លោកបណ្ឌិត សុខ ទូច (រហ័សនាមល្បីរន្ទឺក្នុងបណ្ដាញសង្គម គឺ បណ្ឌិត គ្រៀវជ្រូក) បានត្រូវរងការរិះគន់ជុំវិញការថ្លែងនយោបាយ
VOD៖ មន្ត្រីមួយរូបនៅរាជបណ្ឌិតសភាកម្ពុជា បានផ្ញើលិខិតចំហរិះគន់ទៅលើបណ្ឌិត សុខ ទូច កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ បានថ្លែងគាំទ្រដល់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងចង់ឲ្យបញ្ចប់ការប្រើពាក្យមួយចំនួននៅក្នុងស្ថានភាពបច្ចុប្បន្ន។
លោកបណ្ឌិត សុខ ទូច បានថ្លែងកាលពីថ្ងៃទី២០ ខែកក្កដានេះថា បច្ចុប្បន្ននេះ ការប្រើប្រាស់ពាក្យមួយចំនួនខុសនឹងស្ថានភាពនយោបាយ ដូចជា ពាក្យសង្គ្រោះ និងបដិវត្តន៍ ជាដើម។
ក្រៅពីថ្លែងគាំទ្រវិសោធនកម្មច្បាប់គណបក្សនយោបាយដែលសមាជិកព្រឹទ្ធសភាមកពីបក្សកាន់អំណាចទើបអនុម័តយល់ព្រមនោះ លោកបណ្ឌិត សុខ ទូច បានថ្លែងថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យសម្ដីទាំងអស់ផងដែរ។
ជាការប្រតិកម្មទៅនឹងសម្ដីលោកបណ្ឌិត សុខ ទូច មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់នៅរាជបណ្ឌិតសភា រិះគន់ទៅថា លោកបណ្ឌិត សុខ ទូច កំពុងដើរតួនាទីជាអ្នកនយោបាយ តែមិនមែនជាអ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលឈរលើគោលការណ៍ឯករាជ្យ មិនលម្អៀងនោះឡើយ។
មន្ត្រីលាក់អត្តសញ្ញាណរូបនេះ បានស្នើទៅលោកបណ្ឌិត សុខ ទូច ឲ្យរក្សាតម្លៃជាបណ្ឌិត ដែលមនុស្សទូទៅតែងតែគោរពថា ជាអ្នកមានសុចរឹត យុត្តិធម៌៕
ប្រភព៖ VOD

No comments:
Post a Comment