​ព្រះ​អ​ង្គ​ម្ចា​ស់​ ស៊ី​សុ​វ​ត្ថិ​ ​ធ​ម្មិ​កោ​ ​ថា​ មា​ន​គេ​ហា​មលោ​ក​មិ​ន​ឱ្យ​និ​យា​យ​រឿង​​ព្រំ​ដែ​ន​ ​ចៀស​វា​ង​ប​ង្កើ​ត​ស​ត្រូ​វ ​​ ​ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
​ព្រះ​អ​ង្គ​ម្ចា​ស់​ ស៊ី​សុ​វ​ត្ថិ​ ​ធ​ម្មិ​កោ​ ​ថា​ មា​ន​គេ​ហា​មលោ​ក​មិ​ន​ឱ្យ​និ​យា​យ​រឿង​​ព្រំ​ដែ​ន​ ​ចៀស​វា​ង​ប​ង្កើ​ត​ស​ត្រូ​វ ​​ ​

​ព្រះ​អ​ង្គ​ម្ចា​ស់​ ស៊ី​សុ​វ​ត្ថិ​ ​ធ​ម្មិ​កោ​ ​ថា​ មា​ន​គេ​ហា​មលោ​ក​មិ​ន​ឱ្យ​និ​យា​យ​រឿង​​ព្រំ​ដែ​ន​ ​ចៀស​វា​ង​ប​ង្កើ​ត​ស​ត្រូ​វ ​​ ​

Share This

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានឱ្យដឹងថា មានអ្នកបានហាមលោកមិនចង់ឱ្យជជែក ឬក៏និយាយប៉ះពាល់អំពីបញ្ហាព្រំដែនរបស់ខ្មែរ ដែលមានភាពចម្រូងចម្រាស់ម្ដងហើយម្ដងទៀតនោះទេ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ជនទាំងនោះមិនចង់ឱ្យលោកនិយាយអំពីបញ្ហាព្រំដែនរបស់ខ្មែរយ៉ាងដូច្នេះ ដោយសារតែគេមានហេតុផលមួយថា មិនចង់អោយមានសត្រូវ ឬក៏ជាការចៀសវាងការបង្កើតសត្រូវច្រើននៅជុំវិញខ្លួន។ ប៉ុន្តែព្រះអង្គមិនបានយល់ស្របនឹងគំនិតនេះឡើយ ។ ព្រះអង្គម្ចាស់សុវត្ថិ ធម្មិកោ បញ្ជាក់ថា ប្រសិនណាបើចង់បំបិទមាត់ ឬក៏បំបិទសិទ្ធិ គ្រាន់តែនិយាយ ហើយខ្លាចប៉ះពាល់គេនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានតែត្រូវយកទៅដុត
ចោល ។

សំណេរផ្ទាល់របស់ព្រះអង្គដែលបានសរសេរ ៖ « គេថាឲ្យខ្ញុំ៖ "កុំនិយាយអំពីបញ្ហាព្រំដែន ចៀសវាងបង្កើតសត្រូវ" ។ ខ្ញុំសួរទៅវិញថា៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ តើយើងត្រូវយកទៅដុតចោល ឬយាងណា? » ។

ការសរសេរលើកឡើងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ។

កន្លងមកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់បានប្រកាសថា នឹងមិនរាប់រកប្រទេសវៀណាមមកធ្វើជាមិត្តនោះឡើយ ក្រោមហេតុផលថា ប្រទេសនេះបានចូលលួចទ្រព្យសម្បត្តិរបស់ជាតិខ្មែរ ។

ការលើកឡើងរបស់ព្រះអង្គបែបនេះ ធ្វើឡើងនៅខណៈដែល លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្ត វៀតណាម ធ្វើទស្សនៈកិច្ចនៅកម្ពុជា ។ ប៉ុន្តែការនិយាយ និងការប្រកាសទាំងនេះ ត្រូវបានគេចោទប្រកាន់ព្រះអង្គថា ជាអ្នកជ្រុលនិយម ៖ « នៅពេលដែល ខ្ញុំលើកឡើង អំពីឧត្តមប្រយោជន៍ជាតិ ឬ ទាមទារយុត្តិធម៌ឲ្យខ្មែរ មាន
គេចោទខ្ញុំ ថាខ្ញុំជា " #អ្នកជ្រុលនិយម " » ។

យ៉ាងណាក៏ដោយចុះ ថ្វីបើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានឱ្យដឹងថា មាននអ្នកចោទលោក និងមានអ្នកហាមលោក ក្នុងរឿងនេះក៏ពិតមែន ប៉ុន្តែព្រះអង្គមិនបានបញ្ជាក់ពីឈ្មោះជនណាមួយ ឬក៏ក្រុមគណបក្សនយោបាយណាមួយឱ្យចំនោះឡើយ ៕





ប្រភព ៖ វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ

No comments:

Post a Comment