ឈ្វេងយល់ភាសាខ្មែរ ដោយ ព្រះភិក្ខុមហាភិរម្យ
ខ្ញុំទៅផ្សារទិញអីវ៉ាន់ ។
ប្រយោគក្នុងភាសាខ្មែរហៅថា ល្បះ ។
ល្បះខាងលើហៅថា ល្បះទោល simple sentence ទោល ប្រែថា ១ មានន័យថា ប្រយោគដែលមានអត្ថន័យតែមួយប្រកបដោយខ្លឹមសារពេញលេញស្តាប់បាន ។
យើងអាចញែកល្បះខាងលើជា ២ ល្បះ គឺ
ខ្ញុំទៅផ្សារ ។
ខ្ញុំទិញអីវ៉ាន់ ។
បើយើងចង់តែងឲ្យជាល្បះផ្សំ(compound sentence) យើងប្រើពាក្យថា ហើយ នៅចន្លោះប្រយោគទាំងពីរ គឺ ៖
ខ្ញុំទៅផ្សារហើយខ្ញុំទិញអីវ៉ាន់ ។ ពាក្យថា ខ្ញុំ ជាន់គ្នាពេក ក៏លុបចោលមួយ ក្លាយជា ខ្ញុំទៅផ្សារហើយទិញអីវ៉ាន់ ។
ពាក្យថា ហើយ ឈ្មោះថា ឈ្នាប់ ភាសាបាលីថា សន្ធាននិបាត អង់គ្លេសថា conjunction ។
សរុបសេចក្តីមក
ខ្ញុំទៅផ្សារ = ល្បះទោល
ហើយ = ឈ្នាប់
ខ្ញុំទិញអីវ៉ាន់ = ល្បះទោល
ល្បះទោលផ្សំគ្នាតាំងពី ២ ល្បះឡើងទៅដោយមានឈ្នាប់នៅកណ្តាល ហៅថា ល្បះផ្សំ ។
ឧទាហរណ៍ល្បះផ្សំបន្ថែម
ខ្ញុំចូលចិត្តគណិត ចំណែកគាត់ចូលចិត្តអក្សរសាស្រ្ត ។ ចំណែក = ឈ្នាប់
ខ្ញុំធ្លាប់បួសប៉ុន្តែមិនបានរៀនបាលីទេ ។ ប៉ុន្តែ = ឈ្នាប់
ប្រភព ៖ហ្វេសប៊ុក ព្រះភិក្ខុមហាភិរម្យ

No comments:
Post a Comment