គណបក្ស​សង្គ្រោះ​ជាតិ​ ​ចាប់ផ្តើម​ដូរ​ស្លាក​ ដែល​មាន​រូប​លោក​ សម រង្ស៊ី ​!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គណបក្ស​សង្គ្រោះ​ជាតិ​ ​ចាប់ផ្តើម​ដូរ​ស្លាក​ ដែល​មាន​រូប​លោក​ សម រង្ស៊ី ​!!

គណបក្ស​សង្គ្រោះ​ជាតិ​ ​ចាប់ផ្តើម​ដូរ​ស្លាក​ ដែល​មាន​រូប​លោក​ សម រង្ស៊ី ​!!

Share This

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ដក​ស្លាក​ដែល​មាន​រូប​លោក​ សម រង្ស៊ី ​និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​ចេញ​ជា​បណ្តើរៗ​ហើយ​នៅ​មុន​ពេល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏ចម្រូង​ចម្រាស​ចូល​ជា​ធរមាន​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។
លោក​ មុំ ប៉ាច ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែកកំពឹស​ក្នុង​ខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹង​ថា​សង្កាត់​របស់​លោក​បាន​ចាប់ផ្តើម​ដក​ស្លាក​ដែល​មាន​រូប​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ចាប់​ដៃ​គ្នា​ចេញ ចាប់​តាំងពី​ថ្ងៃ​ដែល​រដ្ឋសភា អនុម័ត​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មក​ម្ល៉េះ​។

ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក គឹម សួរភីរិទ្ធ និង​លោក គី វ៉ាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​សម្រេច​រួច​ហើយ​ថា​នឹង​លុប មិន​ត្រឹម​តែ​រូប​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ពី​ស្លាក​គណបក្ស​ទេ ប៉ុន្តែ​ថែម​ទាំង​នឹង​លុប​រូប​លោក កឹម សុខា ដែល​ជា​ប្រធាន​បច្ចុប្បន្ន​ផង​ដែរ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ពី​សំណាក់​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច បន្ទាប់ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ ២ ​ដង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវ​បាន​អនុម័ត​ដែល​នឹង​ចូល​ជា​ធរមាន​នាពេល​ឆាប់ៗ បន្ទាប់ពី​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​នេះ​ដើម្បី​ដាក់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ឆាក​នយោបាយ ខណៈ​លោក សម រង្ស៊ី កំពុង​ត្រូវ​បាន​ហៅ​ដោយ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​ថា​ជា​ «​ទណ្ឌិត​»​។

លោក​ វ៉ាន់ដារ៉ា ថ្លែង​ថា​៖ «​នាពេល​ខាង​មុខ​យើង​នឹង​ដាក់​ស្លាក​របស់​គណបក្ស​នូវ​រូប​ព្រះអាទិត្យ​...​ដើម្បី​កុំ​ឲ្យ​វា​មាន​បញ្ហា​ស្មុគស្មាញ​ពេក​នាពេល​ខាង​មុខ​តទៅ​ទៀត​យើង​ត្រូវ​តែ​ដាក់​រូប​ព្រះអាទិត្យ​»​។ លោក​បន្ថែម​ថា​មេដឹកនាំ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ត្រូវ​គេ​បង្ក​រឿង​នាពេល​ខាង​មុខ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​សម្រេច​មិន​ដាក់​រូប​មេដឹកនាំ​ណា​មួយ​របស់​គណបក្ស​នៅលើ​ស្លាក​គណបក្ស​លើក​លែង​តែ​រូប​ព្រះអាទិត្យ​។

ជាង​នេះ​ទៀត​លោក គឹម សួរភីរិទ្ធ ក៏​បាន​ថ្លែង​ផង​ដែរ​ថា​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​ជា​និមិត្តរូប​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំងពីរ [​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​] ដើម្បី​សង្គ្រោះ​ជាតិ​។

លោក គឹម សួរភីរិទ្ធ បាន​ថ្លែង​ថា​៖ «​យើង​បាន​គិត​រួច​ហើយ និង​បាន​រៀបចំ​ផ្លាស់ប្តូរ​ដោយសារ​យើង​ដឹង​ថា​ច្បាប់​នេះ​ពួកគេ​មាន​ចេតនា​ [​បង្ខំ​] ​យើង​ឲ្យ​លុប​ចោល បើ​មិន​ដូច្នោះ​ពួកគេ​នឹង​រំលាយ​គណបក្ស​របស់​យើង​»​។

