លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា មានមន្រ្តីជាន់ខ្ពស់ និងជាន់ទាបមួយចំនួនរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាចង់មករួបរួម និងចុះចូលជាមួយនឹងគណបក្សសង្រ្គោះជាតិ ប៉ុន្តែអ្នកទាំងនោះមិនហ៊ានមកនោះ
ទេ ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបានថ្លែងបញ្ជាក់ថា មូលហេតុដែលក្រុមមន្រ្តីរបស់រដ្ឋាភិបាលបក្សប្រជាជន មិនហ៊ានមកចូលរួមជាមួយនឹងគណបក្សសង្រ្គោះជាតិ ដោយសារអ្នកទាំងនោះរងការគម្រាមកំហែងពីមេដឹកនាំរបស់ពួកគេ ។ លោកបន្តថា មេដឹកនាំនោះ គឺចង់បង្កើតសង្រ្គាមជាមួយនឹងជាតិសាសន៍ខ្លួនឯង ធ្វើយ៉ាងណាដើម្បីរក្សាអំណាច ដែលគេកំពុងមាន ខ្លាចបាត់បង់អំណាចទៅអ្នកផ្សេង ៖ « ដរាបណាអ្នកកាន់អំណាចនៅស្រុកខ្មែរនៅតែកាន់អំណាច គេ
អត់អោយមានការអនុវត្ត វប្បធម៌សន្ទនាទេ គេចង់អោយវប្បធម៌សង្គ្រាម បរិយាកាសសង្រ្គាម ដើម្បីសម្លុតគ្នាគេ » ។
ថ្លែងនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ២៣ កក្កដា ២០១៧ នៅទីក្រុងប៉ារីស លោក សម រង្ស៊ី បានបញ្ជាក់ថា សម្រាប់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនអាចធ្វើអ្វីដែលនាំអោយកម្ពុជារីកចម្រើនទៅមុខបាននោះទេ ដូច្នេះជម្រើសរបស់ពលរដ្ឋនៅពេលនេះ គឺមានតែបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានតែប៉ុណ្ណោះ ។
លោក សម រង្ស៊ី អះអាងថា បើតាមលោកដឹង និងការធ្វើនយោបាយរបស់លោកអស់រយៈពេលស្ទើរពេញមួយជីវិតនេះអ្នកដឹកនាំអំណាចនៅស្រុកខ្មែរគ្មានបានធ្វើអ្វីនោះទេ ក្រៅតែពីការដើរកាន់កាំភ្លើង ហើយដើរគម្រាមកំហែងគេ ដើរសម្លុតគេឯងដើម្បីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ។ លោក សម រង្ស៊ី ជឿជាក់ថា ពលរដ្ឋកម្ពុជាកំពុងត្រូវការការផ្លាស់ប្ដូរសង្គមខ្លាំង ជាហេតុធ្វើអោយគណបក្សកាន់អំណាចកំពុងភ័យខ្លាចបាត់បង់អំណាច និងរកវិធីគម្រាមគេឯងដើម្បីឱ្យគេខ្លាច ៕
ប្រភព ៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ

No comments:
Post a Comment