ឪពុកកុមារីរងគ្រោះលើករណីរំលោភផ្លូវភេទដែលមានជនជាប់ចោទជាអតីតមន្ត្រីនគរបាលខេត្តព្រះសីហនុ អះអាងថា កូនស្រីរបស់គាត់ក្នុងពេលបច្ចុប្បន្នដែលមានអាយុ ១៨ឆ្នាំ ដែលត្រូវជនល្មើសឈ្មោះ កង សុផាត ចាប់រំលោភតាំងពីអាយុជាង ៧ឆ្នាំមុន នៅមិនទាន់ទទួលបានយុត្តិធម៌នោះទេ។
អាណាព្យាបាលរូបនេះស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ស្វែងរកយុត្តិធម៌ ជាពិសេសជួយអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធចុះរឹបអូសយកទ្រព្យសម្បត្តិ មានផ្ទះ ឬដីធ្លីជាដើមរបស់ជនល្មើសឈ្មោះ កង សុផាត ដើម្បីផ្តល់សំណងជំងឺចិត្តចំនួន ៤០លានរៀល តាមសាលដីកាស្ថាពររបស់តុលាការកំពូល ផ្តល់ជូនគ្រួសារលោក។
ឪពុកកុមារីរងគ្រោះដោយករណីរំលោភផ្លូវភេទរស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននិយាយប្រាប់អាស៊ីសេរីថា រូបគាត់ក៏ដូចជាកូនស្រី បានទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេលជាង ៧ឆ្នាំមកហើយ ហើយគិតមកដល់ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ជនល្មើសនៅមានសេរីភាពនៅឡើយ។
អាណាព្យាបាលរូបនេះបានឲ្យដឹងថា កូនស្រីគាត់ដែលកាលណោះទើបមានអាយុ ១១ឆ្នាំ ត្រូវឈ្មោះ កង សុផាត ជាអតីតមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់រំលោភកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០។ លោកថា គិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជនល្មើសនៅមានសេរីភាពក្រៅសំណាញ់ច្បាប់នៅឡើយ ទោះបីតុលាការកំពូល សម្រេចសាលដីកាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឲ្យជនល្មើសឈ្មោះ កង សុផាត ជាប់គុគ ៥ឆ្នាំ និងពិន័យប្រាក់ ៤០លានរៀលបែបណាក្តី។
ផ្ដើមពីបញ្ហានេះ ឪពុកកុមារីរងគ្រោះដែលមានសម្បុរខ្មៅ និងរាងកាយស្គមស្គាំង បានលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នអនុវត្តន៍ច្បាប់ពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ទៅស្ថាប័នជំនាញពាក់ព័ន្ធឲ្យចាប់ជនល្មើសដាក់ពន្ធនាគារ និងជួយរឹបអូសទ្រព្យសម្បត្តិជនល្មើសមានផ្ទះ និងដីធ្លីជាដើម ដើម្បីផ្តល់សំណងជំងឺចិត្តជូនកូនស្រីគាត់៖ «ខ្ញុំសុំលើកដៃសំពះអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ សូមឲ្យបានភាពយុត្តិធម៌ចំពោះគ្រួសារខ្ញុំ ក៏ដូចជាកូនស្រីខ្ញុំអ៊ីចឹងដែរ។ សូមជួយខ្ញុំឲ្យបានសំណងដែលតុលាការកំពូលបង្គាប់ឲ្យឈ្មោះ កង សុផាត សងជំងឺចិត្ត ៤០លានរៀល ដើម្បីប៉ះប៉ូវជំនួសឲ្យការខូចខាតរបស់កូនស្រីខ្ញុំផង»។
បន្ថែមលើនេះ លោកក៏បានឲ្យដឹងថា សំណុំរឿងកូនស្រីរបស់គាត់ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ផ្ទាល់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ និងដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍លើសំណុំរឿងនេះទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែមិនទាន់មានការឆ្លើយតប ឬដំណោះស្រាយទេ។ ឪពុកកុមារីរងគ្រោះ ឲ្យដឹងថា គ្រួសារគាត់ដែលមានជីវភាពតោកយ៉ាកមួយនេះ បានទន្ទឹងរង់ចាំយុត្តិធម៌ផ្តល់ជូនពីប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ជាង ៧ឆ្នាំមកហើយ នៅឡើយមិនទាន់មានយុត្តិធម៌ទេ។
