លោកសម រង្ស៊ី៖ មានតែប្រជារាស្ត្រខ្មែរទេ ដែលអាចបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំបាន-Only the Khmer people can put an end to my political life.

VAYO ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានលើកឡើងថា នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ កក្កដាថា មានតែពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ ដែលអាចបញ្ចប់ជីវិតនយោបាយ របស់លោកបាន។
ការលើកឡើងនេះ បន្ទាប់ពីសំណើវិសោធនកម្ម ច្បាប់គណបក្សនយោបាយចំនួន២លើក ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរាំងខ្ទប់ជីវិតនយោបាយ របស់លោកសម រង្ស៊ី ពីសំណាក់គណបក្សកាន់អំណាច។ ការធ្វើវិសោធនកម្មលើកទី១ គឺផ្តោតសំខាន់លើបុគ្គលដែលមានទោសពិរុទ្ធ មិនធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយឡើយ។ ដោយឡែក វិសោធនកម្មលើកទី២ គឺអ្នកដែលមានទោសទណ្ឌ មិនមានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុង គណបក្សនយោបាយ តាមរយៈសកម្មភាព ឬទម្រង់រូបភាពណាមួយឡើយ។
យ៉ាងណាក៏ដោយ វិសោធនកម្មច្បាប់គណបក្សនយោបាយ ទាំង២លើកនេះ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា សម្រេចអនុម័តទាំងស្រុង កាលពីពេលថ្មីៗនេះ រង់ចាំតែការឡាយព្រះហត្ថលេខារបស់ព្រះមហាក្សត្រ ចូលជាធរមានតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការស្នើវិសោធនកម្មលើច្បាប់ស្តីពី គណបក្សនយោបាយនេះ មិនមែនដោយសារតែ ខ្លាចរអា នឹងលោកសម រង្ស៊ី នោះទេ ប៉ុន្តែគឺមិនចង់ឲ្យអ្នកដែលមានទោស មកច្របូកច្របល់ ជាមួយនឹងអ្វីដែលជាសមិទ្ធផលរបស់ជាតិ។ ម្យ៉ាងវិញទៀត ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ មិនមែនជាការដាក់សម្ពាធទៅលើកបុគ្គល ឬគណបក្សនយោបាយណាមួយទេ គឺធ្វើទូទៅសម្រាប់គ្រាប់គណបក្សនយោបាយ ដែលមាននៅក្នុងប្រទេសកម្ពុជា។ នេះជាប្រសាសន៍ លើកឡើង របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាល៕
ប្រភព ៖ vayofm

No comments:
Post a Comment