណាន់ទាំងអស់របស់ឧកញ៉ា ម៉ុង ឫទ្ធី (ជិត១០នាក់) ពួកគេសុទ្ធតែមានវាសនា ទទួលបានផ្ទះ បានលុយ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ អភ័ព្វអ្វីតែអ្នកស្រី លឹម ថុនធីតា មិនទទួលបានអ្វីទាំងអស់ សូម្បីតែផ្ទះក៏គ្មាននៅដែរ សព្វថ្ងៃរស់នៅផ្ទះជួល ខំត្រដរបើកហាងផ្កាទាំងត្រដាបត្រដួសដើម្បីរស់ទាំងលំបាកខ្វះមុខខ្វះក្រោយ ចិញ្ចឹមកូនតូច ចិញ្ចឹមម្ដាយចាស់ ធ្វើជាមេគ្រួសាររ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង លុយកាក់ក៏គ្មានប៉ុណ្ណឹងហើយនៅតែមានអ្នកតាមព្យាបាទគាត់ទៀត អស់រយៈពេលជាង១០ឆ្នាំហើយដែលគាត់ទ្រាំរស់យ៉ាងលំបាក គ្មានអ្នកណាដឹងឮក្រៅពីខ្លួនឯងគាត់នោះទេ។

តើបងប្អូនដឹងទេថាគាត់ស្រែកយំជាង១០ឆ្នាំមកនេះ វេទនាប៉ុណ្ណា? គាត់គ្មានអំណាចអ្វីប្រកែកមិនព្រមធ្វើជាស្រីកំណាន់គេបាននោះទេ បងប្អូនក៏ដឹងស្រាប់អ្នកមានអំណាចនៅស្រុកខ្មែរ គេចង់ធ្វើបាបនរណាក៏បានដែរ។

ការរស់នៅប្រកបរបរលក់ផ្កា បើកហាងស្ទើរគ្រប់កន្លែង នៅតែគេឱ្យមនុស្សតាមដានគាត់ តាមបន្លាចគាត់ចង់យកប្ដីក៏មិនបានគ្មានសិទ្ធិដូចអ្នកផ្សេងឡើយ ហើយការបើកហាងទៀតសោធគឺគេគៀបគាត់តាមរយះថ្លៃទឹកភ្លើង ក្នុង១ខែគ្រាន់តែថ្លៃភ្លើងអស់ពី៨០០$ ទៅ១០០០$ តើដែលមានដែរទេបងប្អូនគ្រាន់តែថ្លៃភ្លើង១ខែអស់ជិត១០០០$ គាត់ដូរហាងច្រើនដែរនៅតែរត់ថ្លៃភ្លើងមិនរួច។ បើដូរហាងផ្សេង១ខែឬ២ខែដំបូងអស់ប្រហែល១០០$ទៅ២០០$ប៉ុណ្ណោះ តែក្រោយពីគេដឹងមកថ្លៃភ្លើងក៏ឡើងដល់ជិត១០០០$ទៀត។

អ្នកស្រី លឹម ថុនធីតា បានលើកដៃសំពះសុំអង្វរកុំឱ្យមកឆាឆាវក្នុងជីវិតគាត់ទៀត ល្មមហើយ១០ឆ្នាំហើយគួរតែអត់ឱនឱ្យគាត់តែនៅតែគ្មានប្រសិទ្ធិភាព គាត់បានសុំអង្វរដល់លោក ម៉ុង ឫទ្ធី ជួយចេញមុខមកបញ្ឈប់រឿងនេះតែលោកម៉ុង ឫទ្ធី មិនព្រមចេញមកដោះស្រាយនៅតែធ្វើព្រងើយ។

ចុងក្រោយអ្នកស្រី លឹម ថុនធីតា ក៏បានសម្រេចចិត្តចេញមុខ Live វីដេអូ ដើម្បីនិយាយនូវរឿងរ៉ាវដែលកប់ទុកអស់ជាង១០ឆ្នាំមកនេះចែកចាយឱ្យមហាជនបានដឹង គ្រាន់បានធូរទ្រូងបានខ្លះ តែអកុសល គេចោទគាត់ថានិយាយប៉ះពាល់ដល់លោកធំ រួចហើយគេចាប់គាត់ច្រកបញ្ចូលឡានយកទៅឃុំខ្លួននៅបន្ទាយអាវុធហត្ថស្ទឹងមានជ័យអស់មួយយប់ លុះស្អែកឡើងគេបញ្ជូនគាត់ឡើងតុលាការយ៉ាងប្រញាប់ប្រញាល់កាត់ទោសទាំងបំពាន​ ហាមគាត់មិនឱ្យនិយាយអ្វីទាំងអស់ថែមទាំងគ្មានមេធាវីការពារក្ដីជូនគាត់ទៀតផង តុលាការក៏បានសម្រេចក្ដីភ្លាមៗរួចក៏បញ្ជូនគាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសមិនដឹងកាត់ទោសពីបទអ្វីឱ្យប្រាកដឡើយ







ប្រភព៖ ឃ្លាំង វឌ្ឍនជាតិ

Credit:ប៉ាង សុខឿន - Khmer Sovannaphumi

1 comment:

  1. រឿងស្នេហាលួចលាក់ដូចគ្នា តែការរីករាលដាលរឿងអាស្រូវយឺតលឿខុសគ្នាមេឃនឹងដី រឿងមួយអត់មានមុខសញ្ញាច្បាស់លាស់តែឆ្កឹះឆ្កៀលទៅជារឿងធំ តែរឿងមួយទៀតសាម៉ីខ្លួនចេញមុខតែបែជាដូចជាអត់មានរឿងអីសោះចឹង ហិៗ

    ReplyDelete