ស្គាល់មុខមិនស្គាល់ចិត្ត មនុស្សស្និទ្ធស្នាលរឹតតែអន្តរាយ! ពុទ្ធោស្លាប់ហើយខ្មែរ! ខេមរទារិកាអាយុទើបតែ ៥ខួប តែត្រូវគ្រូជាជនបរទេសដែលជានាយករងសាលា GOLDEN BRIDGE នាំទៅ​រំលោភ​​នៅ​ផ្ទះ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ស្គាល់មុខមិនស្គាល់ចិត្ត មនុស្សស្និទ្ធស្នាលរឹតតែអន្តរាយ! ពុទ្ធោស្លាប់ហើយខ្មែរ! ខេមរទារិកាអាយុទើបតែ ៥ខួប តែត្រូវគ្រូជាជនបរទេសដែលជានាយករងសាលា GOLDEN BRIDGE នាំទៅ​រំលោភ​​នៅ​ផ្ទះ !!

ស្គាល់មុខមិនស្គាល់ចិត្ត មនុស្សស្និទ្ធស្នាលរឹតតែអន្តរាយ! ពុទ្ធោស្លាប់ហើយខ្មែរ! ខេមរទារិកាអាយុទើបតែ ៥ខួប តែត្រូវគ្រូជាជនបរទេសដែលជានាយករងសាលា GOLDEN BRIDGE នាំទៅ​រំលោភ​​នៅ​ផ្ទះ !!

Share This
រូបភាពក្មេងស្រីខ្យូតនេះ គ្រាន់តែជារូបភាពប្រកបព័ត៌មាន ប៉ុណ្ណោះ !
ស្គាល់មុខមិនស្គាល់ចិត្ត មនុស្សស្និទ្ធស្នាលរឹតតែអន្តរាយ! ពុទ្ធោស្លាប់ហើយខ្មែរ! ខេមរទារិកាអាយុទើបតែ ៥ខួប តែត្រូវគ្រូជាជនបរទេសដែលជានាយករងសាលា GOLDEN BRIDGE នាំទៅ​រំលោភ​​នៅ​ផ្ទះ តែអាណាព្យាបាលទារិកាមិនហ៊ានប្ដឹង !!

ភ្នំពេញ៖ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៧ នេះ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ម្នាក់ អាច​ជា​ជនជាតិ​អង់គ្លេស ដែល​បង្រៀន​នៅ​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ស្ថិត​នៅ​ខណ្ឌទួលគោក បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ ជនបរទេស​រូប​នេះ បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។

មន្ដ្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​នៅ​មុន​នេះ​បន្ដិច​ថា ជនបរទេស​ដែល​ជា​គ្រូបង្រៀន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ Mark Andrew Smith ជនសង្ស័យ​ជា​នាយករង​សាលា​ថ្លៃ​កប់​ពពក ត្រូវ​បាន​ចាប់​ខ្លូ​ន​ខណៈ​ពេល​ចេញពី​សាលារៀន ហើយ​បច្ចុប្បន្ន​កំពុង ស្ថិត​ក្រោម​ការ​សួរនាំ ។

ការ​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​រូប​នេះ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូប​នេះ ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិ​ខ្មែរ ។

បើ​យោង​តាម​ស្ដ្រី​ម្ចាស់​គណនី Facebook រូប​នេះ មិន​បាន​បញ្ចេញ​ឈ្មោះ​សាលា​នោះ​ឡើយ គ្រាន់តែ​អះអាង​ថា ជា​សាលា​អន្ដរជាតិ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ។ ស្ដ្រី​រូប​នេះ បាន​ស្ដាប់​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​ថា គ្រូ​ជនជាតិ​បរទេស​បាន​នាំ​នាង​ទៅ​ផ្ទះ​របស់​គាត់ រួច​បាន​ប្រើ​អណ្ដាត​លិ​ត លើ​ប្រដាប់​ភេទ​របស់​នាង រហូត​មាន​បញ្ហា​ទើប​ឪពុក​ម្ដាយ​ឆ្ងល់ ក៏​បាន​ទូរស័ព្ទ​ទៅ​ដល់​លោកស្រី ។

បើ​ទោះបី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន ខណៈ​ដែល​ព័ត៌មាន​នេះ បាន​សាយភាយ និង​កក្រើក​ពេញ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ហើយ​ម្នាក់​ៗ​ចង់​ដឹង​ឈ្មោះ​សាលា​ថា ជា​សាលារៀន​មួយ​ណា ការ​ពិត​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ៕ 

សូម​ស្តាប់​ការ​រៀបរាប់​របស់​ស្ត្រី​ម្នាក់​ពី​ហេតុការណ៍​នេះ ៖





ប្រភព ៖ angrut

No comments:

Post a Comment