ក្ដៅៗ លោកសម រង្ស៊ី ៖​ លោក ហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ ជាជនក្បត់ជាតិ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗ លោកសម រង្ស៊ី ៖​ លោក ហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ ជាជនក្បត់ជាតិ !!

ក្ដៅៗ លោកសម រង្ស៊ី ៖​ លោក ហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ ជាជនក្បត់ជាតិ !!

Share This
Sam Rainsy៖​ ១៦ កក្កដា ២០១៧ / 16 July 2017 – Definition of “traitor” (*)

គេថាខ្ញុំមានទោស។ សូមបងប្អូន និងក្មួយៗពិចារណាថា នរណាត្រូវមានទោស ជាជនក្បត់ជាតិ។
ជនក្បត់ជាតិ ជាអ្នកដែលបានប្រព្រឹត្តទង្វើណាមួយ ក្នុងចំណោមទង្វើខាងក្រោមនេះ ៖


១- បម្រើផលប្រយោជន៍បរទេស ហើយធ្វើឲ្យប្រទេសរបស់ខ្លួន បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ (ដូចជាចំពោះប្រទេសកម្ពុជា ក្រោយពីឆ្នាំ ១៩៧៩)

២- កាត់ទឹកដីប្រទេសរបស់ខ្លួន ឲ្យទៅប្រទេសជិតខាង (ដូចជាករណីទឹកដីប្រទេសកម្ពុជា ដែលត្រូវបាត់បង់ ដោយសារសន្ធិសញ្ញាព្រំដែន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០)

៣- សម្លាប់ប្រជារាស្ត្រខ្លួនឯង ក្នុងទ្រង់ទ្រាយធំ (ដូចជាការអនុវត្តន៍ផែនការ ក៥ ដែលបង្ខំមនុស្សរាប់មុឺននាក់ឲ្យទៅស្លាប់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០)

៤- បំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីបម្រើផលប្រយោជន៍ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួន (ដូចជាការកាប់បំផ្លាញព្រៃឈើ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ)។

លោក ហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ ខាងលើនេះ
លើកក្រោយ ខ្ញុំនឹងលាតត្រដាងប្រវត្តិរូប ជាប្រវត្តិសាស្ត្រ របស់ សឺង ង៉ុកមិញ (ឈ្មោះដើម Phạm Văn Hua) ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ដែលជាបិតាគណបក្សប្រជាជនកម្ពុជា ហើយដែលជាជនក្បត់ជាតិមុនគេបង្អស់ ចាប់ពីឆ្នាំ ១៩៥១ ដែលជាឆ្នាំកំណើតរបស់ គណបក្សប្រជាជនកម្ពុជា ។

(*) They say I am a "convict." But who should be called a "traitor"?
A national traitor is somebody who has committed at least one of the following crimes:
1- Serving foreign interests and making his country lose its independence and national sovereignty (like in the case of Cambodia after 1979).
2- Ceding portions of his country's territories to a neighbouring country (as with the loss of Cambodia's territories because of questionable border treaties signed in the 1980s).
3- Killing his own people on a large scale (like during the implementation of the K5 Plan that forcibly sent tens of thousands people to death in the 1980s).
4- Destruction of national riches in order to serve his own interest or that of his family and cronies (like with the massive deforestation in the last twenty years).

Hun Sen was/is involved in all the four crimes as elaborated above.
Next time I will expose the historical biography of Son Ngoc Minh (real name: Phạm Văn Hua) alias Achar Mean (a fake Achar or religious man) who was the "Founding Father" of the CPP and actually the first national traitor from 1951, the very year when the CPP was created.

ប្រភព ៖​​ ​Sam Rainsy

No comments:

Post a Comment