ព័ត៌មានយោងតាម Page The Next-Step Physics ថា លទ្ធផលផ្លូវការនៃការប្រកួតប្រជែងរូបវិទ្យាអូឡាំព្យាដលំដាប់ថ្នាក់ពិភពលោកលើកទី៤៨ ឆ្នាំ ២០១៧ (48th International Physics Olympiad 2017) នៅទីក្រុង Yokyakartaនៃ ប្រទេស ឥណ្ឌូនេស៊ី ចេញហើយ ដោយក្រុមរូបវិទ្យាអូឡាំព្យាដកម្ពុជា ដណ្តើមបានរង្វាន់កិត្តិយស(Honorable Mention) ចំនួន ៤រង្វាន់ ។
[ឥណ្ឌូនេស៊ី] លទ្ធផលផ្លូវការ ៖ អបអរសាទរក្រុមរូបវិទ្យាអូឡាំព្យាដកម្ពុជា ដែលដណ្តើមបានរង្វាន់កិត្តិយស (Honorable Mention) ចំនួន ៤រង្វាន់ ពីកម្មវិធីរូបវិទ្យាអូឡាំព្យាដអន្តរជាតិឆ្នាំ២០១៧ នៅប្រទេសឥណ្ឌូនេស៊ី ក៏ជាលើកទី១ផងដែរ ដែលកម្ពុជាយើងទទួលបានរង្វាន់ដល់ទៅ ៤រូបបែបនេះ។
បេក្ខជនកម្ពុជាយើងទាំង ៤រូបមាន៖
១. ក. ចន្ទ ជីវីត្រកាល ថ្នាក់ទី១២ មកពី វិ. មង្គលបូរី ខេត្របន្ទាយមានជ័យ
២. ក. មាស សុជាតា ថ្នាក់ទី១២ មកពី វិ. ព្រះបាទសុរាម្រឹត ខេត្រកំពង់ឆ្នាំង
៣. ចក់ ចាន់មុន្នីរ័ត្ន ថ្នាក់ទី១២ មកពី វិ. ព្រះបាទមុនីវង្ស ខេត្របាត់ដំបង
៤. វង់ ស៊ិនរិទ្ធី ថ្នាក់ទី១១ មកពី វិ. មង្គលបូរី ខេត្របន្ទាយមានជ័យ
ក្រុមបងសូមចូលរួមអបអរសាទរដល់ប្អូនៗដែលខំប្រឹងប្រែងដណ្តើមយករង្វាន់ជាកិត្តិយសជូនជាតិរបស់យើង និងសូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានបង្ហាត់បង្ហាញប្អូនៗ និងជូនពរប្អូនៗធ្វើដំណើរត្រលប់មកមេតុភូមិវិញដោយសុវត្ថិភាព។
តាមដំណឹង ក្រុមកម្ពុជាយើងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៤ កក្កដាខាងមុខនេះ។ កុំភ្លេចទៅទទួល និងត្រៀមកាដូជូនប្អូនៗ ផងណា ។
[Indonesia] official results
Congratulations to IPhO Cambodian contestants who win 4 honorable mention (HM) in the 48th International Physics Olympiad 2017 (IPhO), hosted by Yogyakarta, Indonesia. This is the first time in history of team Cambodia to win 4 HMs in a row.
The 4 winners are:
1. Chan Chivi Trakal, grade 12 of Mongkul Borey HS, Banteay Mean Chey
2. Meas Socheata, grade 12 of Preah Bat Soramarith HS, Kampong Chhnang
3. CHAK Chan Moniroth (Michael Tao), grade 12 of Preah Bat Monivong HS, Battambang
4. Vong Sin Rithy grade 11 of Mongkul Borey HS, Banteay Mean Chey
Our team, NSP, really proud of you who try all your best and paid off with this best result as an honor for you, your family and our nation. We are really thanks to lecturers of RUPP who spend their value time to train the winner until the day of exam. Wish everyone have a safe flight back home. Welcome back to our lovely country.
Note: team Cambodia will arrive at Phnom Penh International Airport (PPIA) by 6PM (Local Time) on July 24, 2017. Do not forget to see them at airport with NSP.
See you around
ប្រភព៖ The Next-Step Physics
No comments:
Post a Comment