ប្រជាពលរដ្ឋម្នាក់នៅឃុំខ្វាវ ខេត្តតាកែវ បានចេញមុខរិះគន់លោកមេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិ រឿងយកលុយពីប្រជាពលរដ្ឋ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ប្រជាពលរដ្ឋម្នាក់នៅឃុំខ្វាវ ខេត្តតាកែវ បានចេញមុខរិះគន់លោកមេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិ រឿងយកលុយពីប្រជាពលរដ្ឋ

ប្រជាពលរដ្ឋម្នាក់នៅឃុំខ្វាវ ខេត្តតាកែវ បានចេញមុខរិះគន់លោកមេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិ រឿងយកលុយពីប្រជាពលរដ្ឋ

Share This

ប្រជាពលរដ្ឋម្នាក់នៅឃុំខ្វាវ ខេត្តតាកែវ បានចេញមុខរិះគន់លោកមេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិ រឿងយកលុយពីប្រជាពលរដ្ឋ ធ្វើឱ្យកក្រើកពេញសារបណ្ដាញសង្គម តែការពិតប្រាកដទាក់ទងរឿងនេះ ធ្វើឱ្្យអ្នកបង្ហោះសាររិះគន់ដួលផ្ងារពោះ អាម៉ាស់មុខតែម្ដង ព្រោះភាពល្ងង់ខ្លៅខ្លួនឯងសោះ ។

ការពិតលិខិតបញ្ជាក់កម្មសិទ្ធិប្រជាខ្មែរត្រូវតែបង់តាមតម្លៃរដ្ឋដាក់កំណត់តម្លៃ អ៊ីចឹងប្រជាពលរដ្ឋទៅបញ្ជាក់ត្រូវចាយ ៣០០០០៛ ហើយមេឃុំចេញវិក័យបត្រត្រឹមត្រូវឱ្យ  នេះបញ្ជាក់ថាគាត់ធ្វើការតាមច្បាប់របស់ថ្នាក់លើដាក់ជូន ហើយថវិកាចំនួនទាំងអស់នេះ គឺចូលរដ្ឋ គាត់មានទៅពុករលួយឯណា មកពីយើងប្រជាពលរដ្ឋខ្លួនឯងល្ងង់ មិនយល់ពីច្បាប់កំណត់បានជានិយាយដូច្នេះ សូមឈប់ល្ងង់ទៀតទៅ ។

Ir Channa​ ៖​ ប្រជាពលរដ្ឋម្នាក់នៅឃុំខ្វាវ ខេត្តតាកែវ បានចេញមុខរិះគន់លោកមេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិ នៅឃុំខ្វាវនេះថា នៅតែបន្តយកលុយពីគាត់ ពេលគាត់មកសុំបញ្ជាក់ប្លង់ដី ដែលខុសពីការសន្យាក្នុងពេលឃោសនាបោះឆ្នោត ថាបើបក្សសង្គ្រោះជាតិជាប់ជាមេឃុំ ការធ្វើសំបុត្រស្នាមគ្រប់ប្រភេទមិនយកលុយពីប្រជាពលរដ្ឋទេ។ 

គាត់បន្តថា គិតទៅពួកគាត់បានត្រឹមតែថា តែនិយាយមែន។ ប៉ុន្តែបើមើលទៅលើបង្កាន់ដៃបង់ប្រាក់ ដែលប្រជាពលរដ្ឋរូបនោះបង្ហាញមក វាមិនមែនជាការទារប្រាក់ក្រៅពីរង្វង់ច្បាប់ឡើយ គឺលោកមេឃុំថ្មីធ្វើតាមច្បាប់កំណត់សុទ្ធសាធ មានន័យថាប្រជាពលរដ្ឋរូបនោះត្រូវបង់ប្រាក់តាមតែច្បាប់កំណត់ ហើយប្រាក់នោះត្រូវបង់ចូលជាតិ មិនមែនចូលហោប៉ៅឯកជនរបស់លោកមេឃុំថ្មីនោះទេ។ 

ដូច្នេះលោក មេឃុំថ្មីមិនបានប្រព្រិត្តខុសអ្វីទាល់តែសោះ មិនខុសទាំងច្បាប់ មិនខុសទាំងការសន្យាក្នុងពេលឃោសនាបោះឆ្នោត។


ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប អោយមានសេចក្តីក្លាហានបញ្ចេញមតិពីការពិត បើសិនឃើញថាមេឃុំ ក្រុមប្រឹក្សាឃុំ ទោះបីមកពីគណបក្សណាក៏ដោយ ស្មៀនឃុំ និងមន្ត្រីរដ្ឋការទាំងឡាយណា ដែលប្រព្រិត្តអំពើពុករលួយ ឬគាបសង្កត់គំរាមកំហែងដល់ប្រជាពលរដ្ឋ តែសូមកុំយករឿងបែបនេះមកចោទលើមេឃុំដែលស្អាតស្អំទៀត។ ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមអោយមេឃុំទាំងអស់ធ្វើកិច្ចការបំរើប្រជាពលរដ្ឋឲ្យបានតាមការសន្យា មិនពុករលួយ មិនគាបសង្កត់ប្រជាពលរដ្ឋជាដាច់ខាត៕



ប្រភព ៖​​ Ir Channa​ 


No comments:

Post a Comment