ជនបរទេសម្នាក់ ដែលបានស៊ីដាច់លុយជិត៣០លានដុល្លារ ពីភរិយាលោក​ កៅ គឹមហួន ត្រូវប៉េអឹមចាប់ខ្លួនបានហើយ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជនបរទេសម្នាក់ ដែលបានស៊ីដាច់លុយជិត៣០លានដុល្លារ ពីភរិយាលោក​ កៅ គឹមហួន ត្រូវប៉េអឹមចាប់ខ្លួនបានហើយ!!

ជនបរទេសម្នាក់ ដែលបានស៊ីដាច់លុយជិត៣០លានដុល្លារ ពីភរិយាលោក​ កៅ គឹមហួន ត្រូវប៉េអឹមចាប់ខ្លួនបានហើយ!!

Share This

ភ្នំពេញ៖ ក្រោយពីធ្វើការស្រាវជ្រាវ និងតាមប្រមាញ់មួយរយៈខ្លី ជនសង្ស័យ ដែលជាជនបរទេសម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន និងបញ្ជូនមកកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ កក្កដានេះ បន្ទាប់ពីស៊ីដាច់ប្រាក់ ភរិយាលោក កៅ គឹមហួន អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ជិត៣០លានដុល្លារ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី បានប្រាប់ថា រឿងករណីឆបោកលុយរាប់លានដុល្លារនេះ លោកមិនស៊ីជម្រៅទេ គ្រាន់តែដឹងថា កម្លាំងអាវុធហត្ថជាអ្នកធ្វើ ក្រោមបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ប៉ុណ្ណោះ។

ប្រភពពីមន្រ្តីតុលាការ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST មុននេះបន្តិចថា ជនជាតិកូសូវ៉ូម្នាក់ បន្ទាប់ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ហើយនោះ ពេលនេះស្ថិតក្នុងការសាកសួរ របស់ចៅក្រម។

មន្ត្រីដដែលបានបញ្ជាក់ថា​ ជនសង្ស័យឈ្មោះ​ DENIS COKOVIC ហៅ DENIS DENY ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិកូសូវ៉ូ ត្រូវបានតំណាងអយ្យការ ចោទពីបទឆបោក និងសមគំនិត ក្នុងអំពើមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា ថ្ងៃទី២៦ ខែឧសភា និង១២ មិថុនា ឆ្នាំ២០១៧ តាមមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ (មាត្រា២៩ នៃក្រមព្រហ្ម​ទណ្ឌ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់)។

បើតាមប្រភពព័ត៌មាន បានបង្ហើបថា ​សមត្តកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៥ កក្កដា ២០១៧ បាននាំខ្លួនជនជាតិកូសូវ៉ូម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធស៊ីដាច់ប្រាក់ភរិយាលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន២៧លានដុល្លារអាមេរិក តាមរូបភាពរៀបចំរីស្ស៊ត នៅខេត្តកែប និងកំពត ។

​ជនសង្ស័យឈ្មោះ កូកូវ៉ិច ឌឺនីស ភេទប្រុស អាយុ៥៤ឆ្នាំ បានត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី២១ កក្កដា នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ។ ប៉ុន្តែនៅពេលឆែកឆេរបុរសរូបនោះ បែរជាកាន់លិខិតឆ្លងដែន ជនជាតិអូស្ត្រាលីទៅវិញ ។

ដើមចមនៃការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ពុំមានប្រភពណា បញ្ជាក់ឲ្យដឹងជាផ្លូវការនោះទេ សូម្បីសមត្ថកិច្ច ដែលចាប់បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក៏មិនបង្ហើបឲ្យដឹងដែរ ប៉ុន្តែទោះបីមានការលាក់លៀមយ៉ាងណាក្តី ប្រភពព័ត៌មាននៅតែធ្លាយចេញ មិនអាចបិតជិតឡើយ ។

នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងទៀតថា បុរសរូបនេះ បានចូលមកប្រទេសកម្ពុជា បើកក្រុមហ៊ុនមួយ ជាមួយអ្នកស្រី ឃឹម រ៉ានី ភរិយាលោក កៅ គឹមហួន និងមនុស្សមួយចំនួនទៀត រួចលើកគម្រោងរៀបចំធ្វើរីស្ស៊​ត នៅខេត្តកែប និងខេត្តកំពត ក្នុងទំហំទឹកប្រាក់ រាប់សិបលានដុល្លារអាមេរិក ។

នៅពេលរៀបចំដំណើរការ ជនសង្ស័យរូបនេះ បានប្រាប់សមាជិកភាគហ៊ុនក្នុងក្រុមហ៊ុនថា ក្រុមហ៊ុនធំនៅបរទេស ដែលមានដើមទុនហាសិបពាន់លានដុល្លារអាមេរិក ពុំទាន់ទម្លាក់ប្រាក់មកឲ្យទេ ។ ដូច្នេះ សូមឲ្យសមាជិកភាគហ៊ុនទាំងអស់ ចេញប្រាក់ជាមុនសិន ដើម្បីបានដំណើរការ ។ ពេលនោះ ភរិយាលោក កៅ គឹមហួន បានចេញប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនសង្ស័យ រហូតចំនួន២៧លានដុល្លារអាមេរិក ។

ក្រោយពេល​បានទទួលប្រាក់រួចហើយ ជនសង្ស័យពុំបានយកប្រាក់នេះ ទៅដំណើរការសាងសង់រីស្ស៊ត ដូចការអះអាងនោះទេ ធ្វើឲ្យសមាជិកភាគហ៊ុន  មានការសង្ស័យ ទើបឈានដល់ការស្រាវជ្រាវដឹងថា ពុំមានគម្រោងរៀបចំរីស្ស៊តនៅខេត្តកែប និងខេត្តកំពតឡើយ ។ បន្ទាប់មកជនសង្ស័យ បានទាមទារប្រាក់បន្ថែម ចំនួន៤លានដុល្លារទៀត ទើបភរិយាលោក កៅ គឹមហួន ដាក់ពាក្យប្តឹង នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចរៀបចំគម្រោងចាប់ខ្លួន ខណៈពេលជនសង្ស័យ មកទទួលប្រាក់ ។

ពេលសមត្តកិច្ច ឃាត់ខ្លួនជនសង្ស័យបានហើយ ក៏នាំទៅឆែកឆេរកន្លែងស្នាក់នៅ ក្នុងអាផាតមិនដាលីស នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការដកហូតប្រាក់ចំនួន៤២ម៉ឺនដុល្លារអាមេរិក នៅក្នុងអាផាតមិន ដែលជនសង្ស័យរស់នៅ ៕


ប្រភព ៖ campost

No comments:

Post a Comment