លោក សុខ ទូច ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ បានឡើងឋានៈពីអនុប្រធានទៅជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនួសលោកស្រី ខ្លូត ធីតា ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។
ជាមួយគ្នានេះផងដែរ លោកស្រី ខ្លូត ធីតា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរនោះ ត្រូវបានដំឡើងឋានៈ ស្មើទេសរដ្ឋមន្ត្រី៕
ប្រភពពីហ្វេសប៊ុក Puññā Pot |
ប្រភព ៖ thmeythmey
No comments:
Post a Comment