សំណុំរឿងនេះ មន្ត្រីអង្គការការពារសិទ្ធិមនុស្សប្រចាំខេត្តព្រះសីហនុ មានអង្គការលីកាដូ (LICADHO) និងសមាគមអាដហុក (ADHOC) ជាដើម មានចម្ងល់ថា បទល្មើសព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជនមួយករណីនេះ ហេតុអ្វីបានជាសាលាដំបូងខេត្តព្រះសីហនុ អាចអនុញ្ញាតឲ្យជនល្មើសឈ្មោះ កង សុផាត រួចផុតពីការផ្ដន្ទាទោស និងរស់នៅក្រៅមន្ទីរឃុំឃាំងបានទៅវិញ ព្រោះជនល្មើសរូបនេះត្រូវកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងទៅហើយនោះ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានមន្ទិលថា ទំនងជាសំណុំរឿងនេះអាចមានជាប់ពាក់ព័ន្ធមានអ្នករត់ការ ឈានដល់ផ្តល់សំណូកពុករលួយនៅប្រព័ន្ធតុលាការក្នុងអំឡុងពេលនោះក៏ថាបាន ទើបជនល្មើស កង សុផាត មិនត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ឃុំខ្លួន។
អ្នកស្រី សុធារី ចាត់ទុកដំណើរការក្តីរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជននេះ ថាមានភាពអយុត្តិធម៌ចំពោះកុមារីរងគ្រោះបំផុត ហើយក៏ជាសំណុំរឿងក្តីមួយក្នុងចំណោមសំណុំរឿងអយុត្តិធម៌ច្រើនទៀត ដែលសាធារណៈរិះគន់ និងចោទប្រព័ន្ធតុលាការកម្ពុជា មិនមានឯករាជ្យ ពុករលួយ និងកាត់ក្តីមិនយុត្តិធម៌ ជាដើម៖ «រឿងផ្តល់សំណងរដ្ឋប្បវេណីតាមផ្លូវតុលាការហ្នឹង វាមានតែតុលាការហ្នឹងគាត់មេត្តាធ្វើយ៉ាងម៉េចឲ្យអាជ្ញាធរមូលដ្ឋានហ្នឹង ជួយធ្វើការសិក្សាស្រាវជ្រាវពីទ្រព្យសម្បត្តិផ្សេងទៀតរបស់ជនល្មើសឈ្មោះ កង សុផាត ហ្នឹង ព្រោះរាល់ឯកសារកាន់កាប់ដីធ្លីផ្សេងៗហ្នឹង គឺអាជ្ញាធរជាអ្នកដឹងឮមុនគេ ព្រោះអាជ្ញាធរជាអ្នកគ្រប់គ្រងភូមិសាស្ត្រ និងវិទ្យាសាស្ត្រនៅតាមមូលដ្ឋានដែលជនល្មើសឈ្មោះ កង សុផាត រស់នៅ។ អ៊ីចឹងរាល់ឯកសារដីធ្លីផ្សេងៗ គឺភាគច្រើនបានធ្វើនៅអាជ្ញាធរមូលដ្ឋានសង្កាត់លេខ៣ ហ្នឹងតែម្តង»។
ទាក់ទិនបញ្ហានេះ កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះអនុសេនីយ៍ទោ កង សុផាត មានតួនាទីនាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងសង្គម នៃការិយាល័យសន្តិសុខផ្ទៃក្នុង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញផុតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ចំណែកតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏បានចេញដីកាបង្គាប់ទៅមន្ត្រីនគរបាលយុត្តិធម៌ ឲ្យចាប់ខ្លួនឈ្មោះ កង សុផាត យកមកឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១០។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់មានប្រសាសន៍ថា រាល់ថ្ងៃនេះ ជនល្មើសឈ្មោះ កង សុផាត ដែលអតីតជាមន្ត្រីនគរបាលខេត្តនេះ មិនមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ទៀតទេ ហើយកម្លាំងជំនាញស្ថាប័នលោកបានបន្តឃ្លាំមើល និងចុះស្រាវជ្រាវមុខសញ្ញានេះដោយយកចិត្តទុកដាក់ ព្រោះមានដីកាឲ្យនាំខ្លួន ឃុំខ្លួនជនល្មើសឈ្មោះ កង សុផាត ពីតុលាការលើសំណុំរឿងនេះរួចហើយ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:
Post a Comment