ប្រវត្តិរបស់លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ធ្លាប់ធ្វើជា ឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតខ្មែរប្រចាំចក្រភពអង់គ្លេស - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ប្រវត្តិរបស់លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ធ្លាប់ធ្វើជា ឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតខ្មែរប្រចាំចក្រភពអង់គ្លេស

ប្រវត្តិរបស់លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ធ្លាប់ធ្វើជា ឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតខ្មែរប្រចាំចក្រភពអង់គ្លេស

Share This

ប្រវត្តិរបស់លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ធ្លាប់ធ្វើជា ឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតខ្មែរប្រចាំចក្រភពអង់គ្លេស 

យោងតាម សៀវភៅប្រវត្តិរូបសង្ខេប នៃសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សសង្គមរាស្រ្តនិយម លោកសម សារី កើតនៅ ថ្ងៃទី៦ មិនា ១៩១៧ នាខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់ បម្រើការងារជាមន្ត្រីរាជវាំង និង ជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្ស ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំណោមកូន ទាំងអស់ចំនួន៧នាក់។

លោក សម សារី បានទទួលសញ្ញាបត្រ ផ្នែកសេវាសាធារណៈនៅ វិទ្យាស្ថាននយោបាយក្រុងប៉ារីស និងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ នាក្រុងប៉ារីស។

លោកសម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អ៊ិន អេម ជា ស្ត្រីខ្មែរទី១ ដែលទទួលបានសញ្ញាបត្រ មធ្យមសិក្សានៅឥណ្ឌូចិន បារាំងសេស នាក្រុង ព្រៃនគរមានកូន៥នាក់ ក្នុងនោះមានលោកសម រង្សីម្នាក់ដែរ។

លោកសម សារី និងលោកប៉ែន នុត ជាមនុស្សដ៏សំខាន់ក្នុងការ ចរចាជាមួយបារំាង ដើម្បីឲ្យប្រទេសបារំាងប្រគល់ឯករាជ្យភាព មកកម្ពុជា រហូតទទួលបានជ័យជំនះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

នៅដើមឆ្នំា១៩៥៩ លោកសម សារី បានបំបែកខ្លួនពីសម្តេចព្រះនរោត្តម សីហនុ ដោយបានរៀបចំផែនការបង្កើតគណបក្សប្រឆំាងមួយ ហើយលោកក៏បានបង្កើតកាសែតមួយដែរ គឺឈ្មោះ "រាស្រ្តាធិបតេយ្យ" ។

លោកសម សារី បានទាមទារសិទ្ធិបង្កើតគណបក្សប្រឆំាង ប៉ុន្តែរដ្ឋាភិបាលរបស់សម្តេចព្រះនរោត្តម សីហនុ មិនឆ្លើយតប។

នៅថ្ងៃទី ១៣ មករា ១៩៥៩ សម្តេចព្រះនរោត្តម សីហនុ បានបដិសេធការបង្កើតគណបក្សប្រឆំាង ដោយយក(លេស)ហេតុផលថាស្ថានទូតចិន និងបារំាង បានផ្តល់ព័ត៌មានថា លោកសម សារី និង លោកដាប ឈួន រៀបចំគម្រោងធ្វើរដ្ឋប្រហារផ្តួលរំលំព្រះអង្គ។

លោកសម សារី ក៏បានគេចខ្លួនទៅប្រទេសវៀតណាមខាងត្បូង ហើយមនុស្សជាច្រើនទៀតដែលរដ្ឋាភិបាលសម្តេចព្រះនរោត្តម សីហនុ បានចោទប្រកាន់ថាបានចូលរួមក្នុងរដ្ឋប្រហារនោះត្រូវគេចាប់ដាក់គុក អ្នកខ្លះត្រូវបានសម្លាប់ចោល។

.....................................

ហេតុអ្វីបានជាសម្តេចព្រះនរោត្តម សីហនុ មិនព្រមឲ្យលោក សម សារីបង្កើតគណបក្សប្រឆំាង?