លោក​ថា​៖ «​ប្រហែល​ជា​យើង​គិត​ថា​មិន​ដាក់​ [​រូប​លោក កឹម សុខា​] ដើម្បី​ចៀស​ពី​ [​បញ្ហា​] យើង​នឹង​ដាក់​រូប​សញ្ញា​ [​ព្រះអាទិត្យ​]»​។

ទោះ​យ៉ាង​ណា​ទាំង​លោក គី វ៉ាន់ដារ៉ា និង​លោក​ គីម សួរ ភិរិទ្ធ មិន​បាន​បញ្ជាក់​ថា តើ​គណបក្ស​បាន​ចំណាយ​ប្រាក់​ប៉ុន្មាន​សម្រាប់​ការ​ដាក់​ស្លាក​គណបក្ស​កាលពី​អតីតកាល និង​នាពេល​អនាគត​ដើម្បី​ផ្លាស់ប្តូរ​ស្លាក​គណបក្ស​ថ្មី​​ទូទាំង​ប្រទេស​នោះ​ទេ​។

ប៉ុន្តែ​លោក គី វ៉ាន់ដារ៉ា គ្រាន់តែ​បញ្ជាក់​ថា​សម្រាប់​ខេត្ត​នីមួយៗ​មេដឹកនាំ​ខេត្ត​ទទួល​ខុសត្រូវ​ក្នុង​ការ​ដាក់​ស្លាក​គណបក្ស ដូច្នេះ​ការ​ចំណាយ​ប៉ុន្មាន​គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​ និង​ទំហំ​ស្លាក​។

ដោយ​ថ្លែង​សំដៅ​ទៅ​ខេត្ត​បាត់ដំបង​ដែល​មាន​ស្លាក​ធំៗ​ជាង​ ១០០ ​មាន​រូបភាព​លោក សម រង្ស៊ី និង​លោក កឹម សុខា នោះ ការ​ចំណាយ​មាន​ប្រមាណ​ជាង​ ២ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ការ​ផ្លាស់ប្តូរ​ស្លាក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ថ្លែង​ថា​វា​ជា​រឿង​របស់​គណបក្ស​ឲ្យ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ទៅ​តាម​ច្បាប់​ជាតិ​។

លោក សួស យ៉ារ៉ា បាន​ថ្លែង​ថា​៖ «​គ្មាន​បញ្ហា​ដែល​ [​ពួកគេ​] ​ត្រូវ​បារម្ភ​ទៀត​ទេ​។ បញ្ហា​សំខាន់​ពួកគេ​គោរព​ច្បាប់​ជាតិ ពួកគេ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​សេរី និង​យុត្តិធម៌​»​។

អ្នក​វិភាគ​នយោបាយ បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល បាន​គាំទ្រ​ការ​លុប​រូប​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ស្លាក​គណបក្ស​ហើយ​ថា បើ​ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​លុប​រូប​លោក កឹម សុខា និង​លោក សម រង្ស៊ី ពី​ស្លាក​គណបក្ស វា​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។

លោក ចាន់ វិបុល បាន​ថ្លែង​ថា​៖ «​ប្រជាប្រិយភាព​របស់ [​គណបក្ស​សង្គ្រោះ​ជាតិ​] ​គឺ​មិនមែន​ដោយសារ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​សកម្មភាព​យុទ្ធនាការ​របស់​ [​គណបក្ស​សង្គ្រោះ​ជាតិ​]​។ ខ្ញុំ​ឃើញ​ថា​រាល់​ការ​សម្រេច​មិន​ដាក់​រូប​មេដឹកនាំ​គឺជា​គំនិត​ល្អ​មួយ​។ ជាទូទៅ​ពួកគេ​មិន​ត្រូវ​ដាក់​រូប​មេដឹកនាំ​ទេ​ដោយសារ​គណបក្ស​មិនមែន​ជា​របស់​មេដឹកនាំ គណបក្ស​បម្រើ​អត្ថប្រយោជន៍​ជាតិ​»៕



ប្រភព ៖​ postkhmer

No comments:

Post a Comment