ទស្សនៈនយោបាយរបស់លោក Sor Chandeth ស្ដីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ​ ដើម្បីរុញ​ សម​ រង្ស៊ី​ ឲ្យឆ្ងាយពីឆាកនយោបាយកម្ពុជា លោកថា៖ បុគ្គល​ សម​ រង្ស៊ី​ មិនសំខាន់ទេ..! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ទស្សនៈនយោបាយរបស់លោក Sor Chandeth ស្ដីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ​ ដើម្បីរុញ​ សម​ រង្ស៊ី​ ឲ្យឆ្ងាយពីឆាកនយោបាយកម្ពុជា លោកថា៖ បុគ្គល​ សម​ រង្ស៊ី​ មិនសំខាន់ទេ..!

ទស្សនៈនយោបាយរបស់លោក Sor Chandeth ស្ដីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ​ ដើម្បីរុញ​ សម​ រង្ស៊ី​ ឲ្យឆ្ងាយពីឆាកនយោបាយកម្ពុជា លោកថា៖ បុគ្គល​ សម​ រង្ស៊ី​ មិនសំខាន់ទេ..!

Share This
  
លោក Sor Chandeth បានបញ្ចេញទស្សនៈនយោបាយ នៅលើ Timeline ហ្វេសប៊ុករបស់លោក ស្ដីអំពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ​ ដើម្បីរុញលោក​ សម​ រង្ស៊ី​ ឲ្យឆ្ងាយពីឆាកនយោបាយកម្ពុជា លោកថា៖ បុគ្គល​ សម​ រង្ស៊ី​ មិនសំខាន់ទេ..!

Sor Chandeth៖ និយាយដោយលែក​ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ​ ដើម្បីរុញ​ សម​ រង្ស៊ី​ ឲ្យឆ្ងាយពីឆាកនយោបាយកម្ពុជា​ គឺមិនសំខាន់ទេ​ ព្រោះវាអាចធ្វើឲ្យ​ សម​ រង្ស៊ី​ ស្លាប់ទេ​។

ប៉ុន្តែបើ​និយាយជារួម​ ការធ្វើវិសោធនកម្មច្បាប់នេះ​ បានកំពុងធ្វើឲ្យកម្ពុជាទាំងមូលខាតបង់ច្រើនណាស់​ ពិសេសក្នុងកាលៈទេសៈនេះ​ កម្ពុជាត្រូវការធនធានដ៏កម្រដូច​ សម​ រង្ស៊ី​ នេះចូលដឹកនាំស្រុកដើម្បីដោះស្រាយបញ្ហាសង្គម​ ជាអត្ថិភាព៣​ ៖

១-ផ្សះផ្សាជាតិ​ ៖​ ផ្សះផ្សារវាងពលរដ្ឋ​ និងពលរដ្ឋ​ និងផ្សះផ្សា​ រវាងអ្នកនយោបាយ​ និងអ្នកនយោបាយ​ ដែលកំពុងបែកបាក់ក្នុងផ្លូវចិត្ត​ ផ្លូវអារម្មណ៏​ គ្មានពេលឈប់សំរាក។

២-កំណែទម្រង់រដ្ឋបាល​ និងប្រព័ន្ធយុត្តិធម៌ ៖​ កត្តាជីវភាពរបស់មន្ត្រី​ កង្វះខាតប្រព័ន្ធការងារទំនើបកម្ម​ កង្វះនីតិរដ្ឋ​ និងឥទ្ធិពលអ្នកនយោបាយ​ បានធ្វើឲ្យប្រព័ន្ធរដ្ឋបាលយើង​ មិនឆ្លើយតបទៅនឹងសម័យកាលសាកលភាវូនីកម្ម។

៣-សេដ្ឋកិច្ចជាតិ​ និងសេដ្ឋកិច្ចគ្រួសារ​ ៖​ បច្ចុប្បន្ននេះ​ ទាំងសេដ្ឋកិច្ចជាតិ​ ទាំងជីវភាពរបស់ប្រជាពលរដ្ឋ​ កំពុងជួបបញ្ហាគរឲ្យព្រួយបារម្ភ​ ពិសេសកង្វះទីផ្សារផលិតផលកសិកម្ម។

ក្នុងន័យនេះ​ ពុំមានន័យថា​ ៖​ ក្រៅពីលោក​ សម​ រង្ស៊ី​ នៅកម្ពុជាគ្មានអ្នកចេះដឹងនោះទេ​ រឿងដែលខ្វះគឺ​ "ឆន្ទៈនយោបាយ"៕

បាងកក​ ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០១៧
រូបថត ពីហ្វេសប៊ុកលោក Sor Chandeth 

រូបថត ពីហ្វេសប៊ុកលោក Sor Chandeth 

រូបថត ពីហ្វេសប៊ុកលោក Sor Chandeth 

ប្រភព៖​ ហ្វេសប៊ុកលោក Sor Chandeth

No comments:

Post a Comment