វៀតណាមបានបញ្ឈប់បេសកកម្មចោះខួងអណ្ដូងហ្គាសក្នុងទីកន្លែងជម្លោះនៃសមុទ្រចិនខាងត្បូង ក្រោយពីការគំរាមយ៉ាងធ្ងន់ធ្ងរពីសំណាក់ចិនផែនដីធំ។
ប្រភពសារព័ត៌មានមួយក្នុងឧស្សាហកម្មប្រេងអាស៊ីអាគ្នេយ៍បានប្រាប់ប៊ីប៊ីស៊ី(BBC)ថា ក្រុមហ៊ុនដែលនៅពីក្រោយការចោះខួងអណ្ដូង Repsol of Spain ត្រូវបានបញ្ជាឲ្យចេញពីទីកន្លែង។ វាបានកើតឡើងពីរបីថ្ងៃ បន្ទាប់ពីវាបានបញ្ជាក់អំពីកន្លែងដែលមានហ្គាសច្រើន។
សេចក្ដីរាយការណ៍ទាំងនេះត្រូវបានប្រភពទូតវៀតណាមអះអាងរួចហើយ។ យោងតាមប្រភពសារព័ត៌មានឧស្សាហកម្ម នាយកប្រតិបត្តិការរបស់ Repsol ត្រូវបានរដ្ឋាភិបាលហាណូយប្រាប់នៅសប្ដាហ៍មុនថា ចិនបានគំរាមវាយប្រហារទីតាំងទាំងឡាយរបស់វៀតណាមនៅកោះស្ភ្រែតលី ប្រសិនបើការចោះខួងអណ្ដូងហ្គាសនៅតែមិនព្រមឈប់។
ចិនបានប្រកាសយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ រួមទាំងជួរថ្មប៉ប្រះទឹក និងកោះទាំងឡាយដែលត្រូវបានជំទាស់ដោយជាតិដទៃៗទៀតផងដែរ។
ហេតុអ្វីបានជាសមុទ្រចិនខាងត្បូងមានរឿងចម្រូងចម្រាសវិវាទគ្នា?
ចិនចាត់ទុកនាវាចម្បាំងរបស់សហរដ្ឋថាជាការញុះញង់។
ការត្រៀមចោះខួងបានចាប់ផ្ដើមពីខែមុន ក្នុងតំបន់សមុទ្រប្រហែល ៤០០គ.ម. ពីឈូងសមុទ្រខាងកើតឈៀងខាងត្បូងរបស់យួន។
ប្រជាយួនហៅតំបន់នោះថា Block 136-03 និងបានជួលឲ្យក្រុមហ៊ុនមួយឈ្មោះថា Talisman-Vietnam, ក្រុមហ៊ុនសម្ព័ន្ធរបស់ Repsol។ ចំណែកចិនវិញបានហៅឈ្មោះតំបន់នោះថា Wanan Bei-21 និងបានជួលវាឲ្យក្រុមហ៊ុនផ្សេង មិនច្បាស់ជាក្រុមហ៊ុនណា, ក្នុងឆ្នាំ២០១៥ កម្មសិទ្ធិរបស់ចិនត្រូវបានលក់ឲ្យក្រុមហ៊ុនដែលចុះឈ្មោះជាហុងកុង ហៅថា Brightoil ប៉ុន្តែក្រុមហ៊ុននោះបានបដិសេធរឿងនេះ។
នាយកពីរនាក់របស់ក្រុមហ៊ុននេះជាសមាជិកជាន់ខ្ពស់របស់បក្សកុំុមុយ្នីស្តចិនផងដែរ។
The two countries had a tense stand-off in 2014 when China drilled for oil in disputed waters / AFP |
Talisman-Vietnamពីមុនបានមានម្ចាស់ជាក្រុមហ៊ុនរបស់កាណាដា Talisman ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០១៥ បានក្លាយជាផ្នែកមួយរបស់ក្រុម Repsol ដែលមានម្ចាស់ជាអេស្ប៉ាញ។
អ្នកវិភាគម្នាក់ មិនចង់ប្រាប់ឈ្មោះ បានប៉ាន់ប្រមាណថា Repsol បានចាយលុយប្រហែល ៣០០លានដុល្លារក្នុងការដាក់ទុននៅកន្លែងនេះកន្លងមក។
រឿងនេះបានធ្វើឲ្យអ្នកតាមដានទាំងឡាយភ្ញាក់ផ្អើល ចំពោះការដែលវៀតណាមគប្បីថយក្រោយយ៉ាងលឿន។
ក្នុងឆ្នាំ២០១៤ នាវាការពារឈូងសមុទ្រនិងនាវាដទៃទៀត ដែលជារបស់ចិននិងយួន បានប្រឈមមុខដាក់គ្នាក្នុងកន្លែងផ្សេងមួយរបស់សមុទ្រចិនខាងត្បូង ទៅឆ្ងាយពីភាគខាងជើង ជិតប្រជុំកោះស្ភ្រែតលី។ ហើយតាំងពីនោះមក ប្រទេសទាំងពីរនេះបានព្យាយាមជៀសវាងការប្រឈមមុខដាក់គ្នា។
Vietnam and other neighbours contest China's territorial claims in the area /AFP |
អត្ថបទព័ត៌មានប្រែសម្រួលដោយ ៖ ភាសាខ្មែរ ជាភាសាជាតិយើង
ប្រភព ៖ ប៊ីប៊ីស៊ី BBC
No comments:
Post a Comment