ព្រោះលោកសម សារី ជាមនុស្សម្នាក់មានប្រជាប្រិយភាពក្នុងស្រទាប់បញ្ញវន្ត និងប្រជារាស្រ្ត។ បើសម្តេចព្រះនរោត្តម សីហនុ យល់ព្រមឲ្យបង្កើតគណបក្សប្រឆំាង អំណាចរបស់ព្រះអង្គ នឹងត្រូវរង្គោះរង្គើ ដោយសារពេលនោះគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆំាងប្រៀបដូចបាត់ដង្ហើមទៅហើយ។

លេសជាច្រើនក្នុងការសម្លាប់អ្នកដែលប្រឆំាង និងខ្លួនមានច្រើន ស្ទើររាប់មិនអស់នៅពេលព្រះអង្គកាន់អំណាច។

លោក ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ត្រូវបានប្រមាថកាតទានដល់ជីវិត។ នៅឆ្នំា១៩៥៥ ព្រះអង្គបានបញ្ជាឲ្យគេបាញ់សម្លាប់លោកទោ លឹម ត្រគន់ ជាចំហដោយសារតែលោកឈ្នះការបោះឆ្នោតនៅខេត្តសៀមរាប លោកទោ លឹមត្រគន់ លោកជាបេក្ខជនគណបក្ស ប្រជាធិបតេយ្យ

នៅខែឧសភា ឆ្នាំ១៩៦៨ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានអនុញ្ញតឲ្យអ្នកសារព័ត៌មានខ្មែរ AKP ចុះផ្សាយនៃជ័យជំនះរបស់ព្រះអង្គដែលបានសម្លាប់អ្នកដែលប្រឆំាងចំនួន ២០០នាក់​​

ព្រះអង្គបានចេញបញ្ជាឲ្យគេសម្លាប់គ្រូបង្រៀន ៤០នាក់ ដោយបោះទម្លាក់ពីលើភ្នំបូកគោ។ នៅខែមិថុនា ឆ្នាំ១៩៦៨ សម្តេចព្រះនរោត្តម សីហនុ បានគំរាមលោកស៊ីម វ៉ា និងឌុក រាស៊ី ថានឹងបញ្ជូន
ជនទំាងពីរនេះទៅភពថ្មី ដោយមិនចំាបាច់ដកអភ័យឯកសិទ្ធ ជាមុនឡើយ។

សម្តេចព្រះនរោត្តម សីហនុ ក៏ជាអ្នកបញ្ជាសម្លាប់កសិករនៅសំឡូត រាប់ម៉ឺននាក់ ដែលធ្វើការតវ៉ាប្រឆំាងនៅចុងទសវត្សឆ្នាំ១៩៦០ ផងដែរ។
.........................................

ក្រុមដែលគំាទ្រគណបក្សប្រជាជន តែងនិយាយថាលោកសម សារី ជាជនក្បត់ជាតិ។

តើអ្នកចោទប្រកាន់ថាលោកសម សារី ជាជនក្បត់ជាតិមានឯកសារ គ្រប់គ្រាន់ដែរឬទេ?

ឧទាហរណ៍លោកសម សារី បានរួមគំនិតធ្វើរដ្ឋប្រហារមែន តើគាត់ជាជនក្បត់ជាតិដែរឬទេ?

បើការធ្វើរដ្ឋប្រហារក្លាយជាជនក្បត់ជាតិនោះ លោកលន់ នល់ ទ្រង់ស៊ីសុវត្ថិ-សិរិមតៈ រួមជាមួយលោកហ៊ុន សែន(១៩៩៧) ក៏ក្លាយខ្លួនជាជនក្បត់ជាតិដែរ។

ក្បត់ជាតិលុះត្រាតែអ្នកនោះ ធ្វើប្រយោជន៍ដើម្បីបរទេស សម្លាប់ជាតិសាសន៍ឯង កាត់ទឹក កាត់ដី កាត់កោះ កាត់ព្រៃព្រឹក្សា ព្រមឲ្យជនអន្តោប្រវេសខុសច្បាប់ ហូរចូលមករស់យ៉ាងអនាធិបតេយ្យ
នោះបានសាកសមឥតខ្ចោះជាជន "ក្បត់ជាតិ"

ម្ចាស់អត្ថបទ៖ តា មេត្តា

Credit : chanbokeo

No comments:

Post a Comment