លោក អេង ឆៃអ៊ាង បានចំអកឱ្យលោក សុខ ទូច ថា គួរតែបង្កើតច្បាប់លុបអក្សរខ្មែរចោលទៅ ប្រសិនបើហ៊ានធ្វើច្បាប់លើការប្រើពាក្យ « សង្រ្គោះ » ឬ « បដិវត្តន៍ » តាមការស្នើ !!
មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានបញ្ចេញសារមួយបែបអស់សំណើចបូក រួមជាមួយនឹងការចំអកដាក់លោក សុខ ទូច ជុំវិញការស្នើឱ្យធ្វើច្បាប់ពិនិត្យទៅលើការប្រើពាក្យថា « សង្រ្គោះ » និងពាក្យថា « បដិវត្តន៍ » ជាដើម ។
អត្ថន័យរបស់លោក អេង ឆៃអ៊ាង បានសរសេរលើកឡើងថា បើសិនជាមានសមាជិកសភាបក្សណាមួយ គាំទ្រ ឬក៏រហូតឈានដល់ការបង្កើតច្បាប់នេះតាមការលើកឡើងមែននោះ គួរណាតែបង្កើតច្បាប់លុបអក្សរខ្មែរ ដែលបង្កើតឡើង ដោយសម្ដេចព្រះសង្ឃរាជ ជួនណាត តែម្ដងទៅ ។ លោកបន្តចំអកទៀតថា ក្រោយពេលលុបអក្សរសាស្រ្តខ្មែរដែលបង្កើត និងរៀបចំដោយស្ដេចសង្ឃហើយនោះ លោក សុខ ទូច គួរតែបង្កើតអក្សរសាស្រ្តថ្មី ហើយយកមកប្រើតែម្ដងទៅ ។
លោក អេង ឆៃអ៊ាង ឱ្យដឹងបែបនេះ ៖ « បើគាំទ្រឲ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យប្រើពាក្យ"ខ្មែរ" មួយចំនួន ដូចលោកសុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរ ដែលបង្កើតនិងរៀបចំដោយសម្តេចសង្ឃរាជ ជួន ណាត ចេញទៅ ហើយឲ្យលោក សុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ » ។
ការសរសេរលើកឡើងរបស់លោក អេង ឆៃអ៊ាង នៅលើហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២០ ខែកក្កដា នេះ ក្រោយពេលដែល លោក សុខ ទូច បានស្នើអោយពិនិត្យ និងធ្វើច្បាប់ទៅលើការប្រើពាក្យថា សង្រ្គោះជាតិ ឬក៏បដិវត្តន៍ ជាដើម ក្រោមហេតុផលមួយចំនួន ។
នៅក្នុងវេទិកាតុមូលស្តីពីទស្សនៈជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីថ្ងៃទី១៩ កក្កដា ម្សិលមិញនេះអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា កម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រោះដូចសម័យដែលមានសង្រ្គាមកាប់ចាក់គ្នា ឬត្រូវធ្វើបដិវត្តន៍អ្វីនោះទេ ដូច្នេះហើយ ទើបពុំចាំបាច់គួរប្រើពាក្យទាំងនេះ ប៉ុន្តែពាក្យដែល ល្អហើយត្រូវយកមកប្រើប្រាស់នោះ គឺការធ្វើកំណែទម្រង់។
លោក សុខ ទូច លោកបន្តលើកឡើងទៀតថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យទាំងនេះ ។ ៖ «កន្លែងខ្លះខ្ញុំចង់ឲ្យមានការធ្វើវិសោធនកម្មលើការប្រើប្រាស់ពាក្យទៀត ពាក្យបដិវត្តន៍ ពាក្យសង្គ្រោះ សូម្បីតែសម័យតេជោហ្នឹង សម្តេចនាយកបើលោកប្រើពាក្យសង្គ្រោះគឺខុសតែម្តង តែបើសម្តេចតេជោ និយាយពីសមមិត្ត ហ៊ុន សែន និយាយពីសង្គ្រោះអាហ្នឹងត្រូវ» ។
យ៉ាងណាក៏ដោយចុះ ចំពោះពាក្យបដិវត្តន៍នេះ កន្លងមក មន្រ្តីរដ្ឋាភិបាលតែងតែធ្វើការព្រមានជាច្រើនលើកច្រើនសាររួចមកហើ យ ។ មន្រ្តីរដ្ឋាភិបាលកំពូលៗ ដែលមានទាំងនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង នោះ ធ្លាប់បានគម្រាមថា នឹងកម្ចាត់ក្រុមណាមួយ ដែលមានបំណងចង់ធ្វើបដិវត្តន៍ ទោះបីជាលោកមិនបានប្រកាសពីការចង់កម្ចាត់លើអ្នកប្រើប្រាស់ពាក្យនេះក្ដី ៕
ប្រភព ៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ

Eng Chhai Eang |
Sok Touch - សុខ ទូច |
ប្រភព ៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment