ការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម បានជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការទិញយានជំនិះថ្មី និងសេវាផ្សេងៗទៀតមិនពិបាកដូចមុនទៀតទេ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានដឹងថា តើអ្វីខ្លះអាចធ្វើតាមប្រព័ន្ធអនឡាញបាន? ខាងក្រោមជាសេវាសាធារណៈមួយចំនួន ដោយប្រជាពលរដ្ឋមិនចាំបាច់ទៅដល់ទីតាំងផ្ទាល់នោះទេ៖
១. ប័ណ្ណសម្គាល់ម៉ូតូ និងផ្លាកលេខ
សេវាកម្មនេះ គឺប្រជាពលរដ្ឋនឹងទទួលបាន នៅពេលទិញម៉ូតូពីម្ចាស់ហាងផ្ទាល់តែម្ដង។ ក្នុងនោះបងប្អូនគ្រាន់តែចំណាយ ៤ម៉ឺនរៀលបន្ថែម លើតម្លៃម៉ូតូជាការស្រេច បន្ទាប់មកអាចអូសម៉ូតូចេញពីហាងជិះបានតែម្ដង។
២.ការចុះបញ្ជីយានយន្ត
ប្រសិនប្រជាពលរដ្ឋចង់ចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ គ្រាន់តែស្កេនឯកសារមួយចំនួនដូចជា៖
-បង្កាន់ដៃពន្ធយានយន្ត
-វិក្កយបត្រ ឬលិខិតលក់ក្នុងករណីយានជំនិះជាកម្មសិទ្ធិឯកជន
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
-អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិឯកជន
ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលចង់ទិញឡានម៉ូតូថ្មីជិះ លែងខ្វល់ចំពោះបញ្ហានេះ ក៏ដូចជាអាចលុបបំបាត់ចោលទាំងអស់ នូវរាល់ចំណាយក្រៅផ្លូវការ។ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទិញ ឡានម៉ូតូហើយ អាចអូសចេញពីហាងជិះបានតែម្ដង។
ចុចត្រង់នេះសម្រាប់ការចុះបញ្ជីយានយន្ត
៣. ការបញ្ជាទិញផ្លាកលេខ
ចាប់ពីថ្ងៃនេះតទៅរាល់ការកុម្ម៉ង់ទិញផ្លាកលេខយានយន្តល្អៗ អាចធ្វើតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងផ្ទាល់ ដោយមិនអស់លុយច្រើន។ ចំពោះឯកសារតម្រូវបងប្អូនប្រជាពលរដ្ឋគ្រាន់តែមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប្រសិនបើនៅភ្នំពេញត្រូវមានសៀវភៅស្នាក់នៅជាការស្រេច។ បងប្អូនអាចទិញទុករយៈពេល ១ខែ ឬពេលចុះបញ្ជីយានយន្តតែម្ដងក៏បាន។
៤. ដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ
ប្រឡងយកប័ណ្ណបើកបរប្រភេទ ខ តម្លៃត្រឹម ៩០០០០៛ តែប៉ុណ្ណោះ។ ការប្រឡងយកប័ណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មកាន់តែងាយស្រួល មិនមានការចំណាយក្រៅផ្លូវការ។
ដាក់ពាក្យប្រឡងតាមរយៈ៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម
៥. ការដាក់ពាក្យស្នើសុំឆៀកឡាន
ប្រជាពលរដ្ឋមិនចាំបាច់តម្រង់ជួរទេ ចង់ទៅពេលណា បានពេលហ្នឹង គ្រាន់តែកក់ពេលវេលា កាលបរិច្ឆេទ និងទីតាំងផ្ដល់សេវា តាមតំណភ្ជាប់នេះ រួចយកឡានទៅឆៀកជាការស្រេច៕
ប្រភព ៖ sabay

No comments:
Post a Comment