រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថាLim Thonthida៖ គេជិះជាន់ខ្លួន១០ឆ្នាំ និងគ្រាន់តែសុំរស់មានសេរីភាពជាមនុស្សនឹងគេ បែរជាត្រូវជាប់ទោស !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថាLim Thonthida៖ គេជិះជាន់ខ្លួន១០ឆ្នាំ និងគ្រាន់តែសុំរស់មានសេរីភាពជាមនុស្សនឹងគេ បែរជាត្រូវជាប់ទោស !!

រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថាLim Thonthida៖ គេជិះជាន់ខ្លួន១០ឆ្នាំ និងគ្រាន់តែសុំរស់មានសេរីភាពជាមនុស្សនឹងគេ បែរជាត្រូវជាប់ទោស !!

Share This

រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថា Lim Thonthida ដែលទាក់ទងបុគ្គលមានអំណាចក្នុងស្រុកខ្មែរ កំពុងតែល្បីក្នុងបណ្ដាញសង្គមកាន់តែខ្លាំងឡើងៗជាលំដាប់ មិនតាមដានអានមិនបានឡើយ ។ តោះមកអានអត្ថបទទាក់រឿងនេះត៖ 

គេជិះជាន់ខ្លួន១០ឆ្នាំ និងគ្រាន់តែសុំរស់មានសេរីភាពជាមនុស្សនឹងគេ បែរជាត្រូវជាប់ទោស !!


លោកស្រី លឹម ធនធីតា ជាអតីតបុគ្គលិកមន្រ្តីទូតខ្មែរប្រចាំប្រទេសជប៉ុន និងជាស្រ្តីបានសិក្សាជំនាញខាងផ្កាផងដែរ។ ពេលត្រឡប់មកកម្ពុជាវិញក្រោយបញ្ចប់ការងារជាមន្រ្តីទូត លោកស្រីបានបើកហាងផ្កានៅស្រុកខ្មែរមានឈ្មោះថា «បុប្ផាគីរី» ជាហាងផ្កាមួយដ៏ល្បីនៅកម្ពុជាមានទីតាំងនៅនៅតាមបណ្តោយវិថីមុន្នីវង្សដោយមានទូរទស្សន៍ និងការសែតជាច្រើនបានផ្សាយពីគាត់ជាញឹកញាប់ផងដែរ។

ចំពោះជីវិតរបស់គាត់ គេគ្រប់គ្នាគិតថាអស្ចារ្យ ជោគជ័យ រស់នៅមានសេចក្តីសុខ និងសេរីភាព តែរឿងស្មានមិនដល់បានកើតឡើង។ តាមពិតលោកស្រីត្រូវបាន ហ៊ុន សែន និង ម៉ុងរឹទ្ធី តាមប្រម៉ាញ់ និងបង្ខំឲ្យធ្វើជាស្រីកំណាន់លួចលាក់សម្រាប់បម្រើតណ្ហាពួកគេតាំងពីគាត់នៅជប៉ុនម្ល៉េះ និងបានទ្រាំរស់បៀមទុក្ខរយៈពេល១០ឆ្នាំមកហើយ។

លុះដល់ថ្ងៃ ទី២១ ខែមិថុនា ២០១៧ លោកស្រី លឹម ធនធីតា បានអំពាវនាវ ជាសាធារណៈ ទៅដល់អ្នកទាំងពីរនាក់នោះ សូមឲ្យដោះលែងលោកស្រីអោយមានសេរីភាព និងបានរស់នៅ បានរកស៊ីដូចមនុស្សធម្មតាទៅ។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៤:៣០ នាទីរសៀល អ្នកស្រីត្រូវបានកងរាជ អាវុធហត្ថក្រុងចាប់បញ្ជូន ទៅឃុំខ្លួននៅបន្ទាយកងរាជអាវុធហត្ថ នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យក្រុងភ្នំពេញ ដោយគ្មានអ្នកណាអាចចូលទៅសួរសុខទុក្ខបានឡើយ។

មួយថ្ងៃក្រោយមក នៅថ្ងៃទី ២១/០៧/២០១៧ បន្ទាប់ពីឡើងតុលាការ សាលាដំបូងក្រុងភ្នំពេញ ដែលកាត់ទោសដោយគ្មានដើមចោទ ឬដើមបណ្តឹង និងផ្តោតលើទោសអ្វីឲ្យប្រាកដ រួច អ្នកស្រី លឹម ធនធីតា ត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕










ប្រភព/អត្ថបទដោយ៖ សុវណ្ណភូមិ ខ្មែរ

អត្ថបទទាក់ទង៖ រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមថុនធីតាមុនពេលចាប់ខ្លួន !


No comments:

Post a Comment