ក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បានប្រកាសពីការធ្វើពហិការមិនចូលប្រជុំជាមួយនឹងសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ក្រោមហេតុផលថា សេចក្ដីស្នើច្បាប់ថ្មីនេះ មិននាំផលចំណេញដល់ជាតិខ្មែរ និងប្រជាពល
រដ្ឋ។
នៅព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៣ ដើម្បីធ្វើការពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ប៉ុន្តែកិច្ចប្រជុំនេះពុំមានវត្តមានរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងចូលរួមនោះទេ ។
ការសម្រេចធ្វើពហិការមិនចូលរួមប្រជុំសភារបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងបែបនេះ ក្រោមហេតុផលថា សេចក្ដីស្នើច្បាប់នេះ គឺធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាតិ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ធ្វើឡើងនៅព្រឹកថ្ងៃទៅ១០ កក្កដា នេះ បានបញ្ជាក់ថា វិសោធកម្មច្បាប់ថ្មីនេះ គឺមានចរិតនយោបាយ គាបសង្កត់ទៅលើសិទ្ធិបុគ្គល និងថា ក្នុងបំណងដើម្បីគាបសង្កត់ទៅលើគណបក្សនយោបាយកម្ចាត់ខ្មែរគ្នាឯងតែប៉ុណ្ណោះ ។ លើសពីនេះទៀត សេចក្ដីស្នើច្បាប់នេះ មិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញនៃព្រះរាជាណា
ចក្រកម្ពុជា។
យ៉ាងណាក៏ដោយចុះ ព្រឹទ្ធសភា បានអនុម័តគាំទ្រដោយឥតកែប្រែចំពោះ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ក្រោមសំឡេង៤២លើ៤២រូប នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ គឺជាការស្នើឡើងដំបូងបង្អស់ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ច្បាប់នេះមានគោលបំណងបញ្ចប់ជីវិតនយោបាយរបស់បុគ្គលណាម្នាក់ដែលមានទោស ខណៈក្រុមអ្នកតាមដានមើលឃើញថា គេសម្ដៅទៅលើ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងហ៊ុំព័ទ្ធដោយដីការចាប់ខ្លួនពីតុលាការក្រុងភ្នំពេញ។
ក្រុមគណបក្សប្រឆាំង និងអ្នកតាមដានសង្គមយល់ឃើញថា ការធ្វើច្បាប់នេះឡើងហាក់ដូចជាមិនបាននាំផលចំណេញអ្វីមួយ ដល់ប្រទេសជាតិនោះទេ ។ ពួកគេបានប្រកាសទាមទារឱ្យលុបចោលសេចក្ដីស្នើច្បាប់ទាំងនេះចេញ ក្រោមហេតុផលថា ច្បាប់ នេះបង្កអោយមានការបែកបាក់សាមគ្គីជាតិខ្មែរ ៕
ប្រភព ៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment