អាកាសធាតុព្យុះភ្លៀងចាប់ផ្ដើមបង្កឲ្យជន់លិចលង់តំបន់មួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ព្រមានអំពីទឹកជំនន់បន្ថែមទៀត ហើយក៏អំពាវនាវដល់ពលរដ្ឋនៅតាមដងទន្លេ ឲ្យប្រុងប្រយ័ត្នក្នុងរយៈពេលពីរបីថ្ងៃទៅមុខទៀត។
អនុប្រធានព័ត៌មាន និងទំនាក់ទំនងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ កក្កដា ថា កម្ពស់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង នឹងឡើងដល់កម្រិតប្រកាសអាសន្ននៅថ្ងៃទី២៨ កក្កដា៖ «»។
ស្របនឹងការព្រមាននេះដែរ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសឲ្យពលរដ្ឋនៅក្នុងខេត្តនេះប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយទឹកជំនន់ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានខេត្តមួយចំនួនបានលិចលង់ ដូចជាខេត្តព្រះវិហារ ឧត្ដរមានជ័យ កំពង់ធំ និងខេត្តកំពត។ លោក កែវ វី ឲ្យដឹងថា ការខូចខាតធ្ងន់ធ្ងរជាងគេ គឺខេត្តព្រះវិហារ៖ «»។
លោកថា បន្ទាប់ពីខេត្តព្រះវិហារ គឺខេត្តឧត្ដរមានជ័យ ក៏មានការខូចខាតធ្ងន់ធ្ងរបង្គួរដែរ ដូចជាបាក់ទំនប់នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ហើយជម្លៀសពលរដ្ឋចេញចំនួន ៤ឃុំ។ រីឯខេត្តកំពង់ធំ វិញ មានស្រុកសណ្ដាន់ និងស្រុកកំពង់ស្វាយ មានទឹកលិចលង់ខ្លះ ប៉ុន្តែប្រសិនបើទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ ឡើងជាង ៣តឹកទៀត នឹងដល់កម្រិតប្រកាសអាសន្ន។
ចំពោះទឹកជំនន់នៅខេត្តកំពត ដែលលិចលង់ស្រុកទឹកឈូ កាលពីថ្ងៃទី២៦ កក្កដា លោក កែវ វី ថាមិនមានការខូចខាតធ្ងន់ធ្ងរទេ ព្រោះទឹកនោះលិចមានរយៈពេលខ្លី ដែលបណ្ដាលមកពីការបើកទ្វារទំនប់វារីអគ្គិសនីកំចាយ។ ដូចជាការលិចផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ដែរ នៅពេលនេះលោកថា ទឹកនៅតំបន់ទាំងនេះបានស្រកខ្លះហើយ។
ទោះជាយ៉ាងនេះក្ដី លោក កែវ វី អនុប្រធានព័ត៌មាន និងទំនាក់ទំនងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា នៅពេលនេះ អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាខេត្ត និងថ្នាក់ជាតិ បានត្រៀមវិធានការសង្គ្រោះបន្ទាន់ហើយ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
រឿងនេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសរសេរសារជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ នៅទំព័រហ្វេសប៊ុករបស់លោកផងដែរ ថា ៖
សូមប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់
ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួនគឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។
តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើ អោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។
ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំ បណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។
សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹង ដងស្ទឹង និង សមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕
ប្រភព ៖ Samdech Hun Sen, Cambodian Prime Minister

No comments:
Post a Comment