តើអាចជាការខិតខំរបស់មេដឹកនាំខ្មែរដើម្បីថែរក្សាការពារយួនឧក្រិដ្ឋនៅកម្ពុជាតាមបណ្តាំចៅហ្វាយនាយមេដឹកនាំយួនដែរទេ?
សូមបញ្ជាក់ថា បញ្ហាចាប់ក្មេងកម្ពុជាបានកើតមានឡើងយ៉ាងកក្រើកទូទាំងប្រទេសនាខែនេះ ហើយជនឧក្រិដ្ឋមួយចំនួនធំគឺជាជនជាតិយួន។
ជាក់ស្តែងករណីស្ត្រីជនជាតិយួនឈ្មោះចាំង ភេទស្រីអាយុ ២៦ឆ្នាំ មុខរបរ កោសខ្យល់ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវបានចាប់ក្មេងស្រីឈ្មោះ រស់ ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំមុខរបរ សិស្ស ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៦ និង ៣០នាទីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ពេលជនជាតិយួននោះកំពុងប្រព្រឹត្តបទល្មើស ត្រូវឪពុកម្តាយក្មេងស្រី និងអ្នកភូមិអន្តរាគមទាន់ និងបានចាប់បញ្ជូនជនល្មើសឲ្យអាជ្ញាធរយកទៅឃុំខ្លួន និងដើម្បីកាត់ទោសពីបទឧក្រិដ្ឋ។
ផ្ទុយទៅវិញាខាងអាជ្ញាធរមិនបានយកជនល្មើសទៅឃុំខ្លួន និងកាត់ទោសទេ តែបែរជាខិតខំដុតដៃដុតជើងយកជនល្មើសជនជាតិយួននោះទៅពេទ្យសុំលិខិតបញ្ជាក់ថា «ឆ្គួត» ទៅវិញ។ ក្រោយមកជនជាតិយួននេះត្រូវបានដោះលែងយ៉ាងរំភើយ ដោយខាងអាជ្ញាធរអះអាងថាស្រីយួននេះមានសតិមិនគ្រប់ ឬវិកលចរិក។
ទាក់ទងនឹងរឿងនេះអ្វីដែលកាន់តែច្បាស់លោក ខៀវ សុភ័ក្រ បានបញ្ជាក់នៅថ្ងៃទី២៩ កក្កដា ២០១៧ នេះថា៖ «រឿងចាប់ក្មេងនៅកម្ពុជាគឺជារឿងមិនពិត មានចេតនាបង្កអសន្តិសុខសង្គម និងសំដៅវាយប្រហារជនជាតិវៀតណាមតែប៉ុណ្ណោះ»។
ដូច្នេះ យើងអាចចោទសួរថាទាក់ទងករណីស្រីយួន តើអាចទេដែលមនុស្សឆ្គួតអាចធ្វើការបាន? តើហេតុអ្វីបានជាពីមុនមកមិនមានលិខិតបញ្ជាក់ថាឆ្គួតបែរជាមានទើបទៅសុំលិខិតថាឆ្គួតចាំពេលមានរឿងទៅវិញ? ចុះហេតុអ្វីបានជាពលរដ្ឋដែលស្គាល់នាងថានាងយួននោះមានមិនមែនជាមនុស្សឆ្គួតទេ តែជាមនុស្សធម្មតាដូចគេដូចឯង។ តើនេះអាចជាចេតនានៃការខិតខំប្រឹងប្រែងការពារយួនរបស់មេដឹកនាំបក្សប្រជាជនតាមបណ្តាំមេដឹកនាំយួនដែលបានផ្តាំពួកគេឲ្យជួយមើលថែ និងការពារជនជាតិយួននៅកម្ពុជាដែរទេគ្រប់ពេលដែរទេ?
អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment